ព័ត៌មានអន្ដរជាតិ
ប្រតិភូរាប់សិបនាក់ នាំគ្នាងើបដើរចេញ ពេលរុស្ស៊ីថ្លែងសុន្ទរកថានៅអង្គការសហប្រជាជាតិ
ប្រតិភូរាប់សិបនាក់ បានដើរចេញពីសុន្ទរកថារបស់រុស្ស៊ីទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ កាលពីថ្ងៃពុធទី២៦ខែកុម្ភៈ ដែលត្រូវគេមើលឃើញថាជាសកម្មភាពបង្ហាញការគាំទ្រដល់អ៊ុយក្រែន។
គណៈប្រតិភូ រួមមានទាំងឯកអគ្គរដ្ឋទូតបារាំង អាល្លឺម៉ង់ និងអង់គ្លេស បានងើបចេញពីអង្គប្រជុំ ហើយប្រមូលផ្តុំគ្នានៅខាងក្រៅបន្ទប់ដែលសម័យប្រជុំកំពុងប្រព្រឹត្តទៅ ដើម្បីប្រារព្ធខួបរយៈពេលបីឆ្នាំ ចាប់តាំងពីការឈ្លានពានពេញលេញរបស់រុស្ស៊ីលើអ៊ុយក្រែន។
លោក Simon Manley ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំនៅអង្គការសហប្រជាជាតិ និងអង្គការពាណិជ្ជកម្មពិភពលោក បាននិយាយថា៖ «ការគាំទ្ររបស់យើងចំពោះអ៊ុយក្រែន ប្រៀបដូចជាដែកថែប។ យើងចង់ឃើញសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែង ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ។ អ៊ុយក្រែនត្រូវតែនៅតុចរចា»។
ចំណែកឯកអគ្គរដ្ឋទូតបារាំង លោក Jerome Bonnafont បានប្រាប់ថា៖ «បើយើងមិនបញ្ចេញប្រតិកម្មលើរឿងដែលកើតឡើងចំពោះអ៊ុយក្រែន យើងនឹងឈានទៅរកការបែកបាក់នៃគោលការណ៍គ្រឹះដែលអង្គការសហប្រជាជាតិត្រូវបានបង្កើតឡើង»។
នៅក្នុងសុន្ទរកថាទៅកាន់ក្រុមប្រឹក្សា អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Vershinin បានចោទប្រកាន់អ៊ុយក្រែនពី«ការរំលោភសិទ្ធិមនុស្សជាមូលដ្ឋាន» និងគោលការណ៍ «Russophobia» សំដៅលើគោលនយោបាយរើសអើងនិងស្អប់ខ្ពើមរុស្ស៊ី។

ដោយឡែកតំណាងរបស់អ៊ុយក្រែន បានរិះគន់រុស្ស៊ីថាបានផ្គើននឹងច្បាប់អន្តរជាតិ។
អនុរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោកស្រី Mariana Betsa បានប្រាប់ក្រុមប្រឹក្សាថា៖ «អ្នកឈ្លានពានគួរតែត្រូវបានដាក់ទណ្ឌកម្ម ការឈ្លានពានមិនគួរត្រូវបានលើកទឹកចិត្តទេ»។
បន្ទាប់ពីសុន្ទរកថា លោកស្រីបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា មិនគួរមានការចរចាទ្វេភាគីជាមួយរុស្ស៊ីទេ។
លោកស្រីបាននិយាយទៀតថា៖ «សហភាពអឺរ៉ុបគួរតែមានវត្តមាន ហើយសហរដ្ឋអាមេរិកគ្មានអ្វីត្រូវធ្វើអំពីអ៊ុយក្រែន ដោយគ្មានវត្តមានអ៊ុយក្រែនឡើយ» ដោយបន្ថែមថា អ៊ុយក្រែនត្រូវការការធានាសន្តិសុខដ៏ច្បាស់លាស់មួយ៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
ព័ត៌មានជាតិ១៩ ម៉ោង ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម២ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត