ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងអប់រំ៖ មានតែការអប់រំដែលមានគុណភាពទេ ដែលអាចជួយឱ្យកូនៗរបស់អ្នកផុតពីភាពក្រីក្រ
លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ បានលើកឡើងថា មានតែការអប់រំដែលមានគុណភាពទេ ដែលអាចជួយឱ្យកូនៗរបស់អ្នកផុតពីភាពក្រីក្រ មានចំណេះដឹងខ្ពង់ខ្ពស់ មានការងារធ្វើល្អ និងអាចកែប្រែវាសនាមនុស្សបាន។

លោកបានលើកឡើងបែបនេះ ក្នុងសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២៣-២០២៤ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២៤-២០២៥ ក្រោមប្រធានបទ “អភិវឌ្ឍមូលធនមនុស្សឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០២៥” នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។
បើតាមលោករដ្ឋមន្ត្រី ការរៀនសូត្រ គឺជាការបណ្តុះនូវគំនិតឱ្យពួកគាត់ចេះស្រលាញ់ ចេះស្រមើស្រមៃ ចង់ចេះចង់ដឹង។ កត្តាទាំងនេះហើយដែលធ្វើឱ្យពួកគាត់មានភាពរីកចម្រើន មានចំណេះដឹងខ្ពង់ខ្ពស់ ដែលអាចកែប្រែនូវជោគវាសនារបស់គាត់។ ជាក់ស្តែង លោកថា «សិស្សដែលរៀនពូកែច្រើនតែមានវិន័យ ហើយនៅពេលចេញធ្វើការក៏នៅតែមានវិន័យ រីឯសិស្សខ្ចិល ពេលចេញធ្វើការនៅតែខ្ចិល»។ លោកបន្តថា សិស្សពូកែ ឬមិនពូកែមិនមែនមកពីខួរក្បាលមិនល្អនោះទេ ប៉ុន្តែពាក់ព័ន្ធទៅនឹងអត្តចរិកដែរ ព្រោះប្រសិនបើខ្ចិលហើយមិនអាចពូកែនោះទេ។

បន្ថែមពីនេះ លោករដ្ឋមន្ត្រីថា ការវិនិយោគទៅលើកុមារជារឿងសំខាន់ណាស់ ជាពិសេសនៅមត្តេយ្យសិក្សា ព្រោះជាការវិនិយោគដែលមានប្រសិទ្ធភាពខ្ពស់ជាងគេ។ លោកថា ឱពុកម្តាយភាគច្រើតែងតែសន្សំលុយទុកឱ្យកូន ទៅរៀនសាលាល្អនៅឧត្តមសិក្សា ឬមធ្យមសិក្សា ប៉ុន្តែផ្ទុយទៅវិញការវិនិយោគទៅលើមត្តេយ្យសិក្សានេះហើយ ដែលផ្តល់នូវផលលាភខ្ពស់ជាងគេ។
លោកបញ្ជាក់ថា ប្រសិនបើក្មេងនោះជាក្មេងដែលល្អ គាត់នឹងបានរៀនបឋម និងមធ្យម ហើយពេលរៀនទៅឧត្តមនឹងទទួលបានការងារកាន់តែល្អប្រសើរ។ ចំណែកសង្គមជាតិទាំងមូល ក៏បានកាត់បន្ថយនូវបញ្ហាអវិជ្ជមាន បញ្ហាសង្គម ដែលធ្វើឱ្យសង្គមមានភាពរីកចម្រើន ហើយរដ្ឋក៏បានកាត់បន្ថយទាំងចំណាយលើសុខភាព ចំណាយលើសណ្តាប់ធ្នាប់សង្គម ដោយសារពលរដ្ឋមានការយល់ដឹងផងដែរ។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី បានប្រាប់ពីរបៀបក្នុងការរៀនមិនថាតែភាសាខ្មែរ ឬភាសារបរទេសនោះទេ គឺមាន ២របៀប ទី១.ការរៀនក្បួនវេយ្យករ រៀនសរសេរពាក្យ រៀនសរសេរតាមអាន តែងសេក្តី ជាដើម និងទី២.ការអនុវត្ត ដើម្បីឱ្យចងចាំនូវពាក្យទាំងនោះ៕
អត្ថបទ៖ គេន ម៉ាលិះ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ចរាចរណ៍៦ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
សន្តិសុខសង្គម១ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស