ព័ត៌មានអន្ដរជាតិ
ត្រាំ នឹងជួយអ៊ុយក្រែន បានដីពីរុស្ស៊ីវិញ ឲ្យបានច្រើន តាមលទ្ធភាព
ថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងនៅអាណត្តិទី២របស់លោក ដូណាល់ ត្រាំ, ប្រធានាធិបតីអាមេរិករូបនេះនិយាយថា លោកនឹងប្រឹងឲ្យអស់ពីលទ្ធភាពធ្វើយ៉ាងណាជួយឲ្យអ៊ុយក្រែន ទទួលបានទឹកដីមកវិញឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន នៅក្រោមកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី។

លោក ត្រាំ ត្រូវបានដកស្រង់សម្តីដោយ New York Post កាលពីថ្ងៃពុធទី២៦ខែកុម្ភៈឆ្នាំ២០២៥ថា «យើងនឹងព្យាយាមធ្វើគ្រប់យ៉ាង ដើម្បីបង្កើតជាកិច្ចព្រមព្រៀងដ៏ល្អបំផុតសម្រាប់ភាគីទាំងពីរ ហើយក្នុងនោះនឹងព្យាយាមឲ្យអ៊ុយក្រែន ទទួលបានដីមកវិញឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដ្បិតឥឡូវ មិនទាន់មានការធានាលើកិច្ចព្រមព្រៀងណាមួយក៏ដោយ»។
ទោះបីជាយ៉ាងណាក៏ដោយ លោក ត្រាំ ក៏សង្កត់ធ្ងន់ដែរថា អ៊ុយក្រែន ក៏ត្រូវលះបង់គំនិតចង់ចូលរួមជាមួយអង្គការណាតូផងដែរ បើសិនជាចង់ឲ្យមានកិច្ចព្រមព្រៀងដ៏រលូន ហើយចង់ឲ្យរុស្ស៊ីធ្វើសម្បទានមែន។
ពាក់ព័ន្ធរឿងអង្គការណាតូនេះដែរ លោកត្រាំ បានបញ្ជាក់មុននេះថា អ៊ុយក្រែន ឈប់ស្រមៃចូលជាសមាជិកអង្គការណាតូទៀតទៅ ព្រោះរឿងនេះមិនអាចទៅរួចនោះទេ។ លោកសូមឲ្យទីក្រុងកៀវ បំភ្លេចរឿងនេះចោលទៅ ព្រោះវាប្រហែលជាមូលហេតុធ្វើឲ្យសង្គ្រាមផ្ទុះឡើង។

រុស្ស៊ីតែងជំទាស់ចំពោះការពង្រាយទៅភាគខាងកើត របស់ប្លុកយោធាដឹកនាំដោយអាមេរិក ដោយចាត់ទុកថា វាជាការគំរាមកំហែងចំពោះសន្តិសុខជាតិរបស់ខ្លួន ដ្បិតណាតូ នៅតែជាបំណងប្រាថ្នាធំរបស់អ៊ុយក្រែន ដល់ថ្នាក់ប្រមុខដឹកនាំទីក្រុងកៀវ លោក វ្ល៉ូឌីមៀរ ហ្សេលេនស្គី បានបញ្ជាក់យ៉ាងច្បាស់ថា លោកសុខចិត្តចុះចេញពីតំណែងប្រធានាធិបតីឲ្យតែអ៊ុយក្រែន ឬអាចជាសមាជិករបស់អង្គការនេះបានក៏ដោយ។
សូមបញ្ជាក់ថា រុស្ស៊ីបានកាត់យកតំបន់ចំនួន៥របស់អ៊ុយក្រែន ដាក់បញ្ចូលជាឧបសម្ព័ន្ធរបស់ខ្លួនដែលក្នុងនោះមានដូចជា Crimea, Donetsk, Luhansk, Zaporizhzhia និង Kherson។ បើបូកសរុបចូលគ្នាទៅ តំបន់ទាំង៥ខាងលើនេះមានផ្ទៃដី ១៣៥ ៨៤៥គីឡូម៉ែត្រការ៉េ ពោលគឺស្មើនឹងប្រហែល ២២%នៃទឹកដីអ៊ុយក្រែន៕
អត្ថបទ៖ សុខ សុវណ្ណ

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ចរាចរណ៍១ សប្តាហ៍ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
សន្តិសុខសង្គម២ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត