Connect with us

ព័ត៌មានជាតិ

លោក កើត ឆែ៖ គ្រូបង្រៀនជាមាតាទី២ តែគ្រូពេទ្យជាអ្នកជួយមនុស្សតាំងពីមិនទាន់ចាប់កំណើត រហូតដល់ថ្ងៃស្លាប់

បានផុស

នៅ

គ្រូពេទ្យ និងគ្រូបង្រៀនសុទ្ធតែជាអ្នកមានគុណ ដោយគ្រូបង្រៀនជាមាតាទី២ ចំណែកគ្រូពេទ្យមានគុណសម្បត្តិច្រើនជាងគ្រូបង្រៀនថែមទៀត ដោយគ្រូពេទ្យបានជួយយើងចាប់តាំងពីមនុស្សមិនទាន់ចាប់កំណើត រហូតដល់ថ្ងៃស្លាប់។
នេះជាប្រសាសន៍លើកឡើងរបស់លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈលោក និងលោកគ្រូ ធម្មទានាចារ្យ ចាន់ សេរី អញ្ជើញជាអធិបតីភាព ក្នុងវគ្គតម្រង់ទិសស្តីពីការពង្រឹងការផ្តល់សេវាសុខាភិបាល គុណតម្លៃក្នុងការប្រាស្រ័យទាក់ទងរវាងគ្រូពេទ្យ និងអ្នកជំងឺនាព្រឹកថ្ងៃទី២៧កុម្ភៈនេះ នៅសាលារាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កើត ឆែ បានមានប្រសាសន៍លើកឡើងថា គ្រូពេទ្យ និងគ្រូបង្រៀនសុទ្ធតែជាអ្នកមានគុណ។​ សម្រាប់គ្រូបង្រៀន ដែលជាមាតាទី២ អាចបង្រៀនយើងឱ្យចេះដឹងបានត្រឹមតែក្នុងរយៈពេលយ៉ាងច្រើនជាង២០ឆ្នាំប៉ុណ្ណោះ តែសម្រាប់គ្រូពេទ្យវិញ មានគុណសម្បត្តិច្រើនជាងគ្រូបង្រៀនថែមទៀត ដោយគ្រូពេទ្យ មានគុណប្រយោជន៍ជាមួយយើងចាប់តាំងពីមនុស្សមិនទាន់ចាប់កំណើត រហូតដល់ស្លាប់ មានន័យថា មិនទាន់មានកូនក៏ទៅប្រឹក្សាជាមួយគ្រូពេទ្យ មានផ្ទៃពោះ សំរាលកូនក៏ត្រូវការគ្រូពេទ្យ ពោលគឺមនុស្សគ្រប់រូបត្រូវការគ្រូពេទ្យរហូតដល់ថ្ងៃស្លាប់។

លោក កើត ឆែ បានបន្តថា សុខភាពជារឿងសំខាន់ណាស់សម្រាប់មនុស្សម្នាក់ៗ ដូច្នេះហើយ ទើបរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្លាំងណាស់​លើបញ្ហាសុខមាលភាពប្រជាពលរដ្ឋនេះ។ បើប្រជាពលរដ្ឋមានសុខភាពល្អ កម្លាំងរឹងមាំ យើងនឹងរួមគ្នាអភិវឌ្ឍន៍ប្រទេសឱ្យរីកចំរើន និងឈានទៅសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងនៅឆ្នាំ២០៥០នឹងក្លាយជាប្រទេសមានប្រាក់ចំណូលកំរិតខ្ពស់ ឬជាប្រទេសអ្នកមាន។

លោក កើត ឆែ បានបញ្ជាក់ថា ការអញ្ជើញ លោកគ្រូ អ្នកគ្រូពេទ្យមកបណ្តុះបណ្តាលក្នុងវគ្គតម្រង់ទិសខាងលើនេះ គឺមិនមែនមានន័យថា លោកគ្រូ អ្នកគ្រូពេទ្យមានកំហុសឆ្គង ឬបំពេញការងារមិនល្អនោះទេ។ លោកគ្រូ អ្នកគ្រូពេទ្យកន្លងមកនេះបានបំពេញការងារល្អណាស់ដើម្បីសុខមាលភាពប្រជាពលរដ្ឋ។ ជាក់ស្តែងក្នុងតំណាក់ការនៃការរីករាលដាលជម្ងឺកូវីដ-១៩ ដោយសារគុណសម្បត្តិ លោកគ្រូ អ្នកគ្រូពេទ្យ បានធ្វើឱ្យប្រជាពលរដ្ឋស្លាប់តិច។ ការបណ្តុះបណ្តាលក្នុងវគ្គតម្រង់នេះ គឺដើម្បីឱ្យគ្រូពេទ្យបានដឹងពីគុណតម្លៃរបស់ខ្លួនឯង បំពេញនូវចំណុចខ្វះខាត ឈានទៅបំពេញអំពើជាកុសលឱ្យកាន់តែល្អបន្ថែមទៀត ពិសេសរួមគ្នាទប់ស្កាត់ការវៃប្រហារពីក្រុមអគតិ ថាគ្រូពេទ្យ មិនល្អ គ្មានវិជ្ជាជីវៈ។

គួរបញ្ជាក់ថា វគ្គតម្រង់ទិសស្តីពី ការពង្រឹងការផ្តល់សេវាសុខាភិបាលខាងលើនេះ មានគោលបំណង ដើម្បីពង្រឹងការផ្តល់សេវាសុខាភិបាល តាមរយៈការចូលរួមអនុវត្ត គោលនយោបាយ របស់រាជរដ្ឋាភិបាល ដោយការលើកកម្ពស់សមត្ថភាពផ្តល់សេវា ថែទាំសុខភាព ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលខ្លឹមសារមេផ្តោតសំខាន់លើកំណារពារ និងព្យាបាលជំងឺផ្លូវចិត្តតាមរយៈ ទំនាក់ទំនងដោយពាក្យសម្តី និងកាយវិការល្អ (ឥរិយាបថល្អ) ដើម្បីទទួលបាននូវគុណ តម្លៃខ្ពស់ (កេរ្តិ៍ឈ្មោះ កិត្តិយសល្អ)។

ក្រោយពីសិក្សារួចសិក្ខាកាម នឹងទទួលបានការយល់ដឹងនូវវិធីប្រាស្រ័យទាក់ទង ដើម្បីទទួលបាននូវប្រសិទ្ធផល សុជីវធម៌ សីលធម៌ ក្នុងការប្រតិបត្តិល្អនូវ (កាយ វាចា ចិត្ត) ក្នុងទំនាក់ទំនង ទាំងពាក្យសំដី និង មិនមែនពាក្យសម្តី (កាយវិការ) យល់ដឹងនូវវិធីគ្រប់គ្រងចិត្ត គំនិត និងអារម្មណ៍ ដើម្បី ធ្វើឱ្យទំនាក់ទំនងមានគុណតម្លៃខ្ពស់៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក កើត ឆែ
ព័ត៌មានជាតិ១៦ វិនាទី មុន

លោក កើត ឆែ៖ គ្រូបង្រៀនជាមាតាទី២ តែគ្រូពេទ្យជាអ្នកជួយមនុស្សតាំងពីមិនទាន់ចាប់កំណើត រហូតដល់ថ្ងៃស្លាប់

ព័ត៌មានជាតិ៤២ វិនាទី មុន

មន្ត្រីជាន់ខ្ពស់ការងារ ជំរុញមន្ត្រី ត្រៀមដោះស្រាយបញ្ហាជាច្រើន ពេលកម្ពុជាចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច

សេដ្ឋកិច្ច៣ នាទីutes មុន

តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា កើនដល់ ៣០ ស្ថិតនៅក្នុង ១២ រាជធានី-ខេត្ត

ព័ត៌មានជាតិ២០ នាទីutes មុន

អង្គការសម្ព័ន្ធពិភពឥស្លាម សរសើរកម្ពុជា ថា ជាប្រទេសគំរូ ធានាបានសុខដុមនីយកម្មសាសនា

វាយនភ័ណ្ឌឥណ្ឌូណេស៊ី
ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

ក្រុមប្រឹក្សាសេដ្ឋកិច្ចឥណ្ឌូណេស៊ី ​សុំឱ្យ​ការពារឧស្សាហកម្មវាយនភ័ណ្ឌ ពីលំហូរចូលនៃទំនិញចិន​

Sokha Hotels

ព័ត៌មានពេញនិយម