Connect with us

អត្ថាធិប្បាយ

ហេតុអ្វីប្រទេសកាន់ពុទ្ធសាសនាកម្ពុជាត្រូវបានជ្រើសរើសជាទីកន្លែងប្រជុំកំពូលឥស្លាម?

បានផុស

នៅ

កិច្ចប្រជុំកំពូលឥស្លាមបានបើកកិច្ចប្រជុំនៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅសណ្ឋាគារសុខាភ្នំពេញ ដោយនាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីផងដែរ។ កិច្ចប្រជុំនេះគឺជាកិច្ចប្រជុំកំពូលឥស្លាមអន្តរជាតិទី១ដែលរៀបចំឡើងនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋធម្មនុញ្ញកម្ពុជាមាត្រា៤៣ចែងថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ខណៈពលរដ្ឋក្នុងប្រទេសនេះជាង៩៣%ជាអ្នកកាន់ពុទ្ធសាសនា។ តើហេតុអ្វីបានជាអង្គការសម្ព័ន្ធឥស្លាមបានជ្រើសរើសប្រទេស​កម្ពុជាជាទីកន្លែងប្រជុំកំពូលរបស់ខ្លួន?

ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេសលោក អូស្មាន ហាស្សាន់ បានថ្លែងក្នុងពិធីបើកនោះថា កេរិ៍្តឈ្មោះដែលកម្ពុជារក្សាបានជាប្រទេសមានសុខដុមនីយកម្មសាសនាដែលគ្រប់សាសនិកសាសនាទាំងអស់ក្នុងប្រទេសនេះមានសាមគ្កីភាពគ្នាប្រកបដោយការអត់អោន បានធ្វើឱ្យអង្គការសម្ព័ន្ធពិភពឥស្លាមមានការចាប់អារម្មណ៍ជាខ្លាំងចំពោះប្រទេសកាន់ពុទ្ធសាសនាមួយនេះ។

លោកថ្លែងថា៖ «អាស្រ័យហេតុនេះទើបអង្គការសម្ព័ន្ធពិភពឥស្លាមសម្រាប់រៀបចំកិច្ចប្រជុំកំពូលនេះជាលើកទី១ លើព្រះរាជាណាចក្រកម្ពុជានៅពេលនេះ។ ដែលទូលបង្គំខ្ញុំបាទនាថ្ងៃនេះជឿជាក់ថាតាមរយៈកិច្ចប្រជុំនៅថ្ងៃនេះប្រទេសកម្ពុជានឹងត្រូវបានពិភពលោកទាំងមូលចាត់ទុកពិតជាប្រទេសដែលអាចយកជាគំរូ​​មួយដែលបានផ្ដល់ភាព​សុខដុមនីយកម្ម​ជាតិសាសន៍​ សាសនា​ដ៏ពេញលេញដល់​ប្រជាជនរបស់​ខ្លួន​ដោយមិនប្រកាន់ពូជសាសន៍ មិនរើសអើង ដែលមានវប្បធម៌ និងប្រពៃណីចម្រុះជាតិសាសន៍ខណៈប្រទេសតូចឬធំមួយចំនួននៅមិនទាន់ធ្វើបានដូចកម្ពុជា»។

អង្គការសម្ព័ន្ធពិភពឥស្លាម បង្កើតឡើងនៅឆ្នាំ១៩៦២ ដោយព្រះចៅ ហ្វៃសល អាល់សាអូឌីត ព្រះមហាក្សត្រ​នៃ​ព្រះរាជា​ណាចក្រអារ៉ាប៊ីសាអូឌីត តាមសេចក្តីសម្រេច របស់អង្គការសហប្រតិ​បត្តិការ​ឥស្លាម (OIC)។ អង្គការនេះ មានទីស្នាក់ការនៅទីក្រុងម៉ាកាស់ (Makkah) ប្រទេស​អារ៉ាប៊ី​សាអូឌីត។ អង្គការនេះបង្កើតឡើង ក្នុងគោលបំណងពង្រីកទំនាក់ទំនង នៃកិច្ច​សហ​ប្រតិបត្តិការឥស្លាម និងមនុស្សធម៌នៅទូទាំងសកលលោក។

ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា អគ្គលេខាធិការង OIC លោក  មហាំម៉ាត់ សាអ៊ីត អាល់ម៉ាជឌូអ៊ី បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់កម្ពុជាជាពិសេសវិស័យសេដ្ឋកិច្ច និងវិស័យអប់រំ ដែលការណ៍នេះបានធ្វើឱ្យបណ្ដាប្រទេសលើពិភពលោកកាន់តែចាប់ផ្ដោតការយកចិត្តទុកដាក់ខ្ពស់ថែមទៀតមកលើកម្ពុជា។

លោកបានបន្ថែមថា «កម្ពុជាជាប្រទេសគំរូមួយនៅលើពិភពលោកដែលធានាបាននូវសុខដុមនីយកម្មជាតិសាសន៍ និងសាសនា»។

កិច្ចប្រជុំកំពូលឥស្លាម២០២៥ ត្រូវបានធ្វើឡើងក្រោមប្រធានបទ «ឥស្លាម និងពុទ្ធសាសនា» ដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកជាជម្រើសប្រធានបទដ៏ស័ក្កិសមបំផុតសម្រាប់ការរៀបចំនៅកម្ពុជា។ សម្ដេចធិបតីបានថ្លែងក្នុងពិធីបើកថា កម្ពុជាតែងតែលើកស្ទួយកិច្ចសន្ទនាអន្តរសាសនា និងសន្ដិសហវិជ្ជមានរវាងជំនឿសាសនា ហើយសុទ្ធតែត្រូវបានអង្គការអន្តរជាតិធំៗ រួមទាំងអង្គការសម្ព័ន្ធឥស្លាមទទួលស្គាល់ផងដែរ។

សម្ដេចធិបតីបានរម្លឹកថា ភាពសុខដុមនៃសាសនានៅកម្ពុជាកើតពីថ្ងៃរំដោះ៧ មករា និងការប្រឆាំងនូវលិទ្ធិជ្រុលនិយមនៅកម្ពុជា។

សម្ដេចថ្លែងថា៖ «យើងពិតជាមានមោទនភាពក្រៃលែងដែលអង្គការសម្ព័ន្ធឥស្លាមបានទទួលស្គាល់នូវភាពអត់អោន និងភាពមិនជ្រុលនិយមនិងសុខដុមនីយកម្មជាតិសាសន៍ សាសនានៅព្រះរាជាណាចក្រកម្ពុជាដែលសម្ដេចតេជោ ហ៊ុន សែន បានខិតខំកសាងមកយ៉ាងលំបាក និងថែទាំយ៉ាងយកចិត្តទុកដាក់ដោយេហតុថាកត្តាទាំងនេះគឺធាតុផ្សំមិនអាចខ្វះបាននៃស្ថិរភាព និងសន្ដិភាពយូរអង្វែងរបស់កម្ពុជា»។

សម្ដេចធិបតីបានប្រកាសជាថ្មីថា ការជំរុញភាពសុខដុមនៃសាសនាគឺជាកោសិកាស្នូលរបស់គណបក្សប្រជាជនកម្ពុជា ហើយតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍នេះ ហើយសម្ដេចធានាក្នុងនាមជាអ្នកដឹកនាំបន្តវេនគឺនៅតែបន្តអនុវត្តន៍នូវគោលនយោបាយនេះដើម្បីធានានូវភាពសុខសាន្តរបស់សង្គមជាតិទាំងមូល។

ជារួម ការជ្រើសរើសកម្ពុជាជាទីតាំងប្រជុំកំពូលឥស្លាម ជាកិត្តិយសមួយរបស់កម្ពុជាក្នុងនាមជាប្រទេសកាន់ពុទ្ធសាសនាដែលរក្សាបាននូវភាពសុខដុមដល់គ្រប់សាសនាទាំងអស់ក្នុងប្រទេស ជាគំរូមួយដល់ពិភពលោកនៃការថែរក្សាសន្ដិភាព និងប្រឆាំងនូវអំពើជ្រុលនិយម ដែលជាគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា​ចាប់តាំងពីថ្ងៃដួលរលំនៃរបបខ្មែរក្រហមរហូតដល់ពេលបច្ចុប្បន្ន៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម