Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ៖ អ៊ុយក្រែន ឈប់ស្រមៃចូល ណាតូ ទៅ

បានផុស

នៅ

ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងសេតវិមានកាលពីថ្ងៃពុធទី២៦ខែកុម្ភៈឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រាប់ទៅប្រទេសអ៊ុយក្រែន ឲ្យឈប់សស្រមៃចូលជាសមាជិកអង្គការណាតូទៀតទៅ ព្រោះរឿងនេះមិនអាចទៅរួចនោះទេ។

លោក ដូណាល់ ត្រាំ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនិយាយថា សូមបំភ្លេចវាចោលទៅ ព្រោះរឿងនេះ ប្រហែលជាមូលហេតុធ្វើឲ្យសង្គ្រាមផ្ទុះឡើង។ រុស្ស៊ីតែងជំទាស់ចំពោះការពង្រាយទៅភាគខាងកើត របស់ប្លុកយោធាដឹកនាំដោយអាមេរិកមួយនេះ ដោយចាត់ទុកថា វាជាការគំរាមកំហែងចំពោះសន្តិសុខជាតិរបស់ខ្លួន។

មុននេះ លោក ត្រាំ បានស្តីបន្ទោសរួចទៅហើយចំពោះរដ្ឋបាលអាមេរិកចាស់ ថាជាដើមចមធ្វើឲ្យសង្គ្រាមនៅអ៊ុយក្រែនឆាបឆេះ ដោយរិះគន់ចំៗថា បើលោក ចូ បៃដិន មិនសន្យាឲ្យអ៊ុយក្រែនចូលអង្គការណាតូ នោះរុស្ស៊ីក៏មិនបើកការវាយលុកដែរ។

លោក ចូ បៃដិន (រូបថត៖ Getty)

ណាតូ នៅតែជាបំណងប្រាថ្នាធំរបស់អ៊ុយក្រែន ដល់ថ្នាក់ប្រមុខដឹកនាំទីក្រុងកៀវ លោក​ វ្ល៉ូឌីមៀរ ហ្សេលេនស្គី បានបញ្ជាក់យ៉ាងច្បាស់ថា លោកសុខចិត្តចុះចេញពីតំណែងប្រធានាធិបតីឲ្យតែអ៊ុយក្រែន ឬអាចជាសមាជិករបស់អង្គការនេះបាន។

ឆ្លើយតបសំណួរអ្នកកាសែតកាលពីសប្តាហ៍មុន លោកហ្សេលេនស្គីនិយាយថា «ខ្ញុំសុខចិត្តចុះចេញ ខ្ញុំគ្មានបំណងនៅកាន់តំណែងច្រើនឆ្នាំទៀតទេ។ បើអ្នកចង់ឲ្យខ្ញុំចេញពីកៅអីនេះ ខ្ញុំត្រៀមរួចជាស្រេច ប៉ុន្តែខ្ញុំក៏នឹងដោះដូរជាមួយសមាជិកភាពអង្គការណាតូផងដែរ»។

លោក​ វ្ល៉ូឌីមៀរ ហ្សេលេនស្គី (រូបថត៖ Reuters)

ទោះបីជាយ៉ាងណាក៏ដោយ កាលពីសប្តាហ៍មុនដូចគ្នា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានបង្ហាញជំហរថា ទីក្រុងមូស្គូ សូមប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះវត្តមានកងទ័ពណាតូនៅក្នុងទឹកដី អ៊ុយក្រែន ខណៈអ្នកនាំពាក្យក្រសួង លោកស្រី Maria Zakharova ក៏ព្រមានដែរថា សមាជិកភាពរបស់អ៊ុយក្រែន ក្នុងអង្គការណាតូ នៅតែមិនអាចទទួលយកបាន ហើយទ្វីបអឺរ៉ុប នឹងកើតមហន្តរាយ បើរឿងនេះកើតឡើងមែន។  

តាមពិតទៅ អ៊ុយក្រែន​ប្រាថ្នា​ក្លាយ​ជា​សមាជិក​ណាតូ​ពេញសិទ្ធិ​ជា​យូរ​មក​ហើយ ហើយថែមទាំង​បាន​ដាក់​ពាក្យ​ចូល​ជា​ផ្លូវ​ការ​កាលពី​​ឆ្នាំ២០២២ទៀតផង បន្ទាប់​ពី​អតីត​តំបន់​ចំនួន ៤ របស់​ខ្លួន បោះឆ្នោតចូលរួមជាមួយរុស្ស៊ី ប៉ុន្តែរឿងនេះត្រូវបានសមាជិកមួយចំនួនបដិសេធ ដោយអះអាងថា សមាជិកភាពរបស់អ៊ុយក្រែន នឹងបង្កគ្រោះថ្នាក់ខ្លាំង ហើយនឹងមានការឆ្លើយតបខ្លាំងក្លាពីទីក្រុងមូស្គូ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ហ្សេលេនស្គី៖ មាន​៤ប្រទេស​ដែល​ជំទាស់​សមាជិកភាព​ណាតូ​របស់​អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

ត្រាំ៖ អ៊ុយក្រែន ឈប់ស្រមៃចូល ណាតូ ទៅ

ដំឡូងមី
ព័ត៌មានជាតិ២៧ នាទីutes មុន

ម្ចាស់ទីតាំងប្រមូលទិញដំឡូងមី ស្នើដល់កសិករពង្រឹងគុណភាពដំឡូងមីស្ងួតដើម្បីលក់បានតម្លៃ​សមរម្យ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ ណែនាំ​ នាយក​សហគ្រាស, គ្រឹះស្ថាន​ និង​កម្មករនិយោជិត ឱ្យអនុវត្តន៍​វិធានការណ៍​សុខាភិបាល ដើម្បីកាត់បន្ថយ​ជំងឺមិនឆ្លង​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការ​ងារ ជំរុញ​វិទ្យាស្ថាន​ពហុបច្ចេកទេសខេត្តព្រៃវែង ឱ្យ​បន្ត​រៀប​ចំការ​បណ្តុះបណ្តាល​ដើម្បី​ឆ្លើយតប​តម្រូវ​ការទីផ្សារការងារ

នយោបាយ១៤ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ សកម្មភាព​នាយករដ្ឋមន្រ្តីចុះមូលដ្ឋានញឹកញាប់ គឺឆ្លុះបញ្ចាំពីមេដឹកនាំមានភាពប្រាកដប្រជានិយម

Sokha Hotels

ព័ត៌មានពេញនិយម