ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា អឺរ៉ុប កំពុងចាក់សាំងលើភ្លើងសង្គ្រាមនៅអ៊ុយក្រែន
ក្រោយមានការលើកសំណើជាបន្តបន្ទាប់ពីសំណាក់មេដឹកនាំអឺរ៉ុបជាពិសេសបារាំងនិងអង់គ្លេស ឲ្យបញ្ជូនកងរក្សាសន្តិភាពទៅអ៊ុយក្រែននោះ ពេលនេះទីក្រុងមូស្គូបានបញ្ចេញប្រតិកម្មខ្លាំងៗ ដោយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានចេញមុខប្រឆាំងយ៉ាងដាច់អហង្ការចំពោះផែនការនេះ ហើយថែមទាំងចោទប្រកាន់ថា អឺរ៉ុបកំពុងចាក់សាំងលើភ្លើងហើយ។ នេះបើតាមការចុះផ្សាយរបស់ Reuters នៅថ្ងៃព្រហស្បតិ៍ទី២៧ខែកុម្ភៈឆ្នាំ២០២៥។

ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសកាតា, លោក Lavrov បានចង្អុលចំឈ្មោះនាយករដ្ឋមន្ត្រីដាណឺម៉ាក Mette Frederiksen តែម្តង ដោយនិយាយថា គេកំពុងដុតអ៊ុយក្រែនឲ្យបន្តអរិភាពតាមរយៈការអះអាងថា សន្តិភាពក្នុងស្ថានភាពបច្ចុប្បន្ននេះ គឺអាក្រក់ជាងសង្គ្រាមទៅទៀត។ វិធីសាស្រ្តរបស់អឺរ៉ុបចំពោះអ៊ុយក្រែនគឺ ព្យាយាមចាក់សាំងលើភ្លើង ទាំងមិនព្រមមើលឫសគល់នៃជម្លោះហើយរកមធ្យោបាយដោះស្រាយ។ ការបញ្ជូនកងរក្សាសន្តិភាពទៅអ៊ុយក្រែន គឺមិនអាចទទួលយកបានដាច់ខាតសម្រាប់រុស្ស៊ី។
កាលពីសប្តាហ៍មុន មហាអំណាចអឺរ៉ុបបានបង្ហាញនូវផែនការបញ្ជូនទ័ព ៣០០០០នាក់ ទៅអ៊ុយក្រែន ដើម្បីធ្វើជាកងរក្សាសន្តិភាព នៅពេលភាគីជម្លោះ ឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម។

អង់គ្លេសនិងបារាំង គឺជាប្រទេសចេញមុខចេញមាត់ជាងគេ ដើម្បីប្រកូកប្រកាសឲ្យអឺរ៉ុប បង្កើតសម្ព័ន្ធភាពមួយកែនទ័ពឲ្យបាន ៣០ ០០០នាក់ សម្រាប់បញ្ជូនទៅអ៊ុយក្រែន ព្រោះតែមើលឃើញស្ថានការណ៍ថា ប្រធានាធិបតីអាមេរិក កំពុងដកដៃចេញពីទីក្រុងកៀវ និងបែរជាបន្ទន់ជំហរទៅខាងរុស្ស៊ីទៅវិញ។
តាមការចុះផ្សាយរបស់កាសែត Guardian, កងទ័ពដែលស្ថិតក្នុងផែនការនេះ គឺនឹងរ៉ាប់រងធានាសន្តិភាពដែនទឹកនិងដែនអាកាស ខ្លាំងជាងជើងគោក ប៉ុន្តែនឹងមិនបញ្ជូនទៅព្រំដែនភាគខាងត្បូង ប្រទេសអ៊ុយក្រែនឡើយ។ កងទ័ពនឹងត្រូវដាក់ឲ្យឈរជើងនៅតាមទីក្រុង និងកំពង់ផែសំខាន់ៗ ព្រមទាំងនៅរោងចក្រនុយក្លេអ៊ែរ ផងដែរ ដោយមានជំនួយពីសំណាក់យន្តហោះឈ្លបយកការណ៍។
សូមជម្រាបថា អឺរ៉ុបបានបង្ហាញផែនការនេះ ស្របពេលសម្ព័ន្ធភាពយោធាដឹកនាំដោយសហរដ្ឋអាមេរិក កំពុងបែកបាក់ ចាប់តាំងពីលោក ត្រាំ ចូលកាន់តំណែងនៅសេតវិមាន។ ទីក្រុងវ៉ាស៊ីនតោន បែរជាងាកទៅរករុស្ស៊ី ធ្វើឲ្យបារាំងនិងអង់គ្លេស មិនពេញចិត្ត រួចក៏ចេញមុខដឹកនាំយុទ្ធនាការជួយអ៊ុយក្រែនតែម្តង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទីប្រឹក្សាលោក ត្រាំ៖ សង្គ្រាមនៅអ៊ុយក្រែន មានអ្នកអុជឲ្យឆេះ កុំបន្ទោសរុស្ស៊ីតែម្ខាង

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
សន្តិសុខសង្គម២ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត