ព័ត៌មានអន្ដរជាតិ
អត្រាកំណើតនៅកូរ៉េខាងត្បូង កើនឡើងជាលើកដំបូងក្នុងរយៈពេល៩ឆ្នាំ
អត្រាកំណើតរបស់កូរ៉េខាងត្បូងដែលជាអត្រាទាបបំផុតក្នុងពិភពលោក បានកើនឡើងនៅឆ្នាំ២០២៤ ជាលើកដំបូងក្នុងរយៈពេល៩ឆ្នាំ បន្ទាប់កិច្ចខិតខំប្រឹងប្រែងលើគោលនយោបាយរបស់រដ្ឋក្នុងការលើកទឹកចិត្តក្រុមហ៊ុន និងប្រជាជនឲ្យទទួលយកភាពជាឪពុកម្តាយបានចាប់ផ្តើមចេញជាផ្លែផ្កា។

ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ កូរ៉េខាងត្បូងមានអត្រាកំណើតធ្លាក់ចុះ ខណៈស្ត្រីបានផ្តល់អាទិភាពដល់ការរីកចម្រើនក្នុងអាជីពជាងអាពាហ៍ពិពាហ៍ ឬភាពជាឪពុកម្តាយ ដោយសារតែការកើនឡើងនៃតម្លៃផ្ទះ និងការចិញ្ចឹមកូន ដែលធ្វើឲ្យចំនួនប្រជាជន៥១លាននាក់របស់កូរ៉េខាងត្បូងត្រូវគេរំពឹងថានឹងថយចុះពាក់កណ្តាលឯណោះនៅចុងសតវត្សនេះ។
កាលពីឆ្នាំ២០២៤ អត្រានៃការមានកូនរបស់កូរ៉េខាងត្បូងបានកើនឡើងដល់ ០,៧៥នាក់សម្រាប់ស្ត្រីម្នាក់ បើធៀបនឹងឆ្នាំ២០២៣ មានត្រឹម ០,៧២នាក់ប៉ុណ្ណោះ បន្ទាប់ពីធ្លាក់ចុះ៨ឆ្នាំជាប់ៗគ្នាពី ១,២៤នាក់ក្នុងឆ្នាំ២០១៥។
កត្តាសំខាន់ៗដែលរួមចំណែកដល់កំណើនអត្រាកំណើត មានដូចជា៖
- អាពាហ៍ពិពាហ៍ក្រោយជំងឺរាតត្បាត៖ ការដកការរឹតត្បិតកូវីដ១៩ នាំឲ្យមានការកើនឡើងគួរឲ្យកត់សម្គាល់ក្នុងអាពាហ៍ពិពាហ៍ ដោយមានគូស្វាមីភរិយាចំនួន ១៩៩ ៩០៣គូបានចងសម្ព័ន្ធមេត្រីភាពចន្លោះពីខែមករាដល់ខែវិច្ឆិកាឆ្នាំ២០២៤ ពោលគឺកើនឡើង ១៣,៥% ធៀបនឹងឆ្នាំ២០២៣។
- គំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាល៖ ប្រទេសកូរ៉េខាងត្បូងបានវិនិយោគជាង ២៧០ពាន់លានដុល្លារចាប់តាំងពីឆ្នាំ២០០៦ ដើម្បីធ្វើឲ្យការថែទាំកុមារកាន់តែមានតម្លៃសមរម្យ និងលើកទឹកចិត្តដល់ការឈប់សម្រាករបស់ឪពុកម្តាយ។ គោលនយោបាយដូចជាការបង្កើនថ្ងៃឈប់សម្រាករបស់ឪពុកម្តាយ និងការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុសម្រាប់គ្រួសារត្រូវបានអនុវត្តដើម្បីដោះស្រាយអត្រាកំណើតធ្លាក់ចុះ។
- ការគាំទ្រសាជីវកម្ម៖ ក្រុមហ៊ុននានាក៏កំពុងចូលរួមចំណែកដោយផ្តល់ការលើកទឹកចិត្តដល់បុគ្គលិកដែលមានកូន។ ជាឧទាហរណ៍ Booyoung ដែលជាក្រុមហ៊ុនសំណង់ បានផ្តល់ប្រាក់រង្វាន់ ១០០លានវ៉ុន ឬស្មើប្រហែល ៨៥ ០០០ដុល្លារសម្រាប់ការសម្រាលកូន។

ទោះបីជាមាននិន្នាការវិជ្ជមាននេះក៏ដោយ ក៏អត្រាកំណើតរបស់កូរ៉េខាងត្បូងនៅតែទាបបំផុតនៅទូទាំងពិភពលោក និងទាបជាងអត្រាមានកូនចំនួន ២,១នាក់សម្រាប់ស្ត្រីម្នាក់ដែលត្រូវការសម្រាប់ស្ថិរភាពចំនួនប្រជាជន។ កូរ៉េខាងត្បូងនៅតែបន្តប្រឈមមុខនឹងបញ្ហាដូចជា ថ្លៃរស់នៅខ្ពស់ ទីផ្សារការងារប្រកួតប្រជែង និងការរើសអើងយេនឌ័រ ដែលរារាំងយុវជនជាច្រើនពីអាពាហ៍ពិពាហ៍ និងភាពជាឪពុកម្តាយ៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ចរាចរណ៍៦ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
សន្តិសុខសង្គម១ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បានដៃ បាញ់មីស៊ីលស្រោចលើអ៊ុយក្រែន ចំពេល ត្រាំ និង ហ្សេលេនស្គី កំពុងឈ្លោះគ្នា