Connect with us

ព័ត៌មានអន្ដរជាតិ

បុរស អ៊ីតាលី ម្នាក់ ឲ្យទន្តពេទ្យដក​ធ្មេញទាល់ចេញ​ បែរច្រឡំវះថ្គាមចោល

បានផុស

នៅ

បុរសអាយុ ៣៥ឆ្នាំម្នាក់ រស់នៅទីក្រុងរ៉ូមនៃប្រទេសអ៊ីតាលី បានសម្រេចឲ្យក្រុមគ្រូពេទ្យដកធ្មេញទាល់ដែលឈឺយូរថ្ងៃរបស់គាត់ចេញ ប៉ុន្តែបែរជាច្រឡំវះកាត់ថ្គាមរបស់គាត់ចេញ បន្ទាប់ពីខាងមន្ទីរពេទ្យ ច្រឡំអានកាំរស្មីអ៊ិចខុស។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​មន្ទីរពេទ្យ Umberto I Dental Hospital កាលពី​ថ្ងៃ​ទី​២០ កុម្ភៈ ។ អ្នកជំងឺ​មក​មន្ទីរពេទ្យ​ដើម្បី​ដក​ធ្មេញ​ថ្គាម និង​មាន​ដុំពក​ក្នុង​មាត់។ ទន្តពេទ្យនៅមន្ទីរពេទ្យបានធ្វើកោសល្យវិច័យលើដុំសាច់នេះ ប៉ុន្តែដោយសារតែការធ្វេសប្រហែសរបស់គិលានុបដ្ឋាយិកា និងវេជ្ជបណ្ឌិត លទ្ធផល X-ray ត្រូវបានលាយជាមួយនឹងអ្នកជំងឺម្នាក់ទៀតដែលមានដុំសាច់កាចសាហាវ។ ប៉ុន្មាន​សប្តាហ៍​ក្រោយ​មក អ្នកជំងឺ​បាន​ត្រឡប់​ទៅ​មន្ទីរពេទ្យ​វិញ ហើយ​ទទួល​បាន​ការ​ធ្វើ​រោគវិនិច្ឆ័យ​មហារីក។

ដោយសារ​តែដុំសាច់​នេះ​មាន​លក្ខណៈ​គ្រោះថ្នាក់ គ្រូពេទ្យ​បាន​ណែនាំ​ឲ្យគាត់​វះកាត់​ថ្គាម​ចេញ និង​ធ្វើ​ការ​ព្យាបាល​ដោយ​ចាក់គីមី។ ការវះកាត់បានធ្វើឲ្យបុរសនោះពិការនៅផ្នែកខាងស្តាំនៃមាត់ និងផ្នែកមួយនៃមុខរបស់គាត់។ ទោះជាយ៉ាងណាក៏ដោយ មួយខែបន្ទាប់ពីការវះកាត់ វេជ្ជបណ្ឌិតបានធ្វើតេស្តម្តងទៀត ហើយបានរកឃើញថាលទ្ធផលអវិជ្ជមានចំពោះជំងឺកាចសាហាវ។ ពួកគេបានជូនដំណឹងដល់បុរសនោះថា ការព្យាបាលដោយប្រើគីមីគឺលែងចាំបាច់ទៀតហើយ ដែលធ្វើឲ្យគាត់សង្ស័យពីភាពមិនត្រឹមត្រូវនៃលទ្ធផលពីមុនមក។

យ៉ាងណា ដើម្បីធ្វើឲ្យប្រាកដចិត្ត អ្នកជំងឺបានបញ្ជូនគំរូជីវសាស្រ្តទៅមន្ទីរពិសោធន៍នៅសាកលវិទ្យាល័យកាតូលិកនៃទីក្រុងរ៉ូម ដើម្បីធ្វើតេស្ត DNA ។ លទ្ធផល​បាន​បញ្ជាក់​ថា គាត់​មិន​មាន​ដុំ​សាច់​សាហាវ​នោះទេ ដែល​មាន​ន័យ​ថា ការ​វះ​កាត់​ថ្គាម គឺ​មិន​ចាំ​បាច់​ទាំង​ស្រុង។

គាត់បានប្រាប់រឿងរ៉ាវទាំងអស់នោះ ទៅកាន់កាសែត Corriere della Sera ថា «ខ្ញុំនៅតែមិនអាចពិពណ៌នាអំពីអារម្មណ៍របស់ខ្ញុំបានទេ។ ខ្ញុំនៅរស់ ខ្ញុំមានសុខភាពល្អ ខ្ញុំមិនមានជំងឺធ្ងន់ធ្ងរទេ ប៉ុន្តែខ្ញុំបានរងទុក្ខច្រើនពេក» ។

ក្រោយមក អ្នកជំងឺបានដាក់ពាក្យបណ្តឹងទាមទារពិការភាពជាអចិន្ត្រៃយ៍។ បច្ចុប្បន្នករណីនេះកំពុងត្រូវបានចាត់ចែង និងស៊ើបអង្កេតដោយការិយាល័យរដ្ឋអាជ្ញាទីក្រុងរ៉ូម ដើម្បីបញ្ជាក់ពីមូលហេតុនៃកំហុសនេះ និងកំណត់ថាអ្នកណាជាអ្នកទទួលខុសត្រូវ។

ទោះបីជាយ៉ាងណា នេះគឺជាឧទាហរណ៍បុរាណនៃការធ្វេសប្រហែសផ្នែកវេជ្ជសាស្រ្ត។ ក្នុងឆ្នាំ ២០១៧ ស្្រ្តីម្នាក់ឈ្មោះ Lauren អាយុ ២៩ ឆ្នាំបានប្តឹងទៅសេវាសុខភាពជាតិ (NHS) បន្ទាប់ពីគ្រូពេទ្យវះកាត់បានធ្វើការវះកាត់លើផ្នែកខុសនៃរាងកាយរបស់នាង ដែលអាចធ្វើឲ្យខូចតម្រងនោមដែលមានសុខភាពល្អ។ ក្រោយមក ស្ត្រី​រូប​នេះក៏​គ្រោង​នឹង​ធ្វើ​ការ​វះ​កាត់​តូច​មួយ ​ដើម្បី​យក​គ្រួស​ក្នុង​តម្រងនោម​ខាង​ឆ្វេង​ចេញ​នៅ​មន្ទីរពេទ្យ Milton Keynes ក្នុង​ខែ​មីនា​៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖គូស្នេហ៍ ប្រេស៊ីល ​រៀប​ការ​អស់​ពេល ៨៤​ឆ្នាំ មាន​កូន​១៣​ និងចៅៗ​១០៩​នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម