ព័ត៌មានជាតិ
ម្ចាស់ទីតាំងប្រមូលទិញដំឡូងមី ស្នើដល់កសិករពង្រឹងគុណភាពដំឡូងមីស្ងួតដើម្បីលក់បានតម្លៃសមរម្យ
ដំឡូងមីឆ្នាំនេះកសិករលក់បានតម្លៃ ១៦០រៀល ក្នុង១គីឡូក្រាម(ដំឡូងស្រស់) ហើយដំឡូងស្ងួតលក់បានតម្លៃ ៥៣០រៀលក្នុង១គីឡូក្រាម តម្លៃនេះវាមិនខុសគ្នាប៉ុន្មានទេ បើធៀបឆ្នាំមុន ខណៈកសិករថា ដំឡូងរបស់គាត់មិនសូវមានម្សៅ ទើបទើបមានតម្លៃបែបនេះ។ នេះជាការលើកឡើងរបស់លោក ឈាង សារុំ ជាកសិករនៅស្រុកបាណន់ ខេត្តបាត់ដំបង។

ម្ចាស់ទីតាំងទទួលទិញដំឡូងមីមួយកន្លែង(សាយឡូ)នៅក្នុងឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ដែលគេស្គាល់ថា ចែសល់ បានលើកឡើងថា អ្នកស្រីមានមុខរបរមួយនេះច្រើនឆ្នាំដែរហើយដែលនាំឲ្យសេដ្ឋកិច្ចគ្រួសារអ្នកស្រីបានរីកដុះដាលជាបន្តបន្ទាប់ បូករួមទាំងសេវាសម្រាប់ផ្គត់ផ្គង់បណ្តុះបណ្តាលកូនៗផង មិនមានការប្រឈមការខ្វះខាតនោះទេ។

អ្នកស្រីបានសំណូមពរដល់កសិករដែលប្រកបរបរដាំដំឡូងមី ឲ្យជួយពង្រឹងគុណភាពដំឡូងមី ក្នុងការលក់ដំឡូងមីឲ្យបានតម្លៃសមរម្យដើម្បីពង្រឹងសេដ្ឋកិច្ចគ្រួសារឲ្យបានប្រសើបន្ថែមទៀត ខណៈទិន្នផលដែលកសិករប្រមូលបច្ចុប្បន្ន នៅមានកម្រិតនៅឡើយ ទើបមានតម្លៃមិនទៀងទាត់ទៅតាមគុណភាពមើមដំឡូង។

អ្នកស្រី និងស្វាមី ក៏បានប្រាប់អំពីវិធីសាស្ត្រដែលធ្វើឲ្យកសិករដាំដំឡូងមីលក់បានតម្លៃសមរម្យ ដោយបញ្ជាក់ថា ដំបូង កសិករត្រូវមានភាពប្រាកដនូវភាពស្មោះត្រង់ កុំយកទាំងដីមកលក់ បើអ្នកទិញឃើញមានដីគេត្រូវទម្លាក់ភាគរយនៃត
ម្លៃជាមិនខាន ហើយក្នុងនោះបើដំឡូងហាលមិនទាន់ស្ងួតល្អ ក៏ភាគីថៃគេទម្លាក់តម្លៃដែរ កម្រិតសម្ងួតគឺគេតម្រូវយកចន្លោះ ពី១៤ ទៅ១៥ មានន័យថា បើគេកាច់ចំណិតមើមដំឡូងបាក់ល្អគឺជាប្រភេទលេខ ១៤-១៥ នោះតម្លៃនឹងបានសមរម្យ តែបើគេកាច់ទៅបាក់ដែរ តែវានៅស្អិត គឺអ្នកទទួលទិញត្រូវចំណាយពេលហាលបន្ថែម យ៉ាងហោច៣ថ្ងៃទៀត ទើបចូលទីផ្សារថៃបានដែលគេសម្គាល់ថា ជាប្រភេទលេខ ២៥ទៅ៣០។

លោកស្រីបន្តថា “កន្លងមកខ្ញុំទទួលទិញ ឃើញមានដីច្រើនមួយថ្ងៃៗខ្ញុំជាមួយប្តី តែងដើររើសដីជាញឹកញ៉ាប់ ហើយបើគិតចំនួនជាគីឡូក្រាមវិញ គឺខាតច្រើនណាស់ ចឹងហើយសូមបងប្អូនកសិករត្រូវចៀសវាងដើម្បីប្រយោជន៍ទាំងអស់គ្នា” ។
អ្នកស្រីបានបញ្ជាក់បន្ថែមថា បើកសិករចង់បានតម្លៃល្អ និងបានលើកកម្ពស់ជីវិភាពគ្រួសារឲ្យបានប្រសើបន្ថែមតាមរយៈការលក់ដំឡូងមី កសិករត្រូវប្រមូលផលឲ្យបានគ្រប់អាយុកាលដំឡូង នោះភាគីទីផ្សារគេត្រូវការណាស់ ហើយតម្លៃក៏បានខ្ពស់ដែរ ហើយបច្ចុប្បន្នតម្លៃដំឡូងស្ងួតដែលអ្នកស្រីទទួលទិញ ក៏មិនក្រោមឆ្នាំមុនៗប៉ុន្មានដែរ ខណៈមើមដំឡូងក៏មិនទាន់មានកម្រិតតាមតម្រូវការទីផ្សារថៃនោះប៉ុន្មានដែរ។

ជុំវិញតម្លៃទីផ្សារដំឡូងមីនេះ មន្ត្រីកសិកម្មខេត្តបាត់ដំបង លោក ហេង សិទ្ធ បានពន្យល់បន្ថែមថា កសិករអ្នកដាំដំឡូងមី
បើចង់បានតម្លៃសមរម្យ ត្រូវអត់ធ្មត់នឹងពេលវេលាបន្តិចក្នុងការប្រមូលផល ប្រសើជាងចោទប្រកាន់ទៅលើទីផ្សារថា បាន
ទម្លាក់តម្លៃ។ លោកថា តាមពិតទៅទីផ្សារថៃគេមានតម្រូវការណាស់ តែដោយសាតែកសិករខ្លះគាត់ប្រញ៉ាប់ប្រមូលផលពេកត្រឹមចន្លោះពី៨ទៅ៩ខែ គឺគាត់ប្រមូលហើយ ទើបមើមដំឡូងខ្វះជាតិម្សៅគ្រប់គ្រាន់ ហើយអ្នកបញ្ជាទិញក៏បានទម្លាក់តម្លៃដែរ។ លោកបញ្ជាក់ថា បើកសិករចង់បានតម្លៃសមរម្យ គួរណាស់ប្រមូលផលឲ្យបានចន្លោះពី១០ទៅ១២ខែ ទើបវាពេញលេញនៃគុណភាពមើមដំឡូង ហើយតម្លៃក៏បានខ្ពស់ផងដែរ។

បើយោងតាមរបាយការណ៍របស់មន្ទីរកសិកម្មខេត្ត បានបង្ហាញថា ឆ្នាំនេះដំណាំដំឡូងមីមានកសិករដាំដុះលើស្រុកចំនួន៩ ក្នុងចំណោមស្រុកទាំង១៤ទូទាំងខេត្ត ដែលមានផ្ទៃដីដាំដុះសរុប ១០៨.៤៧៤ហិកតា បើធៀបឆ្នាំមុន មានផ្ទៃដីសរុប ៩៧.២៤៩ហិកតា ប៉ុណ្ណោះ ៕
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ចរាចរណ៍៧ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
សន្តិសុខសង្គម២ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានជាតិ១៥ ម៉ោង ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត