Connect with us

ព័ត៌មានអន្ដរជាតិ

ថៃរំពឹងពីការធ្លាក់ចុះធ្ងន់ធ្ងរ​ការនាំចេញអង្ករនៅត្រីមាសដើមឆ្នាំនេះ

បានផុស

នៅ

សមាគមអ្នកនាំចេញអង្ករថៃ បានឱ្យដឹងកាលពីថ្ងៃពុធ​ថា ការនាំចេញអង្កររបស់ប្រទេស​រំពឹងថានឹងធ្លាក់ចុះធ្ងន់ធ្ងរ​នៅត្រីមាសទី ១ ដើមឆ្នាំនេះ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន​។ នេះបើតាម​ការ​ចុះផ្សាយរបស់​កាសែតបាងកកប៉ុស្តិ៍។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានកិត្តិយសនៃសមាគមអ្នកនាំចេញអង្ករថៃ លោក Chookiat Ophaswongse បាននិយាយថា ក្នុងរយៈពេល ២ ខែដំបូងនៃឆ្នាំ ២០២៥ ការនាំចេញអង្កររបស់ថៃមានចំនួនសរុប ១,១ លាន​តោន ​ធ្លាក់ចុះ ៣២ ភាគរយ ឆ្នាំលើ​ឆ្នាំ ​ដោយ​ការនាំចេញអង្ករសប្រឈមមុខនឹងការធ្លាក់ចុះ​ខ្លាំង។ លោក​បន្ត​ថា ការ​នាំ​ចេញ​អង្ករ​សរុប ​​អាច​នឹង​មិន​លើស ២ លាន​តោន​ក្នុង​ត្រីមាស​ទី​១ទេ ​ដោយអាច​មាន​ការ​ថយ​ចុះ ៣៣ ភាគរយ ឆ្នាំលើ​ឆ្នាំ។​

ចំណែក​ឯ​ប្រធាន​សមាគម លោក Charoen Laothammatas វិញ បាន​ឱ្យដឹង​ថា​ ការនាំចេញ​អង្កររបស់​ថៃ​រំពឹង​ថា​នឹង​មាន​ប្រមាណ ៧,៥ លាន​តោន ធ្លាក់ចុះ​ ២៤,២ ភាគរយ ពី​ប្រមាណ ៩,៩៤ កាលពីឆ្នាំមុន​។

មន្រ្តីដដែល​បាន​លើកឡើងពីកត្តាសំខាន់ៗ​២​ដែល​ធ្វើឱ្យ​ការ​នាំចេញ​អង្ករធ្លាក់ចុះ​ ដែល​ក្នុងនោះ​រួម​មាន​ ការនាំចេញ​អង្ករ​ឡើងវិញ​របស់​ឥណ្ឌា​ក្រោយ​ផ្អាក​អស់រយៈពេល​ ២ ឆ្នាំ​ និងកំណើន​នៃផលិតកម្មស្រូវអង្កររបស់​ពិភព​លោក​។

​​លោក​ Charoen បាន​បន្ត​ថា ​ការ​ឡើង​ថ្លៃ​ប្រាក់​បាត​ ក៏​ជា​ក្តី​បារម្ភ​យ៉ាង​ខ្លាំងសម្រាប់ការនាំចេញ​របស់​ថៃផងដែរ។ លោក​ថា​ ការប្រែប្រួលនៃអត្រាប្តូរប្រាក់ អាចជះឥទ្ធិពលយ៉ាងខ្លាំងដល់តម្លៃនាំចេញ ដែលអាចបណ្តាលឱ្យមានការខាតបង់សម្រាប់អ្នកនាំចេញ។

​លោក​បាន​គូស​បញ្ជាក់ថា ប្រសិន​បើ​អាមេរិក​អនុវត្ត​ពន្ធ​ ១០ ​ភាគរយ ​លើ​ការ​នាំ​ចូល​របស់​ថៃ នោះ​វា​អាច​នឹង​​បន្ថែម​​តម្លៃ​អង្ករ​ថៃរហូតដល់ ១០០​ដុល្លារ/តោន ​ដែល​ធ្វើ​ឱ្យ​កាន់តែប៉ះពាល់​ដល់​​ការ​ប្រកួត​ប្រជែង​​។ មន្រ្តីដដែល​ ក៏បាន​សង្កត់ធ្ងន់ផងដែរ លើតួនាទីរបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយថ្លៃដើមផលិតកម្មសម្រាប់កសិករ ដោយ​គិតគូរពី​ការចំណាយលើជី ថ្នាំសម្លាប់សត្វល្អិត និងប្រេងឥន្ធនៈ។

ក្រៅតែពីថៃ ប៉ាគីស្ថាន និងវៀតណាម ដែល​ជាប្រទេសនាំចេញ​អង្ករធំៗផ្សេងទៀត ក៏រំពឹង​ពីការធ្លាក់ចុះ​នៃការនាំចេញអង្ករផងដែរនៅឆ្នាំនេះ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

អង្ករ
ព័ត៌មានអន្ដរជាតិ៣៩ វិនាទី មុន

ថៃរំពឹងពីការធ្លាក់ចុះធ្ងន់ធ្ងរ​ការនាំចេញអង្ករនៅត្រីមាសដើមឆ្នាំនេះ

សេដ្ឋកិច្ច១១ នាទីutes មុន

រោងចក្របើកថ្មីក្នុងឆ្នាំ ២០២៤ មានចំនួន ៣២៦ ខណៈរោងចក្របិទ្វារចំនួន ២៦

សន្តិសុខសង្គម២២ នាទីutes មុន

ផឹកស្រាស្រវឹង ដើរចាប់សុដន់គេ ត្រូវសមត្ថកិច្ចឃាត់យកទៅសួរនាំ

ព័ត៌មានជាតិ២៥ នាទីutes មុន

១៣ឆ្នាំមកនេះ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានវះកាត់បេះដូងកុមារធ្ងន់ស្រាលជាង ៦ពាន់ករណី

ព័ត៌មានជាតិ២៦ នាទីutes មុន

នៅមណ្ឌលគិរី៖ កសិករដាំកាកាវ ប្រាប់ថាដំណាំនេះងាយស្រួលដាំ និងរកចំណូលបានពី៧ពាន់ ទៅ៨ពាន់ដុល្លារក្នុង១ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម