Connect with us

ព័ត៌មានអន្ដរជាតិ

តៃវ៉ាន់ថ្កោលទោសសមយុទ្ធ​យោធា​របស់ចិននៅក្បែរ​ឆ្នេររបស់​ខ្លួន​

បានផុស

នៅ

ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ បានឲ្យដឹងថា យោធាចិនបានបង្កើតតំបន់សមយុទ្ធ​យោធា​​​មួយសម្រាប់ «ការហ្វឹកហាត់បាញ់ប្រហារ» ​ចម្ងាយ​​ប្រហែល៧៤គីឡូម៉ែត្រពីឆ្នេរសមុទ្រភាគនិរតីរបស់កោះតៃវ៉ាន់ដោយគ្មានការជូនដំណឹងជាមុន។ នេះ​បើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២៦ខែកុម្ភៈនេះ។

(រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តៃវ៉ាន់ដែលគ្រប់គ្រង​​តាមបែប​ប្រជាធិបតេយ្យ ត្រូវបានចិនចាត់ទុកជាទឹកដីរបស់ខ្លួន បានត្អូញត្អែរម្តងហើយម្តងទៀតអំពីសកម្មភាពយោធារបស់ចិន រួមទាំងការធ្វើសមយុទ្ធជាច្រើនជុំកោះនេះក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ។

ក្រសួងការពារជាតិរបស់តៃវ៉ាន់បាននិយាយថាមុនម៉ោង៩ព្រឹកថ្ងៃពុធ តៃវ៉ាន់បានប្រទះឃើញយន្តហោះយោធាចិនចំនួន ៣២គ្រឿងកំពុងធ្វើសមយុទ្ធត្រៀមប្រយុទ្ធរួមគ្នាជាមួយនាវាចម្បាំងចិននៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់។

ក្នុងអំឡុងពេលនេះ ចិនថែមទាំងបានបំពានលើការអនុវត្តអន្តរជាតិដោយចេតនាដោយបង្កើតកន្លែងធ្វើសមយុទ្ធនៅក្នុង​ដែន​ទឹក​ប្រហែល៧៤គីឡូម៉ែត្រពីឆ្នេរសមុទ្រនៃ Kaohsiung និង Pingtung ដោយគ្មានការជូនដំណឹងជាមុនការហ្វឹកហាត់បាញ់ប្រហារនោះទេ។

ក្រសួងការពារជាតិតៃវ៉ាន់ក៏បានឲ្យដឹងដែរថាការហ្វឹកហ្វឺនបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពនៃជើងហោះហើរអន្តរជាតិ និងការដឹកជញ្ជូន និងជាការញុះញង់ចំពោះសន្តិភាព និងស្ថិរភាពក្នុងតំបន់។ តៃវ៉ាន់ក៏បានបញ្ជូនកងកម្លាំងរបស់ខ្លួនដើម្បីឃ្លាំមើលផងដែរ។ ទោះយ៉ាងពាក់ព័ន្ធបញ្ហានេះមិន​មាន​ការ​បញ្ជាក់​ភ្លាមៗ​ពី​ប្រទេស​ចិន​ថា​ខ្លួន​កំពុង​ធ្វើ​សមយុទ្ធ​ថ្មី​នៅ​ជុំវិញ​កោះ​តៃវ៉ាន់​នោះ​ទេ៕

(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម