Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ស្នើឱ្យអង្គទូតផ្សាយពីសក្ដានុពលទេសចរណ៍ និងថាកម្ពុជាមិនមែនជាកន្លែងជួញដូរមនុស្ស ឧក្រិដ្ឋកម្មអនឡាញឡើយ

បានផុស

នៅ

សម្ដេចធិបតី ហ៊ុុន ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាឱ្យក្រសួងទេសចរណ៍ និងក្រសួងការបរទេស សហការគ្នា ក្នុងកិច្ចការងារការទូតទេសចរណ៍។ ជាមួយគ្នា សម្ដេចធិបតី ក៏បានស្នើឱ្យឯកអគ្គរាជទូតកម្ពុជាប្រចាំនៅបរទេស ផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍កម្ពុជា ទៅកាន់ប្រទេសដែលខ្លួនកំពុងបំពេញបេសកកម្មការទូត និងឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូតបរទេសប្រចាំកម្ពុជា ចូលរួមផ្សព្វផ្សាយសក្ដានុពលទេសចរណ៍ និងកត្តាសុខសុវត្ថិភាពនៅកម្ពុជាទៅកាន់ប្រទេសកំណើតរបស់ខ្លួន។  សម្ដេចនាយករដ្ឋមន្ត្រី អះអាងថា កម្ពុជា មិនមែនជាកន្លែងគោលចាប់ជំរិត ជួញដូរមនុស្ស ល្បែងអនឡាញឡើយ។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីបិទសន្និបាតក្រសួងទេសចរណ៍​ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ សម្ដេចធិបតី សង្កត់ធ្ងន់បែបនេះ៖« ខ្ញុំសូមអំពាវនាវដល់ឯកឧត្ដម លោកជំទាវឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា ក៏ដូចជាឯកឧត្ដម លោកជំទាវឯកអគ្គរាជទូតកម្ពុជាប្រចាំនៅបរទេសសូមជួយផ្សព្វផ្សាយពីកិត្តិនាមកម្ពុជា ពីគោលដៅទេសចរណ៍កម្ពុជា ពីបញ្ហាសុខសុវត្ថិភាពទៅដល់ប្រជាពលរដ្ឋគេ។ កម្ពុជាមិនជាគោលដៅចាប់ជំរិត ឬឧក្រិដ្ឋកម្មអនឡាញ  ឬកន្លែងជួញដូរមនុស្ស ដូចការផ្សព្វផ្សាយនូវព័ត៌មានមួយចំនួននោះទេ»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា រាជរដ្ឋាភិបាលកម្ពុជា មានការប្រុងប្រយ័ត្នខ្ពស់​បុរេសកម្ម និងចាត់វិធានការម៉ឺងម៉ាត់ មិនឱ្យកម្ពុជាក្លាយជាគោលដៅសម្រាប់សកម្មភាពខ្មៅងងឹតនោះទេ។ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រី ក៏បានទទួលស្គាល់ថា កម្ពុជា មិនមែនគ្មានករណីីចាប់ជំរិត និងល្បែងអនឡាញនោះទេ ប៉ុន្តែករណីនេះគឺមានតិចតួច ហើយត្រូវបានបង្ក្រាបទាន់ពេលវេលា។

កាលពីពេលកន្លងទៅ កម្ពុជា ត្រូវស្អុយឈ្មោះលើឆាកអន្តរជាតិ ដោយសារតែខ្សែភាពយន្តចិនមួយដែលមានចំណងជើងថា No More Bets បានបង្ហាញពីឱក្រិដ្ឋកម្មបោកប្រាស់តាមអនឡាញដែលតាមសាច់រឿងត្រូវបានគេមើលឃើញថាធ្វើឱ្យប៉ះពាល់ដល់កម្ពុជានិងប្រទេសមួយចំនួនផ្សេងទៀតនៅអាស៊ាន។ ភាពយន្តនេះត្រូវបានក្រសួងវប្បធម៌ស្នើសុំទៅចិនកុំ​ឱ្យមានការផ្សព្វផ្សាយផងដែរ ខណៈអ្នកនាំពាក្យក្រសួងមហាផ្ទៃបានចាត់ទុករឿងនេះជាការលាបព័ណ៌មកលើកម្ពុជា។ កម្ពុជា ក៏ត្រូវស្អុយឈ្មោះ ព្រោះតែការចុះផ្សាយមួយចំនួនរបស់សារព័ត៌មានអន្តរជាតិលើសំណុំរឿងការឆបោកតាមប្រព័ន្ធអនឡាញ។

គួរជម្រាបថា កាលពីថ្ងៃទី២០​ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលសម្ដេចជាប្រធាន និងមានឧបនាយករដ្ឋមន្ត្រីចំនួន៦រូបជាអនុប្រធាន និងរដ្ឋមន្ត្រី និងអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អគ្គស្នងការនគរបាលជាតិ​ មេបញ្ជាការកងរាជអាវុធហត្ថ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខ និងមន្ត្រីជំនាញជាច្រើនទៀត។

កាលពីថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ នាយករដ្ឋមន្រ្ដីនៃកម្ពុជា  សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា មានប្រទេសជិតខាងកម្ពុជាខ្លះបានវាយប្រហារប្រទេសកម្ពុជាថា ជាប្រទេសអសន្ដិសុខ ដើម្បីកុំឲ្យភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគបរទេសដទៃទៀតមកទស្សនា និងវិនិយោគនៅកម្ពុជា៕​

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម