ព័ត៌មានអន្ដរជាតិ
ធ្លាក់យន្តហោះយោធានៅស៊ូដង់សម្លាប់យោធានិងជនស៊ីវិល ៤៦នាក់
ធ្លាក់យន្តហោះយោធាស៊ូដង់នៅតំបន់ប្រជុំជន Omdurman ជាយរដ្ឋធានី ខាទុំ (Khartoum) បានបណ្តាលឲ្យមានមនុស្សស្លាប់កើនឡើងដល់៤៦នាក់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២៧ខែកុម្ភៈនេះ។

យន្តហោះ Antonov បានធ្លាក់កាលពីយប់ថ្ងៃអង្គារ អំឡុងពេលហោះចេញពីអាកាសយានដ្ឋានយោធា Wadi Seidna បន្ទាប់មកបានធ្លាក់ចំពីលើផ្ទះជនស៊ីវិលនៅក្នុងស្រុក Karrari របស់តំបន់ Omdurman។
ក្រសួងសុខាភិបាលស៊ូដង់ ដំបូងបានរាយការណ៍មានមនុស្សស្លាប់១៩នាក់ប៉ុណ្ណោះ ដោយក្នុងចំណោមអ្នកស្លាប់ក៏មានលោកឧត្តមសេនីយ៍ Bahr Ahmed ដែលជាមេបញ្ជាការជាន់ខ្ពស់នៅទីក្រុងខាទុំ និងយ៉ាងហោចណាស់មានមនុស្ស១០នាក់ផ្សេងទៀតបានរងរបួស។ លើសពីនេះការផ្ទុះពីការធ្លាក់យន្តហោះបានបំផ្លាញផ្ទះប្រជាជនជាច្រើនខ្នង និងបណ្តាលឱ្យដាច់ចរន្តអគ្គិសនីនៅក្នុងសង្កាត់ក្បែរនោះ។
យោធាស៊ូដង់បានបញ្ជាក់ពីការធ្លាក់យន្តហោះនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទាំងបុគ្គលិកយោធា និងជនស៊ីវិលត្រូវបានសម្លាប់ តែមិនបានបញ្ជាក់ពីមូលហេតុនៃការធ្លាក់យន្តហោះនោះទេ។ ទោះបីយ៉ាងណា បើតាមប្រភពយោធា បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ការធ្លាក់យន្តហោះនេះទំនងជាបណ្ដាលមកពីបញ្ហាបច្ចេកទេស។
គួរបញ្ជាក់ថា ឧប្បត្តិហេតុនេះកើតឡើងនៅពេលដែលប្រទេសស៊ូដង់នៅតែជាប់ផុតនៅក្នុងជម្លោះដ៏ឃោរឃៅរវាងយោធានិងកងកម្លាំងគាំទ្ររហ័ស (RSF) ដែលបានផ្ទុះឡើងក្នុងខែមេសាឆ្នាំ២០២៣។
សង្រ្គាមស៊ីវិលនេះបានសម្លាប់មនុស្សរាប់ម៉ឺននាក់រួចទៅហើយ ដោយបានចាប់ផ្តើមបន្ទាប់ពីការបែកបាក់រវាងមេទ័ព Abdel Fattah al-Burhan និងមេបញ្ជាការ RSF លោក Mohamed Hamdan Daglo ជុំវិញរចនាសម្ព័ន្ធអនាគតរបស់រដ្ឋាភិបាល។ បច្ចុប្បន្ន យោធាកំពុងបង្ក្រាបប្រឆាំងនឹង RSF នៅភាគកណ្តាលប្រទេសស៊ូដង់ និងរដ្ឋធានី ខាទុំ៕


អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
ព័ត៌មានជាតិ១៨ ម៉ោង ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម២ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត