Connect with us

សេដ្ឋកិច្ច

រោងចក្របើកថ្មីក្នុងឆ្នាំ ២០២៤ មានចំនួន ៣២៦ ខណៈរោងចក្របិទ្វារចំនួន ២៦

បានផុស

នៅ

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា គិតត្រឹមឆ្នាំ ២០២៤​រោងចក្រធុនធំដំ ណើរ​ការនៅកម្ពុជាសរុបចំនួន ២ ៤២៥ រោងចក្រ ក្នុងនោះរោង​ចក្រ​បើក​ថ្មី​មាន​ចំនួន ៣២៦ និង​រោងចក្របិទទ្វារមានចំនួន ២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រោងចក្រធុនធំនៅកម្ពុជាបានផ្ដល់ឱកាសការងារដល់​ប្រជា​ពលរដ្ឋចំនួន ១,១៦ លាននាក់ ដែល​មានស្ត្រីជាង ៧៣ ភាគរយ។ ទុនវិនិយោគសរុបនៅក្នុង​វិស័យ​ឧស្សា​ហ​កម្ម មានចំនួនជាង ២០,៤៥ ពាន់​លាន​ដុល្លារ នៅក្នុងឆ្នាំ ២០២៤ កើនឡើង ១០,១៨ ភាគរយ ធៀបនឹងឆ្នាំ ២០២៣។

លោក ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ថា ទោះបីជាសេដ្ឋកិច្ច​សកល​នៅបន្ត​ប្រឈម​បញ្ហា កម្ពុជានៅតែអាចរក្សា​បាននូវស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច ធានាបាននូវអត្រា​ការងារ​ខ្ពស់ ទាក់​ទាញ​ការវិនិយោគ និងការបង្កើតរោងចក្រសហគ្រាសជាបន្តបន្ទាប់ រហូតទទួល​បាន​កំណើន​​នៃ​ការ​នាំចេញ ជាពិសេស​ការដាក់ចេញវិធានការជាបន្តបន្ទាប់របស់ប្រមុខដឹកនាំ​រាជរដ្ឋា​ភិ​បាល​​ក្នុង​​​ការ​ជួយ​ដល់សហគ្រាស​ធុនតូច និងមធ្យម ដែលជាឆ្អឹងខ្នងនៃកំណើន​សេដ្ឋកិច្ចជាតិ ដើម្បី​រក្សា​បាន​ដំណើរការផលិតកម្ម ធុរកិច្ច និងការវិនិយោគនានា ក៏ដូចជារក្សាបានការ​ងារជូន​ប្រជា​ពល​រដ្ឋ។

វិស័យឧស្សាហកម្មត្រូវបានព្យាករណ៍ថា នឹងបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៨,៦% ក្នុងឆ្នាំ ២០​២៥ ដោយគាំទ្រដោយការរក្សាបានតុល្យភាពនៃអនុវិស័យកាត់ដេរ និងអនុវិស័យកម្មន្តសាល​មិន​មែនកាត់ដេរ ខណៈដែលអនុវិស័យសំណង់នៅបន្តមានកំណើនទាប។ នេះបើយោង​តាម​របា​យ​​ការ​ណ៍របស់ក្រសួងឧស្សាហកម្ម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម