Connect with us

ព័ត៌មានអន្ដរជាតិ

ផលិតកម្មរថយន្ត​Toyota កើនជាលើកដំបូងក្នុងរយៈពេល១ឆ្នាំ ខែមុន

បានផុស

នៅ

ក្រុមហ៊ុនផលិតរថយន្ត​យក្ស​ជប៉ុន​ Toyota Motor បាន​ឱ្យដឹងនៅ​ថ្ងៃព្រហស្បតិ៍នេះថា ផលិតកម្មរថយន្ត​នៅទូទាំងពិភពលោករបស់ខ្លួន បានកើនឡើងជាលើកដំបូងបំផុត​ក្នុងរយៈពេល ១ ឆ្នាំ ​កាលពីខែមករា​។ នេះបើតាម​ការ​រាយការណ៍របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ផលិតកម្មរថយន្តសកល​របស់ Toyota សម្រាប់ខែមករា បានកើនឡើង ៦ ភាគរយ ឆ្នាំលើឆ្នាំ ដល់ ៧៨១ ៧២៩ គ្រឿង ​ដោយ​ក្នុងនោះ ផលិតកម្ម​នៅ​ជប៉ុន​បាន​កើនឡើង ២២ ភាគរយ ដោយ​ស៊ីសងគ្នា​ទៅនឹង​ការធ្លាក់ចុះ​នៅ​បណ្ដារោងចក្រក្រៅប្រទេស​ផ្សេងៗ​។ ​

​ការផលិតនៅអាមេរិកខាងជើងបានកើនឡើង ៣ ភាគរយ​ នៅ​ខែមករា ដោយសារ​កំណើន​ផលិតកម្មនៅ​ម៉ិកស៊ិក ​ដែលប៉ះប៉ូវការធ្លាក់ចុះ​នៅ​​សហរដ្ឋអាមេរិក និងកាណាដា។

យ៉ាងណាមិញ ការលក់ជាសាកលរបស់ក្រុមហ៊ុន Toyota មាន​សភាព​ដូចគ្នា​ ដោយ​កំណើន​លក់ ១៣ ភាគរយនៅជប៉ុន ត្រូវស៊ីសងនឹង​ការធ្លាក់ចុះ​ ១៤ ភាគរយ នៅចិន និង ១ ភាគរយ នៅសហរដ្ឋ​អាមេរិក​។ ​ប៉ុន្តែក្រុមហ៊ុននៅតែនិយាយថា តម្រូវការនៅអាមេរិកខាងជើងសម្រាប់រថយន្ត Toyota នៅតែរឹងមាំ ទោះបីមាន​ភាព​អវិជ្ជមាន​មួយ​ចំនួន​ពីការធ្លាក់ព្រិលនៅខែមករា ក៏ដោយ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុមហ៊ុន Toyota
ព័ត៌មានអន្ដរជាតិ៣៧ វិនាទី មុន

ផលិតកម្មរថយន្ត​Toyota កើនជាលើកដំបូងក្នុងរយៈពេល១ឆ្នាំ ខែមុន

អត្ថាធិប្បាយ៥ នាទីutes មុន

ហេតុអ្វីប្រទេសកាន់ពុទ្ធសាសនាកម្ពុជាត្រូវបានជ្រើសរើសជាទីកន្លែងប្រជុំកំពូលឥស្លាម?

សេដ្ឋកិច្ច៦ នាទីutes មុន

ABA ទទួលបានពានរង្វាន់ចំនួន ៨ ពីក្រុមហ៊ុន VISA ពង្រឹងភាពឈានមុខក្នុងទីផ្សារកម្ពុជា 

សេដ្ឋកិច្ច៧ នាទីutes មុន

ក្រុមហ៊ុនប្រេងឥន្ធនៈ PTT និងអាជីវកម្មលក់រាយ តែងតាំងលោក ML Peekthong Thongyai ជានាយកប្រតិបត្តិ ដើម្បីពង្រឹងការពង្រីកអាជីវកម្មក្នុងតំបន់ និងការវិនិយោគក្នុងប្រទេសកម្ពុជា

ជីវិតកម្សាន្ដ៩ នាទីutes មុន

សមាគមសិល្បករខ្មែរ នឹងកែប្រែខ្លួនជាស្ថាប័នតភ្ជាប់មួយដ៏ធំ ផ្សាយសិល្បៈវប្បធម៌ខ្មែរ ឱ្យកាន់តែទូលំទូលាយ

Sokha Hotels

ព័ត៌មានពេញនិយម