ព័ត៌មានអន្ដរជាតិ
IAEA៖ អ៊ីរ៉ង់អាចផលិតអាវុធនុយក្លេអ៊ែរបាន៦គ្រាប់ ជាមួយសារធាតុអ៊ុយរ៉ាញ៉ូមដែលចម្រាញ់រួច
របាយការណ៍ថ្មីៗពីទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បង្ហាញថា អ៊ីរ៉ង់បានបង្កើនឃ្លាំងផ្ទុកសារធាតុអ៊ុយរ៉ាញ៉ូមដែលចម្រាញ់រួច ហើយឥឡូវនេះអ៊ីរ៉ង់មានសម្ភារៈគ្រប់គ្រាន់សម្រាប់ផលិតអាវុធនុយក្លេអ៊ែរដល់ទៅចំនួន៦គ្រាប់។

គិតត្រឹមថ្ងៃទី៨ខែកុម្ភៈ ទុនបម្រុងនៃសារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់ដែលចម្រាញ់ភាពសុទ្ធរហូតដល់៦០% បានឈានដល់ប្រមាណ ២៧៥គីឡូក្រាម ដែលជាការកើនឡើង ៥០% បើធៀបនឹងចុងខែតុលាឆ្នាំ២០២៤។
ការកើនឡើងនេះ បានធ្វើឲ្យមានការព្រួយបារម្ភជាអន្តរជាតិ ដោយសារតែសារធាតុអ៊ុយរ៉ាញ៉ូមដែលចម្រាញ់ដល់ភាពសុទ្ធ ៦០% គឺជាជំហានបច្ចេកទេសឆ្ពោះទៅរកការសម្រេចបាននូវការផលិតអាវុធនុយក្លេអ៊ែរ។ IAEA រាយការណ៍ថា ការផលិតអ៊ុយរ៉ាញ៉ូម៦០% ប្រចាំខែរបស់អ៊ីរ៉ង់ ក៏ត្រូវគេឃើញថាមានការកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ។
ស្ថានការណ៍កាន់តែស្មុគស្មាញដោយសារភាពតានតឹងដែលកំពុងបន្តរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។ អាមេរិកបានដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងឡើងវិញលើអ៊ីរ៉ង់ ខណៈដែលបណ្តាប្រទេសអឺរ៉ុបកំពុងសញ្ជឹងគិតអំពីការដាក់ទណ្ឌកម្មអន្តរជាតិឡើងវិញដែលត្រូវបានដកចេញក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។ ជាការឆ្លើយតប អ៊ីរ៉ង់បានគំរាមដកខ្លួនចេញពីសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែ បើការដាក់ទណ្ឌកម្មបែបនេះត្រូវបានដាក់បញ្ចូលម្ដងទៀត។
ទោះបីជាមានការអះអាងរបស់អ៊ីរ៉ង់ថាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនធ្វើឡើងក្នុងគោលបំណងសន្តិភាពក៏ដោយ សកម្មភាពបង្កើនប្រសិទ្ធភាព និងការប្រមូលផ្តុំសារធាតុអ៊ុយរ៉ាញ៉ូមបានធ្វើឲ្យមានការបារម្ភជាសកលកាន់តែខ្លាំងឡើងទាក់ទងនឹងសក្តានុពលនៃការសាយភាយនុយក្លេអ៊ែរនៅក្នុងតំបន់៕

ដោយ៖ ឈាង

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ២៤ ម៉ោង ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ចរាចរណ៍១ សប្តាហ៍ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
សន្តិសុខសង្គម២ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត