Connect with us

សន្តិសុខសង្គម

ក្រសួងវប្បធម៌ ស្នើឲ្យសមត្ថកិច្ចស្វែងរកអត្តសញ្ញាណម្ចាស់ហ្វេសប៊ុក ALL from me ក្រោយផ្សព្វផ្សាយបទចម្រៀងប៉ះពាល់តម្លៃស្រ្តីខ្មែរ

បានផុស

នៅ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានប្រកាសអំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ចស្វែងរកអត្តសញ្ញាណអុ្នកគ្រប់គ្រងទំព័រហ្វេសប៊ុក ALL from me ក្រោយបង្ហោះផ្សព្វផ្សាយបទចម្រៀងមួយបទដែលមានខ្លឹមសារគ្រោតគ្រាត និងអសុរោះ ដែលធ្វើឲ្យប៉ះពាល់ដល់តម្លៃស្ត្រីខ្មែរ។

ការប្រកាសនេះ បន្ទាប់ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មើលឃើញថា ខ្លឹមសារក្នុងបទចម្រៀងនេះ មានខ្លឹមសារគ្រោតគ្រាត អសុរោះ គ្មានសីលធម៌ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់វប្បធម៌ប្រពៃណី ទំនៀមទំលាប់ សេចក្តីថ្លៃថ្នូរសង្គម និងតម្លៃស្រ្តីខ្មែរ។ ជាមួយគ្នានេះ ក្រសួងវប្បធម៌ ក៏ស្នើសុំដល់សាធារណជនដែលប្រើប្រាស់បណ្តាញសង្គម សូមកុំបន្ត​ចែក​ចាយ និងផ្សព្វផ្សាយបទចម្រៀងនេះតទៅទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការប្រកាសរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទំព័រហ្វេសប៊ុកឈ្មោះ ALL from me បានធ្វើការបង្ហោះផ្សព្វផ្សាយបទចម្រៀងក្រោមចំណងជើងថា «ក្តឹងរួយ» ដែលផលិតដោយបច្ចេកវិជ្ជាបញ្ញាសប្បនិម្មិត (AI) ហើយក៏ត្រូវបានលុបចេញពីទំព័រហ្វេសប៊ុកឈ្មោះ ALL from me ហើយដែរ តែបុគ្គលដែលជាអុ្នកគ្រប់គ្រងទំព័រហ្វេសប៊ុក ALL from me ត្រូវធ្វើការទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន។

ក្រសួងវប្បធម៌ ក៏បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច សូមចាត់វិធានការស្វែងរកអត្តសញ្ញាណបុគ្គលរូបនេះ ដើម្បីទទួលខុសត្រូវចំពោះសកម្មភាពនេះ និងស្នើសុំដល់សាធារណជនដែលប្រើប្រាស់បណ្តាញសង្គម សូមកុំបន្តចែកចាយ និងផ្សព្វផ្សាយបទចម្រៀងនេះ៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រសួងវប្បធម៌
សន្តិសុខសង្គម៤០ វិនាទី មុន

ក្រសួងវប្បធម៌ ស្នើឲ្យសមត្ថកិច្ចស្វែងរកអត្តសញ្ញាណម្ចាស់ហ្វេសប៊ុក ALL from me ក្រោយផ្សព្វផ្សាយបទចម្រៀងប៉ះពាល់តម្លៃស្រ្តីខ្មែរ

ជីវិតកម្សាន្ដ១៧ នាទីutes មុន

លី ស៊ាវឡុង មិនត្រឹមតែពូកែ​ក្បាច់​គុន ប៉ុន្តែ​នៅចេះបាញ់កំភ្លើងយ៉ាងស្ទាត់ជំនាញ

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

WHO កំពុងតាមដានជំងឺអាថ៌កំបាំងនៅកុងហ្គោ ព្រោះសឹងពាក់កណ្តាលនៃអ្នកស្លាប់ គឺចេញរោគសញ្ញាត្រឹម៤៨ម៉ោង

ព័ត៌មានជាតិ៤៩ នាទីutes មុន

រដ្ឋមន្ត្រីអប់រំ ៖ មកទល់ពេលនេះមានសាលាបឋមសិក្សាជិត ៥០ បានអនុវត្តការបង្រៀន និងរៀនពេញមួយថ្ងៃ

ព័ត៌មានអន្ដរជាតិ៥៨ នាទីutes មុន

IAEA៖ អ៊ីរ៉ង់​អាច​ផលិត​អាវុធ​នុយក្លេអ៊ែរ​បាន​៦​គ្រាប់ ជាមួយ​សារធាតុ​អ៊ុយរ៉ាញ៉ូម​ដែល​ចម្រាញ់​រួច

Sokha Hotels

ព័ត៌មានពេញនិយម