Connect with us

សេដ្ឋកិច្ច

សម្ដេចធិបតីឱ្យពន្លឿនការចរចារតម្លៃកញ្ចប់ទេសចរណ៍ មុនពេលអាកាសយានដ្ឋាន​អន្តរ​ជាតិ​តេជោ​ដាក់ឱ្យដំណើរការ

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យអាកាសចរស៊ីវិល និងក្រុម​ហ៊ុនគ្រប់គ្រងអាកាយានដ្ឋាន​អន្តរជាតិតេជោ គិតគូជា​កញ្ចប់សម្រាប់ការត្រៀមដាក់​ឱ្យដំណើរ​ការ​អាកាសយានដ្ឋានអន្តរជាតិតេជោ ដំណាក់កាលទី១ នៅអំឡុងខែកក្កដា ឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចនាយករដ្ឋមន្ត្រី មានប្រសាសន៍នៅក្នុងពិធី​បិទសន្និបាតបូកសរុបលទ្ធផលការងា​រ​ឆ្នាំ​២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៥នេះថា​ ដើម្បីកុំឱ្យមាន​បញ្ហាកើតឡើង ក្នុងន័យនេះ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមហ៊ុន​គ្រប់គ្រង​អាកាយានដ្ឋានអន្តរជាតិតេជោ ត្រូវពិភាក្សា ជាមួយដៃគូពាក់ព័ន្ធ ជាពិសេសគួរចាប់​ផ្ដើមរៀប​ចំការចរចាតម្លៃឱ្យបាន​ឆាប់ដើម្បីដាក់ចូលក្នុងកញ្ចប់ទេសចរ។

សម្ដេចធិបតីបានលើកឡើងថា៖ «​ថ្ងៃមុនបានទាក់ទងទៅនឹងភាគីពាក់ព័ន្ធ​ដើម្បីជំរុញឱ្យចរចារឱ្យលឿនរឿងតម្លៃ ដើម្បីខាងទេសចរណ៍គាត់អាចដាក់​ចូលនៅក្នុង​កញ្ចប់ទេសចរណ៍ ផ្សព្វផ្សាយ និងលក់ចេញជាកញ្ចប់បាន ដូចជំរុញថាចុងខែ ២ យ៉ាងយូរខែ ៣ គាត់សន្យា ប្រាប់គាត់ឱ្យញឹកបន្តិចកុំឱ្យគាត់ភ្លេច ព្រោះបើគាត់យឺត យឺតតគ្នា យឺតទៅដល់​ការចេញកញ្ចប់ទេសរណ៍ យឺតទៅដល់មគ្គុទេសក៏ទេសចរណ៍ដែលយកកញ្ចបហ្នឹងទៅលក់ មិនដឹងលក់អី ដល់អញ្ចឹងវា​ផុត​១ ឆ្នាំ ព្រោះយើងលក់ខែ ៣ សម្រាប់មកដល់ខែ ៩ ហើយបើយើងយឺត ព្រោះទេសចរណ៍រយៈពេលវែងអ្នកខ្លះគេកក់ ៦ ទៅ ៧ ខែមុន ហើយកញ្ចប់ហ្នឹងអត់ចេញ យើងអាចខាត»។

សម្ដេចធិបតី សង្ឃឹមថា ព្រលានយន្តហោះថ្មីនេះ មិនត្រឹមជាកន្លែងសម្រាប់អ្នកដំណើរឆ្លងកាត់ទេ ប៉ុន្តែក្លាយទៅជាមជ្ឍមណ្ឌលភស្តុភាកម្មតំបន់ ដែលកម្ពុជាកំពុងចរចារជាមួយក្រុមហ៊ុនយក្សមួយ​ចំនួនទាក់ទង​នឹងភស្ដុភាកម្ម។

ជាមួយគ្នានេះដែរ សម្ដេចធិបតីក៏ណែនាំឱ្យត្រៀមឱ្យរួចរាល់ជាពិសេសការផ្ទេរពីព្រលានចាស់ទៅព្រលានថ្មី ហើយប្រព័ន្ធ​បញ្ជា គឺសូមឱ្យដំណើរការរលូនតែម្ដងនៅថ្ងៃដែលបើកដំណើរការ។

អាកាសយានដ្ឋានអន្តរជាតិតេជោមាន៣ដំណាក់កាល គឺដំណាក់កាលទី១ សាងសង់​រួចរាល់​នៅ​ឆ្នាំ ២០២៥ អាចទទួលអ្នកដំណើរបានប្រមាណ ១៣ លាននាក់ក្នុងមួយឆ្នាំ ដំណាក់​កាល​ទី២ នឹងបញ្ចប់នៅឆ្នាំ ២០៣០ ដែលអាចទទួលបានអ្នកដំណើរប្រមាណជា ៣០ លាន​នាក់​ក្នុងមួយឆ្នាំ និងដំណាក់កាលចុងក្រោយ នឹងបញ្ចប់នៅឆ្នាំ ២០៥០ អាចនឹងទទួល​បានអ្នក​ដំណើរ​រហូត​ដល់ ៥០ លាននាក់ក្នុងមួយឆ្នាំ។

គិតរហូតមកដល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចការសាងសង់​បាន​ជាង ៩៤ ភាគរយ ចំណាយថវិកាជិត ១ ពាន់ ៤០០ លានដុល្លារ និងគ្រោងដាក់ឱ្យដំណើរការនៅខែកក្កដា ឆ្នាំ ២០២៥។

បើយោងតាមរដ្ឋលេខាធិការដ្ឋានអាកាស​ចរណ៍ស៊ីវិល នៅក្នុងឆ្នាំ ២០២៤ កម្ពុជាទទួលបានអ្នក​ដំណើរ​ចេញ-ចូលតាម​ជើង​ហោះ​ហើរ​ជាង ៦ លាននាក់​ កើនឡើង ២២% ធៀបនឹងឆ្នាំ ២០២៣ ទទួលបានជើង​ហោះ​ហើរ​ជិត ៦ ម៉ឺនជើង (៥៨,៣៥៤) កើន​ឡើង ១៤%៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

ប្រធានសភា៖ កន្លងមកនេះមិនទាន់បានកំណត់ថវិកាសម្រាប់ដោះស្រាយជំងឺមិនឆ្លងនោះឡើយ

ព័ត៌មានជាតិ៨ នាទីutes មុន

អាជ្ញាធរ ចុះពិនិត្យការតុបតែងរៀបចំខ្លោងទ្វារសម្រាប់ពិធីសង្ក្រាន្ត ខេត្តកណ្ដាល អបអរសាទរបុណ្យចូលឆ្នាំថ្មី

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

សន្តិសុខសង្គម១៥ នាទីutes មុន

បុរសម្នាក់ ប្រើអំហិង្សាលើប្រពន្ធ ត្រូវបានឃាត់ខ្លួនទៅកាន់នគរបាលបរកែវ ដើម្បីផ្តន្ទាទោសតាមច្បាប់

កីឡា២២ នាទីutes មុន

ឈ្នះ​មេដាយ​មាស​ពាន RTNK កញ្ញា លឿង ម៉ាលីនិច ចង់​ឃើញ​ក្រុម​ហ៊ុនឯកជន​ចូល​រួម​ឧបត្ថម្ភ​កីឡា​វាយសី​កាន់​តែ​ច្រើន

Sokha Hotels

ព័ត៌មានពេញនិយម