Connect with us

ព័ត៌មានអន្ដរជាតិ

ចិន៖ ចំណង​មិត្តភាព​រវាង​ក្រុង​ប៉េកាំង និង​ក្រុង​មូស្គូ នឹង​មិន​រង​ផល​ប៉ះពាល់​ព្រោះ​អាមេរិក​ឡើយ

បានផុស

នៅ

ចិន បានច្រានចោលកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការបង្អាក់ទំនាក់ទំនងរបស់ខ្លួនជាមួយរុស្ស៊ី ដោយអះអាងថា ការប៉ុនប៉ងបែបនេះ «នឹងត្រូវបរាជ័យ»។

លោក វ៉ា្លឌីមៀរ ពូទីន និង​លោក ស៊ី ជីនពីង (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីថ្លែងការណ៍​របស់​ចិន​នេះ ធ្វើឡើងក្នុងការឆ្លើយតបទៅនឹងការ​អត្ថាធិប្បាយ​នាពេលថ្មីៗរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio ដែលបង្ហាញពីការព្រួយបារម្ភចំពោះការពង្រឹងទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងទីក្រុងមូស្គូ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានសង្កត់ធ្ងន់កាល​ពី​ថ្ងៃ​ទី​២៧​ខែ​កុម្ភៈ​ថា ភាពជាដៃគូរវាងចិន និងរុស្ស៊ី ត្រូវបានជំរុញដោយ «សក្ដានុពលផ្ទៃក្នុងដ៏រឹងមាំ» ហើយនៅតែមិនប៉ះពាល់ដោយឥទ្ធិពលពី​ខាងក្រៅ។ លោក Lin បាននិយាយទៀតថា៖ «ទោះបីជាមានការផ្លាស់ប្តូរនៅក្នុងស្ថានភាពអន្តរជាតិក៏ដោយ ទំនាក់ទំនងចិន-រុស្ស៊ីនឹងបន្តឆ្ពោះទៅមុខជាលំដាប់»។ លោក​បាន​បន្ថែម​ទៀត​ថា ការ​ប៉ុនប៉ង​របស់​​អាមេរិក​ដើម្បី​បង្កើត​ភាព​មិន​ចុះ​សម្រុង​គ្នា​រវាង​ប្រទេស​ទាំង​ពីរ​គឺ «ឥត​ប្រយោជន៍​ទាំង​ស្រុង»។

លោក Rubio នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Breitbart បានព្រមានថា ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងចិន និងរុស្ស៊ី អាចបង្កបញ្ហាប្រឈមដ៏សំខាន់សម្រាប់​អាមេរិក ជាពិសេសប្រសិនបើមហាអំណាចនុយក្លេអ៊ែរទាំងពីរសហការគ្នាប្រឆាំងនឹងផលប្រយោជន៍របស់​អាមេរិក។ ក្រុមអ្នកវិភាគ បានលើកឡើងថា អាមេរិកអាចនឹងព្យាយាមធ្វើឲ្យសម្ព័ន្ធភាពចិន-រុស្ស៊ីចុះខ្សោយ ដោយការចូលរួមកាន់តែជិតស្និទ្ធជាមួយទីក្រុងមូស្គូ ជា​យុទ្ធសាស្ត្រ​មួយ​ដែល​ចិន​កំពុង​ឃ្លាំ​មើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់៕

(រូបថត៖ Tass)

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣១ វិនាទី មុន

ចិន៖ ចំណង​មិត្តភាព​រវាង​ក្រុង​ប៉េកាំង និង​ក្រុង​មូស្គូ នឹង​មិន​រង​ផល​ប៉ះពាល់​ព្រោះ​អាមេរិក​ឡើយ

ព័ត៌មានអន្ដរជាតិ៤៣ នាទីutes មុន

ត្រាំ ប្រាប់អង់គ្លេសថា បើកងទ័ពបញ្ជូនទៅអ៊ុយក្រែន ប៉ះទង្គិចជាមួយរុស្ស៊ី ដោះស្រាយខ្លួនឯងទៅ!

អគ្គិភ័យ
សន្តិសុខសង្គម៥៤ នាទីutes មុន

Update៖ ករណីអគ្គិភ័យឆេះរោងចក្រផលិតពូកនៅខណ្ឌពោធិ៍សែនជ័យ ឆេះអស់ទាំងស្រុង

ព័ត៌មានជាតិ១០ ម៉ោង មុន

គ្រូបង្រៀន​ជា​មាតាទី២ តែគ្រូពេទ្យ​ជាអ្នក​ជួយ​មនុស្ស​ចាប់​តាំង​ពី មិនទាន់ចាប់កំណើត រហូត​ដល់ថ្ងៃស្លាប់

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រុម​គ្រួសារពលករខ្មែរនៅកូរ៉េ ៖ ផ្តាំកូនចៅគ្រប់ៗគ្នាកុំចូលរួមក្នុងបាតុកម្មឱ្យសោះ ​រក្សាភាព​ស្ងប់ស្ងាត់បន្តធ្វើការធម្មតា កុំជ្រួលជ្រើម

សន្តិសុខសង្គម១៤ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះរោងចក្រផលិតពូក នៅខណ្ឌពោធិ៍សែនជ័យ

ព័ត៌មានអន្ដរជាតិ៤៣ នាទីutes មុន

ត្រាំ ប្រាប់អង់គ្លេសថា បើកងទ័ពបញ្ជូនទៅអ៊ុយក្រែន ប៉ះទង្គិចជាមួយរុស្ស៊ី ដោះស្រាយខ្លួនឯងទៅ!

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ប្រតិភូ​រាប់​សិប​នាក់ នាំ​គ្នា​ងើប​ដើរ​ចេញ ពេល​រុស្ស៊ី​ថ្លែង​សុន្ទរកថា​នៅ​អង្គការ​សហ​ប្រជាជាតិ

អគ្គិភ័យ
សន្តិសុខសង្គម៥៤ នាទីutes មុន

Update៖ ករណីអគ្គិភ័យឆេះរោងចក្រផលិតពូកនៅខណ្ឌពោធិ៍សែនជ័យ ឆេះអស់ទាំងស្រុង

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​នាយករដ្ឋមន្ត្រីថៃនឹងទៅ​​​ព្រំដែន​ជាប់​​ប៉ោយប៉ែត​ ពិនិត្យ​មើល​សកម្មភាព​ឆបោក​តាម​អនឡាញ​​

Sokha Hotels

ព័ត៌មានពេញនិយម