ព័ត៌មានអន្ដរជាតិ
ត្រាំ គំរាមដាក់ពន្ធ ២៥ % លើ EU និងថា ប្លុកមានបំណងបង្ខូចអាមេរិក
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ជាថ្មីម្ដងទៀតបានគំរាមដាក់ពន្ធលើសហភាពអឺរ៉ុប (EU) ក្នុងអត្រា ២៥ ភាគរយ ដោយលើកឡើងផងដែរថា ប្លុកនេះបង្កើតឡើងដើម្បីបង្ខូចសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញទូរទស្សន៍ CNBC។

លោកបានថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីជាលើកដំបូងនៃអាណត្តិទី២របស់លោក កាលពីថ្ងៃពុធ ថា ពន្ធ ២៥ ភាគរយ លើទំនិញរបស់កាណាដា និងម៉ិកស៊ិក នឹងចូលជាធរមាននៅថ្ងៃទី ២ ខែមេសា ហើយថាវិធានការពាណិជ្ជកម្មរបស់លោក ក៏នឹងរួមបញ្ចូលពន្ធ ២៥ ភាគរយ លើទំនិញពីសហភាពអឺរ៉ុបផងដែរ។
លោកបានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ «យើងនឹងប្រកាសវាឆាប់ៗនេះ។ វាមានអត្រា ២៥ ភាគរយ បើនិយាយជាទូទៅ ដោយគ្របដណ្ដប់លើរថយន្ត និងគ្រប់ទំនិញផ្សេងៗទៀត»។ លោកបន្ថែមថា៖ «ពួកគេពិតជាបានទាញយកប្រយោជន៍ពីយើងមែន។ ពួកគេមិនទទួលរថយន្តរបស់យើងទេ ពួកគេមិនទទួលសោះ ជាពិសេសផលិតផលកសិកម្មរបស់យើង»។
មិនត្រឹមតែប៉ុណ្ណោះនោះទេ ប្រធានាធិបតីដដែលបានអះអាងដោយមិនផ្ដល់ភស្តុតាងថា សហភាពបង្កើតឡើងដើម្បីបង្ខូចសហរដ្ឋអាមេរិក។ លោកថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំស្រលាញ់បណ្តាប្រទេសនៅអឺរ៉ុប។ ប៉ុន្តែសហភាពអឺរ៉ុបត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីកេងប្រវ័ញ្ញសហរដ្ឋអាមេរិក។ នោះជាគោលបំណងរបស់ប្លុក ហើយពួកគេធ្វើបានយ៉ាងល្អ។ ប៉ុន្តែឥឡូវនេះ ខ្ញុំជាប្រធានាធិបតី»។

គួរគូសបញ្ជាក់ថា សហភាពអឺរ៉ុប ត្រូវបានបង្កើតឡើងក្រោយសន្ធិសញ្ញាម៉ាសស្ត្រីក (Maastricht) ចូលជាធរមាននៅឆ្នាំ ១៩៩៣ ក្រោមការរួបរួមរបស់អឺរ៉ុបក្រោយសង្រ្គាម និងមានគោលបំណងផងដែរលើការបង្កើតទីផ្សាររួម និងការសម្រេចបានការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ បច្ចុប្បន្ន សហភាពអឺរ៉ុបជាប្លុកសេដ្ឋកិច្ចដ៏ធំបំផុតរបស់ពិភពលោក និងបណ្ដុំទៅដោយប្រទេសអភិវឌ្ឍ។
ទិន្នន័យរបស់គណៈកម្មការអឺរ៉ុបបង្ហាញថា EU មានអតិរេកពាណិជ្ជកម្ម ១៥៥,៨ ប៊ីលានអឺរ៉ូ (១៥៩,៦ ប៊ីលានដុល្លារ) ជាមួយសហរដ្ឋអាមេរិក ក្នុងឆ្នាំ ២០២៣ ប៉ុន្តែមានឱនភាពពាណិជ្ជកម្មផ្នែកសេវាកម្មទៅអាមេរិករហូតដល់ ១០៤ ប៊ីលានអឺរ៉ូ។ គ្រឿងចក្រ និងយានជំនិះ គឺជាទំនិញសំខាន់ៗបំផុតនៃការនាំចេញរបស់ប្លុកទៅកាន់សហរដ្ឋអាមេរិក បន្ទាប់មកគឺសារធាតុគីមី ទំនិញផលិតផ្សេងៗ និងផលិតផលឱសថ និងឱសថ។
សេដ្ឋវិទូព្រមានថា ពន្ធលើការនាំចូលពីសហភាបអឺរ៉ុប ទំនងនឹងបង្កើនតម្លៃខ្ពស់សម្រាប់អ្នកប្រើប្រាស់សហរដ្ឋអាមេរិក ដូចគ្នាទៅនឹងបន្ធរបស់ប្រទេសដទៃផ្សេងទៀតផងដែរ៕

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ចរាចរណ៍១ សប្តាហ៍ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
សន្តិសុខសង្គម២ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត