Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ បញ្ជាក់​ថា ហ្សេលេនស្គី នឹង​មក​សេតវិមាន​​​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រ៉ែ

បានផុស

នៅ

លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ុលឡូឌីមៀរ ហ្សេលេនស្គី គ្រោងនឹងធ្វើទស្សនកិច្ចនៅសេតវិមាននៅថ្ងៃសុក្រ​ទី​២៨​​ខែកុម្ភៈ ដើម្បី​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀងផ្តល់​ឲ្យ​សហរដ្ឋអាមេរិកនូវលទ្ធភាពទទួលបានរ៉ែកម្ររបស់អ៊ុយក្រែន។

លោក ដូណាល់​ ត្រាំ និង​លោក វ៉ុលឡូឌីមៀរ ហ្សេលេនស្គី (រូបថត៖ Getty & AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ត្រាំ បាននិយាយថា លោក ហ្សេលេនស្គី នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី​គម្រោង​រ៉ែ​កម្រ និងប្រធានបទផ្សេងទៀតក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់គាត់ ប៉ុន្តែបានស្នើថា ទីក្រុងវ៉ាស៊ីនតោននឹងមិនធ្វើការធានាសន្តិសុខ​រយៈពេល​យូរ​អង្វែង​ណា​មួយ​នោះទេ។

ទីក្រុងកៀវ បាននិង​កំពុងស្វែងរកការធានាសន្តិសុខពី​អាមេរិកដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលដាក់ដោយលោក ត្រាំ ដែល​ទាមទារ​ឲ្យ​អ៊ុយក្រែន​បង់ប្រាក់សម្រាប់ជំនួយរបស់អាមេរិក​ក្នុងអំឡុងពេលសង្រ្គាម បន្ទាប់​ពី​រុស្ស៊ី​បាន​ចូល​ឈ្លានពាន​​នៅ​ឆ្នាំ​២០២២។

លោក ត្រាំ បាន​​ប្រាប់​​ដោយ​មិន​បញ្ជាក់​លម្អិត​ថា​៖ «​ខ្ញុំ​នឹង​មិន​ធ្វើ​ការ​ធានា​សន្តិសុខ​លើស​ពី​នេះ​ទេ យើង​នឹង​ឲ្យ​អឺរ៉ុប​ធ្វើ​​វា​ជំនួស​វិញ​​»។

លោក ហ្សេលេនស្គី បាននិយាយនៅក្នុងសុន្ទរកថាតាមវីដេអូពេលយប់របស់គាត់ថា កិច្ចពិភាក្សារបស់គាត់ជាមួយ​លោក ត្រាំ នឹងសង្កត់ធ្ងន់លើសារៈសំខាន់នៃការទទួលបានការធានាសន្តិសុខ «ដើម្បីធានាថា ប្រទេសរុស្ស៊ីលែងបំផ្លាញអាយុជីវិតរបស់ប្រជាជាតិផ្សេងទៀត» ហើយបានបន្ថែមថា ការបន្តជំនួយរបស់​អាមេរិកគឺមានសារៈសំខាន់។

មេ​ដឹក​នាំ​អ៊ុយក្រែន បានរៀបរាប់​ថា៖ «សម្រាប់ខ្ញុំ និងសម្រាប់យើងទាំងអស់គ្នានៅក្នុងពិភពលោក វាមានសារៈសំខាន់ណាស់ដែលជំនួយរបស់អាមេរិកមិន​គួរ​ត្រូវបានបញ្ឈប់នោះទេ។ កម្លាំងគឺត្រូវការជាចាំបាច់នៅលើផ្លូវទៅកាន់សន្តិភាព»។

សកម្មភាព​រុករក​រ៉ែ​នៅ​អ៊ុយក្រែន (រូបថត៖ Getty)

សូម​បញ្ជាក់​ថា នៅក្រោមកិច្ចព្រមព្រៀងដែលនាយករដ្ឋមន្ត្រីអ៊ុយក្រែនបានហៅថាជា «កិច្ចព្រមព្រៀង​បឋម» ទីក្រុង​នឹងប្រគល់ប្រាក់ចំណូលមួយចំនួនពី​ធនធានរ៉ែ​របស់ខ្លួន ទៅឲ្យ​មូលនិធិដែលគ្រប់គ្រងរួមគ្នាដោយសហរដ្ឋអាមេរិក។ កិច្ចព្រមព្រៀងនេះគឺជា​ក្ដី​សង្ឃឹម​ស្នូល​របស់អ៊ុយក្រែន ក្នុង​ការ​ប៉ុនប៉ង​ទទួលបានការគាំទ្រពី​អាមេរិក ខណៈដែល​លោក ត្រាំ កំពុង​ស្វែងរកការបញ្ចប់​សង្រ្គាម​ឈ្លានពាន​របស់រុស្ស៊ី​យ៉ាងឆាប់រហ័ស។ យ៉ាង​ណា​មិញ កិច្ចចរចារវាងអាមេរិក និងរុស្ស៊ី ដែលរហូតមកដល់ពេលនេះ មិនទាន់​​បានរាប់បញ្ចូល​វត្តមាន​ទីក្រុង​កៀវ​ឲ្យ​ចូលរួម​នៅ​ឡើយ​ទេ៕

ដោយ៖ ឈាង

ចុចអាន៖ ទីបំផុត អ៊ុយក្រែនព្រមប្រគល់រ៉ែកម្រឲ្យអាមេរិក ​ខណៈ ហ្សេលេនស្គី នឹងទៅវ៉ាស៊ីនតោន ដើម្បីស៊ីញេកិច្ច​ព្រមព្រៀង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម