ព័ត៌មានអន្ដរជាតិ
យន្តហោះ២គ្រឿង ប៊ិះបុកគ្នាទៀតនៅ អាមេរិក
កាលពីថ្ងៃអង្គារទី២៥ខែកុម្ភៈឆ្នាំ២០២៥ សហរដ្ឋអាមេរិក ប៊ិះនឹងកើតមហន្តរាយយន្តហោះបុកគ្នាទៀតទៅហើយ រវាងយន្តហោះដឹកអ្នកដំណើរ ជាមួយយន្តហោះឯកជន។

តាមការចុះផ្សាយរបស់ AP, យន្តហោះរបស់ក្រុមហ៊ុន Southwest Airlines មួយគ្រឿងផ្ទុកអ្នកដំណើរ៩៩នាក់ រៀបនឹងចុះចតដល់គោលដៅទៅហើយ ស្រាប់តែមានយន្តហោះឯកជនមួយគ្រឿងបើកមកកាត់មុខ លើផ្លូវរត់ ធ្វើឲ្យអាកាសយានិកនៃយន្តហោះដឹកអ្នកដំណើរ បង្ខំចិត្តបញ្ជាយន្តហោះ ហោះឡើងវិញ ដើម្បីបញ្ចៀសគ្រោះថ្នាក់។
យោងតាមរដ្ឋបាលសហព័ន្ធអាមេរិក (FFA), រឿងនេះកើតឡើងនាវេលាម៉ោង៨:៥០នាទីព្រឹក (ម៉ោងនៅអាមេរិក) នៅឯអាកាសយានដ្ឋានអន្តរជាតិ Midway ក្នុងទីក្រុង Chicago នៃរដ្ឋ Illinois រវាងយន្តហោះ Boeing 737 Max8 ដែលជាជើងហោះហើររបស់លេខ ២ ៥០៤របស់ក្រុមហ៊ុន Southwest Airlines ហោះពីទីក្រុង Omaha ជាមួយយន្តហោះឯកជន Flexjet Bombardier Challenger។

FFA ចេញសេចក្តីប្រកាសថា យន្តហោះឯកជននោះបានបើកចូលផ្លូវរត់ (Runway) ដោយគ្មានការអនុញ្ញាត ខណៈខ្លួនបើកការស៊ើបអង្កេតលើករណីនេះហើយ។
ហេតុការណ៍យន្តហោះប៊ិះបុកគ្នានេះ ធ្វើឲ្យគេបារម្ភថែមមួយកម្រិតទៀតចំពោះសុវត្ថិភាពវិស័យអាកាសចរណ៍ ពិសេសនៅសហរដ្ឋអាមេរិកតែម្តង ខណៈមួយរយៈចុងក្រោយ មានហេតុការណ៍ពាក់ព័ន្ធយន្តហោះ កើតឡើងញឹកញាប់មែនទែន។
ហេតុការណ៍ធំបំផុតគឺកើតឡើងកាលពីខែមុន ដែលយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន American Airlines បុកជាមួយឧទ្ធម្ភាគចក្រយោធាក្បែរអាកាសយានដ្ឋាន Ronald Reagan Washington National ដោយសម្លាប់មនុស្សទាំងអស់៦៧នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ យន្តហោះអាមេរិកហុយផ្សែងទ្រុប ទាំងស្ថិតនៅលើអាកាស, អ្នកដំណើរព្រលឹងចុងសក់គ្រប់គ្នា

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ចរាចរណ៍៦ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
សន្តិសុខសង្គម១ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស