Connect with us

ជីវិតកម្សាន្ដ

លេចធ្លាយថា Diddy រស់ក្នុងគុកដូចនរក សូម្បីតែអាហារក៏មានដង្កូវឲ្យរវាម

បានផុស

នៅ

នៅក្នុងរូបថតដែលទើបលេចចេញនាពេលថ្មីៗ បង្ហាញអំពីទិដ្ធភាពនៅខាងក្នុងមជ្ឈមណ្ឌលឃុំឃាំង Metropolitan (MDC) នៃទីក្រុង Brooklyn បាននិងកំពុងបង្កឲ្យមានការខឹងសម្បារយ៉ាងខ្លាំង ជាពិសេសអាហារដែល Sean Diddy Combs បរិភោគសុទ្ធតែដដ្កូវឲ្យរវាម។

រូបភាពនេះត្រូវបានគេរាយការណ៍ថា ថតបានក្នុងអំឡុងពេលថ្ងៃចុងសប្តាហ៍ បង្ហាញថាសដំឡូង និងសណ្តែកដែលមានឆ្លាក់ជាមួយដង្កូវពណ៌សតូចៗ។ រូបថតដែលមិនមានភាពស្ងប់ស្ងាត់បាននាំឱ្យមានការត្រួតពិនិត្យឡើងវិញនៃលក្ខខណ្ឌអាហារក្នុងគុក MDC ដោយអ្នកតស៊ូមតិអ្នកទោសបានហៅវាថាជាហានិភ័យសុខភាពធ្ងន់ធ្ងរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្លងមក ក្រុមមេធាវីរបស់ Diddy គឺលោក Marc Agnifilo ធ្លាប់បាននិយាយរួចមកហើយ អំពីរបៀបដែលតារារ៉េបជនជាតិអាមេរិក កំពុងតស៊ូជាមួយអាហារក្នុងពន្ធនាគារ។ លោកថា វាជាផ្នែកដ៏លំបាកបំផុតនៃការជាប់ឃុំរបស់កូនក្ដី ហើយឥឡូវនេះ ភាពចម្រូងចម្រាសទាំងនោះមិនមែនគ្រាន់តែអំពីរសជាតិអាហារទេ ប៉ុន្តែក៏ទាក់ទិននឹងសុវត្ថិភាពទៅជាមួយដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ការិយាល័យពន្ធនាគារសហព័ន្ធបានបដិសេធការចោទប្រកាន់នេះ ដោយបញ្ជាក់ថាមិនមាន ភស្តុតាងនៃសត្វល្អិតឬក៏ដង្កូវតូចៗនៅក្នុងអាហាររបស់អ្នកកទោសក្នុងគុកឡើយ។ ជាមួយគ្នានោះថែនទៀត អ្នកនាំពាក្យការិយាល័យ លោក Emery Nelson ក៏បានចង្អុលបង្ហាញថា សណ្តែកមិនមាននៅក្នុងបញ្ជីមុខម្ហូបនៅថ្ងៃដែលរូបថតត្រូវគេរាយការណ៍នោះទេ។ ដូច្នេះវាអាចជាការរៀបចំឬក៏មានភាពមិនត្រូវណាមួយបានកើតឡើង។

ដោយឡែក ងាកមកកាន់ Diddy ឯណោះវិញ តាមប្រភពដែលស្និទ្ធនឹងតារារ៉េបអះអាងថា គាត់ស្ទើរតែមិនញ៉ាំសោះ ដោយជឿជាក់ថា មានមនុស្សកំពុងព្យាយាមបំពុលគាត់។ លោកថែមទាំងរើសអាហារដូចជាកូនក្មេង ហើយស្ទើរតែប៉ះរបស់មួយដោយប្រុងប្រយ័ត្នបំផុត។ គាត់ក៏ស្ទើរតែធ្វើកូដកម្មអត់អាហារនៅពេលនេះ ព្រោះគិតថាអាហារត្រូវបានបំពុល។

យ៉ាងណាមិញ ពន្ធនាគារ MDC មានបញ្ហាសុវត្ថិភាពចំណីអាហារជាយូរយារណាស់មកហើយ ដោយមានរបាយការណ៍ពីមុនអំពីអាហារដែលមានមេរោគ និងអនាម័យមិនល្អ។ NY1 បានរាយការណ៍ពីមុនអំពីបញ្ហាប្រព័ន្ធរបស់គុកនេះ រាប់ចាប់ពីការធ្វេសប្រហែសផ្នែកវេជ្ជសាស្រ្ត រហូតដល់អំពើហិង្សានៅពីក្រោយការឃុំឃាំង។ ទោះបីជាមានការអះអាងជាផ្លូវការ អំពីការកែលម្អជាបន្តបន្ទាប់ក៏ដោយ ក៏លក្ខខណ្ឌនៅខាងក្នុងនៅតែជាចំណុចរសើបខ្លាំង។ មិនតែប៉ុណ្ណោះ ក្នុងពេលដែល Diddy កំពុងរង់ចាំកាត់ក្ដី រឿងអាស្រូវអាហារក្នុងគុក កំពុងក្លាយជាស្រទាប់មួយផ្សេងទៀតដែលមនុស្សជាច្រើនតាមដានយ៉ាងស្រាកស្រាំបំផុត៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖សភាពរបស់ Justin បាក់ស្រុតសម្រស់ខ្លាំង ឯសុខភាពក៏កាន់តែយ៉ាប់យ៉ឺនជាងមុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៤១ វិនាទី មុន

លេចធ្លាយថា Diddy រស់ក្នុងគុកដូចនរក សូម្បីតែអាហារក៏មានដង្កូវឲ្យរវាម

ព័ត៌មានជាតិ១៦ នាទីutes មុន

វៀតណាមអរគុណដល់កម្ពុជាបានអន្តរាគមន៍បង្ក្រាបនិងសង្គ្រោះពលរដ្ឋខ្លួន

ព័ត៌មានជាតិ១៧ នាទីutes មុន

ជនជាតិដើមភាគតិចនៅរតនគិរី យករុក្ខជាតិ«ដៃដំរី» ធ្វើជាបន្លែផង និងធ្វើជាឱសថព្យាបាលជំងឺផង

ព័ត៌មានជាតិ២១ នាទីutes មុន

លោក អូស្មាន ហាស្សាន់៖ ក្រោមម្លប់សន្តិភាព រដ្ឋាភិបាលកើញចេញពីគណបក្សប្រជាជនកម្ពុជាផ្ដល់សេរីភាពជំនឿពេញលេញដល់ខ្មែរឥស្លាម

ព័ត៌មានជាតិ២៥ នាទីutes មុន

សវនករជប៉ុនថា អាជ្ញាធរជាតិអប្សរា គ្រប់គ្រងបរិស្ថានអង្គរអនុវត្តន៍តាមប្រព័ន្ធ ISO 14001 ស្ដង់ដារអន្តរជាតិបានល្អ

Sokha Hotels

ព័ត៌មានពេញនិយម