Connect with us

ព័ត៌មានជាតិ

អូស្ត្រាលីប្តេជ្ញាជួយពង្រឹងប្រព័ន្ធថែទាំសុខភាពនៅកម្ពុជាដើម្បីលើកកម្ពស់សេវាសុខាភិបាលកាន់តែប្រសើរឡើង

បានផុស

នៅ

រដ្ឋាភិបាលអូស្ត្រាលី បានប្តេជ្ញាជួយពង្រឹងប្រព័ន្ធថែទាំសុខភាព និងភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជនដើម្បីលើកកម្ពស់ការផ្តល់សេវាសុខាភិបាលនៅកម្ពុជាកាន់តែប្រសើរឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្តេជ្ញានេះបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាមួយលោក Derek Yip ឯកអគ្គរដ្ឋទូតប្រទេសអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២៦ ខែកុម្ភៈ
ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។

លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនដល់ប្រជាជន និងរដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី តាមរយៈឯកអគ្គរដ្ឋទូតដែលបាននិងកំពុងបន្តពង្រឹកកិច្ចសហប្រតិបត្តិការដែលមានស្រាប់ជាមួយក្រសួងសុខា
ភិបាលដែលបានបង្ហាញពីការបេ្តជ្ញាចិត្តឥតងាករេបន្តគាំទ្ររួមចំណែកជួយដល់កិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់
ក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជាដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា
ឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល នាឆ្នាំ២០៣៥ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមុះមុតប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្លាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនគណៈប្រតិភូអំពីផែនការអាទិភាពរបស់ក្រសួងសុខាភិបាល ក្នុងអាណត្តិទី៧ ដែលត្រូវចាប់ផ្តើមអនុវត្តរួមមាន ការពង្រឹងសេវាមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក-ខេត្ត តាមរយៈការកែលម្អអគារ បំពាក់សម្ភារបរិក្ខារពេទ្យ ឱសថ និងការបណ្តុះបណ្តាលបុគ្គលិក ព្រមទាំងការប្រយុទ្ធនឹងជំងឺមិនឆ្លងការពង្រឹងសមត្ថភាពភាពជាអ្នកដឹកនាំ និងនិវានុវត្តន៍ និងការអភិវឌ្ឍន៍សុខភាពឌីជីថល។

ជាកិច្ចឆ្លើយតប លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ជំហរក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល
គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-អូស្ត្រាលី
ភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន លើវិស័យសុខាភិបាល និងការបន្តផ្តល់អាហាររូបករណ៍ដល់សិស្ស និស្សិត និងមន្ត្រីរាជការកម្ពុជា និងលើកទឹកចិត្តមន្ត្រីសុខាភិបាលផងដែរ។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា កន្លងមករដ្ឋាភិបាលអូស្ត្រាលីតែងតែគាំទ្រក្រសួងសុខាភិបាល ក្នុងការកសាងប្រព័ន្ធថែទាំសុខភាព ដែលមានភាពធន់ និងរឹងមាំនៅកម្ពុជា តាមរយៈការផ្តល់ជំនួយហិរញ្ញប្បទានក្រោមក្របខណ្ឌជំនួយសហប្រតិបត្តិការបច្ចេកទេស និងហិរញ្ញប្បទានឥតសំណងដល់វិស័យសុខាភិបាល ជាពិសេសដល់គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាលដំណាក់កាលទី២ (H-EQIP 2) កម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជា ដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ ដំណាក់កាលទី 2(ACCESS 2) ការពង្រឹងសេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព
និងការថែទាំទារកទើបកើត និងការអភិវឌ្ឍធនធានមនុស្សសុខាភិបាលជាច្រើនមិនអាចកាត់ថ្លៃបាន ជាច្រើនទសវត្សរ៍កន្លងមកព្រមទាំងបាននិងកំពុងជួយជាបន្តជាបន្តបន្ទាប់រហូតបច្ចុប្បន្ន។ ពិសេសក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ដូចជាបានផ្តល់នូវវ៉ាក់សាំងកូវីដ-១៩ ចំនួន ២.៣៥លានដូស ជូនប្រជាជនកម្ពុជា និងទូរទឹកកករក្សាសីតុណ្ណភាព ចំនួន១៣៣ គ្រឿង ផងដែរ។

នេះសបញ្ជាក់អំពីភាពជិតស្និទ្ធនៃកិច្ចសហប្រតិបត្តិការទ្វេគាគីរបស់ប្រទេសទាំងពីរដែលបានការទទួលស្គាល់ពីថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរថា ជាទំនាក់ទំនងទ្វេភាគីកម្ពុជា-អូស្ត្រាលី គឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម