Connect with us

ព័ត៌មានជាតិ

កម្ពុជាត្រូវតែ​ពង្រឹងនិងជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម និង SMEs ដើម្បីគេចផុតអន្ទាក់ប្រទេសចំណូលមធ្យម

បានផុស

នៅ

លោក​វង្សី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រចាំការ និងជារដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី បានលើកឡើងថា កម្ពុជាត្រូវធ្វើការពង្រឹងនិងជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម និងសហគ្រាសធុនមីក្រូ តូច និងមធ្យម (SMEs) និងសិប្បកម្ម និងបទដ្ឋានគតិយុទ្ធជាច្រើនទៀតដើម្បីចៀសឱ្យផុតពី «អន្ទាក់ប្រទេសចំណូលមធ្យម Middle-Income Trap»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤  និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា​ និងនវានុវត្តន៍កាលពី​​ថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៥លោក​ឧបនាយករដ្ឋមន្រ្តីថ្លែងថា៖«ក្នុងទិសដៅនេះ ដើម្បីជាវិភាគទានបន្ថែមក្នុងការជំរុញល្បឿនការងារឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបបានទៅនឹងស្ថានភាពបច្ចុប្បន្នរបស់កម្ពុជា ក៏ដូចជាចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ខ្ញុំសូមស្នើឱ្យក្រសួងកំណត់ទិសដៅការងារ​ពង្រឹងនិងជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម និងសហគ្រាសធុនមីក្រូ តូច និងមធ្យម និងសិប្បកម្ម តាមរយៈការធ្វើពិពិធកម្មឧស្សាហកម្មកម្ពុជា​ពីឧស្សាហកម្មអតិពលកម្ម  ទៅជាឧស្សាហកម្មផ្អែកលើជំនាញ និងចំណេះដឹង ដោយតភ្ជាប់ទៅនឹងខ្សែច្រវាក់តម្លៃសកល; ធ្វើសមាហរណកម្មទៅក្នុងបណ្តាញផលិតកម្មតំបន់ និងអភិវឌ្ឍកន្សោមផលិតកម្មប្រទាក់ក្រឡា តាមរយៈការលើកកម្ពស់ផលិតភាពឧស្សាហកម្ម, ការពង្រឹងសុវត្ថិភាពឧស្សាហកម្ម និងបរិស្ថាន ដើម្បីធានាបាននូវសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា, ទាំងក្នុងតំបន់ និងសកល។

លោកឧបនាយករដ្ឋមន្រ្តីបានថ្លែងបន្តទៀតថា៖« កម្ពុជាត្រូវដឹកនាំ ជំរុញចលនការបង្កើនផលិតកម្ម និងផលិតភាពនៃឧស្សាហកម្មក្នុងស្រុក ដើម្បីកសាងខ្សែច្រវាក់ផ្គត់ផ្គង់មួយដែលជួយកាត់បន្ថយការពឹងផ្អែកលើការនាំចូលធាតុចូលទាំងស្រុងពីក្រៅប្រទេស, បង្កើតតម្លៃបន្ថែមខ្ពស់លើធនធានក្នុងស្រុក និងបង្កើនការងារជូនផលិតករ និងអ្នកកែច្នៃក្នុងស្រុកផ្សេងទៀត»។​

លោក​វង្សី វិស្សុត ថ្លែងបន្តទៀតថា កម្ពុជាត្រូវបន្តសម្របសម្រួលនិងដឹកនាំការរៀបចំបទដ្ឋានគតិយុត្តដែលគាំទ្រដល់ការអភិវឌ្ឍវិស័យទាំងនេះ ក៏ដូចជាស្វែងរកដោះស្រាយចំពោះបញ្ហាប្រឈមនានាដើម្បីពង្រឹងអនុលោមភាព, កែលម្អបរិយាកាសធុរកិច្ច និងបង្កើនទំនុកចិត្តធុរកិច្ច; ត្រូវបន្តជំរុញការបង្កើតសួនបណ្ដុំសហគ្រាសធុនតូច និងមធ្យម (SMEs Cluster) ដើម្បីដោះស្រាយបញ្ហានគរូបនីយកម្ម និងទាក់ទាញវិនិយោគិនថ្មីៗ ជាពិសេសក្នុងវិស័យបច្ចេកវិទ្យា ដែលនឹងបង្កើតបានជាប្រព័ន្ធប្រទាក់ក្រឡាគ្នា និងទ្រទ្រង់គ្នាទៅវិញទៅមក រវាងសហគ្រាស​ធុនតូច និងមធ្យម និងក្រុមហ៊ុនមានមូលដ្ឋានវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលមានទីផ្សារអន្តរជាតិរួចហើយ ដើម្បីបង្កើនខ្សែច្រវាក់តម្លៃសកល។

ជាមួយគ្នានេះដែរ​ កម្ពុជាក៏ត្រូវការពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ ​ទៅលើវិស័យអាទិភាព ដើម្បីលើកកម្ពស់គុណភាពផលិតផលក្នុងស្រុក និងជំរុញការ នាំចេញ និងតម្លើងកម្រិតសមាជិកភាពរបស់កម្ពុជា ជាសមាជិកពេញសិទ្ធរបស់អង្គការស្តង់ដា អន្តរជាតិ ISO និងAssociate Member របស់អង្គការអន្តរជាតិ IEC។

​លោកឧបកនាយករដ្ឋមន្រ្តី ​វង្សី វិស្សុត បានថ្លែងថា៖«បង្គោលចរដ៏សំខាន់មួយសម្រាប់កម្ពុជា​ គឺការចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចនៅចុងឆ្នាំ២០២៩ ដែលមិនមែនត្រឹមតែជាគោលដៅប៉ុណ្ណោះទេ ប៉ុន្តែជាការបើកផ្លូវឆ្ពោះទៅកាន់មហិច្ឆតារបស់យើងក្នុងការប្រែក្លាយកម្ពុជា ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។ ដើម្បីសម្រេចចក្ខុវិស័យនេះ យើងត្រូវត្រៀមរៀបចំ និងអភិវឌ្ឍគ្រប់វិស័យ ប្រកបដោយយុទ្ធសាស្ត្រ និងភាពឆ្លាតវៃ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ វិនាទី មុន

កម្ពុជាត្រូវតែ​ពង្រឹងនិងជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម និង SMEs ដើម្បីគេចផុតអន្ទាក់ប្រទេសចំណូលមធ្យម

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

អង់គ្លេស ជំរុញអាមេរិក ត្រូវធានាសន្តិសុខដល់អ៊ុយក្រែន ដើម្បីកំញើញរុស្ស៊ី កុំឲ្យលុកលុយម្តងទៀត

សន្តិសុខសង្គម៥ នាទីutes មុន

ឃាត់ខ្លួនមុខសញ្ញាឆក់ទ្រព្យសម្បត្តិពលរដ្ឋ ៣ នាក់ ក្រោយធ្វើសកម្មភាព ២ ករណី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

រុស្ស៊ី៖ គម្រោង​ផ្លាស់​ទីលំនៅ​ប្រជាជន​ហ្គាហ្សា​របស់ ត្រាំ ប្រៀប​ដូច «គ្រាប់បែក​កំណត់​ម៉ោង»

ព័ត៌មានជាតិ៧ នាទីutes មុន

ខណៈពិភពលោកកាន់តែស្មុគស្មាញ ប្រមុខការពារជាតិកម្ពុជា ថា ទាមទារឱ្យអាស៊ានមានឯកភាពគ្នា

Sokha Hotels

ព័ត៌មានពេញនិយម