Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាង​ជើង​​ទទួល​ទេសចរ​អន្តរជាតិលើកដំបូង​ ក្រោយ​ខាន ៥ ឆ្នាំ

បានផុស

នៅ

កូរ៉េខាងជើង​បាន​បើកទ្វារទទួល​ក្រុមភ្ញៀវទេសចរអន្តរជាតិជាលើកដំបូងកាលពីសប្ដាហ៍មុន ក្រោយខកខាន ៥ ឆ្នាំ នោះ​បើ​មិនរាប់បញ្ចូល​ទាំង​ភ្ញៀវជនជាតិរុស្ស៊ីមួយ​ក្រុមដែលធ្វើដំណើរទៅប្រទេសនេះ​ម្ដង​កាលពីខែកុម្ភៈឆ្នាំមុន​។ នេះបើតាម​ការ​ចុះផ្សាយ​របស់​កាសែត NBC News នាថ្ងៃព្រហស្បតិ៍នេះ​។

ក្រុម​ភ្ញៀវទេសចរអន្តរជាតិរុស្ស៊ីមកដល់អាកាសយានដ្ឋានអន្តរជាតិក្រុងព្យុងយ៉ាង ​របស់​កូរ៉េខាងជើង ក្នុងខែកុម្ភៈ ឆ្នាំ ២០២៤
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុនទេសចរណ៍ចិន​ Koryo Tours ​បាននិយាយថា ខ្លួនបានរៀបចំដំណើរកម្សាន្តរយៈពេល ៥ ថ្ងៃចាប់ពីថ្ងៃទី ២០ ខែកុម្ភៈ ដល់ថ្ងៃទី ២៤ ខែកុម្ភៈ សម្រាប់ភ្ញៀវទេសចរអន្តរជាតិចំនួន ១៣ នាក់ ទៅកាន់ទីក្រុងព្រំដែនភាគឦសាននៃទីក្រុង Rason ដែលជាតំបន់សេដ្ឋកិច្ចពិសេសរបស់​កូរ៉េខាងជើង​។

អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនទេសចរណ៍ដដែល លោក​ ​Simon Cockerell បាននិយាយថា ​ទេសចរទាំង​នោះធ្វើដំណើរមកពី​អង់គ្លេស កាណាដា ក្រិក នូវែលសេឡង់ បារាំង អាល្លឺម៉ង់ អូទ្រីស អូស្ត្រាលី និងអ៊ីតាលី ហើយ​ពួកគេ​បានឆ្លងកាត់តាមផ្លូវគោកពីប្រទេសចិន។ នៅ​ទីក្រុង Rason ពួកគេបានទៅទស្សនារោងចក្រ ហាងទំនិញ​ សាលារៀន និងរូបសំណាកលោក គីម អ៊ីលស៊ុង និងលោក គីម ជុងអ៊ីល ដែលត្រូវជាជីតា​ និងជាឪពុករបស់មេដឹកនាំបច្ចុប្បន្ន លោក គីម ជុងអ៊ុន។

ក្រុង Rason របស់​កូរ៉េខាងជើង

គួរគូស​បញ្ជាក់ថា កូរ៉េខាងជើង​បាន​បិទ​ព្រំដែន​មិន​ឱ្យ​ភ្ញៀវទេសចរអន្តរជាតិ​ចូល​ក្នុងប្រទេស​របស់​​ខ្លួននៅឆ្នាំ ២០២០ ដើម្បី​ការពារ​ការរីករាលនៃជំងឺកូវីដ១៩ ដោយ​មាន​ការរឹតបន្តឹង​យ៉ាងតឹងរុឹង។ យ៉ាង​ណា​មិញ ចាប់តាំងពីឆ្នាំ ២០២២ មក​ កូរ៉េខាងជើង​បាន​ចាប់ផ្ដើម​ទម្លាក់ចោលនូវវិធានការមួយ​ចំនួន និងចាប់ផ្ដើម​បើក​ព្រំដែនវិញ​ជាបណ្ដើរៗ។ ​

នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៤ ប្រទេស​នេះ​បានទទួលយកអ្នកទេសចររុស្ស៊ីប្រហែល ១០០ នាក់ ​ជាភ្ញៀវបរទេសដំបូងគេ​ទៅលេងប្រទេសនេះក្រោយកូវីដ១៩។ ​បើតាម​ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង​ ភ្ញៀវទេសចររុស្ស៊ីសរុបប្រហែល ៨៨០ នាក់ បានទៅលេងកូរ៉េខាងជើងពេញមួយឆ្នាំ ២០២៤ ខណៈក្រុមទេសចរឆ្លងពីព្រំដែនចិន​ នៅតែជាប់គាំង​ រហូតមក​ដល់សប្ដាហ៍មុន​។

​អ្នកជំនាញបាន​លើកឡើង​ថា ​​ការទទួល​ភ្ញៀវទេសចរចម្រុះ​ជាថ្មីនេះ ​បង្ហាញ​ថា​ កូរ៉េខាងជើង​ប្រហែល​កំពុងតែត្រៀមខ្លួនសម្រាប់ការចាប់ផ្តើមបើក​ទ្វារទទួល​ភ្ញៀវទេសចរ​ឡើងវិញ ​ដើម្បី​ប្រមូល​ប្រាក់ពីអន្តរជាតិ ក្នុងការស្ដារសេដ្ឋកិច្ចដែល​ដុនដាប​របស់​ខ្លួន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ទេសចររុស្ស៊ី
ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

កូរ៉េ​ខាង​ជើង​​ទទួល​ទេសចរ​អន្តរជាតិលើកដំបូង​ ក្រោយ​ខាន ៥ ឆ្នាំ

វប្បធម៌ ជំនឿ៦ នាទីutes មុន

ខ្សែដៃអង្កាំ គួរពាក់យ៉ាងម៉េច ទើបនាំហុងស៊ុយដល់ម្ចាស់

ព័ត៌មានជាតិ៧ នាទីutes មុន

ប.ស.ស ប្រកាសសមាសភាពក្រុមការងាររៀបចំរំហូរការងារឌីជីថល សម្រាប់ប្រតិបត្តិការរបបសន្តិសុខសង្គម

ព័ត៌មានជាតិ៩ នាទីutes មុន

លោក លី សូវ៉ាន់ ប្រាប់ពលរដ្ឋកុំឱ្យមានការព្រួយបារម្ភចំពោះមេរោគថ្មីដែលស្រដៀងកូវីដ ព្រោះជាការពិសោធប៉ុណ្ណោះ

ព័ត៌មានជាតិ១០ នាទីutes មុន

កម្ពុជាត្រូវតែ​ពង្រឹងនិងជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម និង SMEs ដើម្បីគេចផុតអន្ទាក់ប្រទេសចំណូលមធ្យម

Sokha Hotels

ព័ត៌មានពេញនិយម