Connect with us

ព័ត៌មានជាតិ

ក្រសួងបរិស្ថានរកឃើញរោងចក្រកែច្នៃស្បែកនៅព្រះសីហនុ បង្ហូរទឹកកខ្វក់ និងសារធាតុខ្លាញ់ចូលសមុទ្រ ប៉ះពាល់ពលរដ្ឋ

បានផុស

នៅ

ក្រុមការងារអធិការកិច្ច នៃក្រសួងបរិស្ថាន ចាប់ដៃជាមួយមន្ទីរបរិស្ថានខេត្តព្រះសីហនុ និងអាជ្ញាធរក្នុងឃុំកែវផុស ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ២០២៥  បានចុះត្រួតពិនិត្យករណីក្រុមហ៊ុនកែច្នៃស្បែក CS TAN CO., LTD. បូមបង្ហូរសំណល់រាវចូលសមុទ្រ ដែលមានទីតាំងនៅភូមិឫទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការអះអាងរបស់អាជ្ញាធរឃុំកែវផុស អាជ្ញាធរបានទទួលការត្អូញត្អែពីប្រជាពលរដ្ឋថាបានរងផលដោយការបង្ហូរសំណល់រាវរបស់ក្រុមហ៊ុន CS TAN CO., LTD. ដោយបានបញ្ជាក់ថាបណ្តាលឱ្យរមាស់ និងធ្វើឱ្យប៉ះពាល់លើផលនេសាទ និងជះឥទ្ធិពលដល់ជីវភាពរស់នៅយ៉ាងខ្លាំង។

ក្រុមការងារក្រសួងបរិស្ថានបានចុះពិនិត្យទីតាំងផលិតកម្ម ព្រមទាំងការគ្រប់គ្រងសំណល់រាវដោយពិនិត្យឃើញថាក្រុមហ៊ុនបានបង្ហូរសំណល់រាវដោយផ្ទាល់តាមប្រព័ន្ធលូចូលទៅស្រះស្តុក (៤ស្រះបន្តបន្ទាប់គ្នា) ដោយមិនបានឆ្លងកាត់ប្រព័ន្ធប្រព្រឹត្តិកម្ម។ មានការបង្កប់ទុយោជ័រ ភ្ជាប់ពីស្រះស្តុកទៅកាន់ព្រែកកន្លង់ចម្ងាយប្រមាណ៧០០ម៉ែត្រ។

ក្រុមការងារក្រសួងបរិស្ថានបានរកឃើញថា ក្រុមហ៊ុនបានប្រើម៉ាស៊ីនបូមទឹកចំនួន ៨គ្រឿង ដើម្បីបូមសំណល់រាវពីព្រែកកន្លង់ទៅកាន់ប្រឡាយជីកថ្មីដើម្បីបង្ហូរបន្តទៅកាន់សមុទ្រដោយផ្ទាល់ ដោយមានគ្របមែកឈើពីលើដើម្បីលាក់បាំង។ ចម្ងាយពីព្រែកកន្លង់ (ទីតាំងបូមសំណល់រាវ) ទៅកាន់សមុទ្រមានប្រវែងប្រមាណ ៣០០ម៉ែត្រ។ 

នៅចំពោះមុខមន្ត្រីជំនាញ ក្រុមហ៊ុនកែច្នៃស្បែកទទួលស្គាល់កំហុសដូចអ្វីដែលក្រុមការងារក្រសួងបរិស្ថានបានរកឃើញ ពិសេសការបូមសំណល់រាវបង្ហូរចូលសមុទ្រដោយមិនមានឆ្លងកាត់ការសម្អាតជាមុន និងមិនមានការអនុញ្ញាត។

សម្រាប់វិធានការបន្ទាន់ ក្រុមការងារបានតម្រូវឱ្យក្រុមហ៊ុនបញ្ឈប់សកម្មភាពបូមបង្ហូរសំណល់រាវទៅកាន់សមុទ្រ រហូតរៀបចំប្រព័ន្ធប្រព្រឹត្តិកម្មរួចរាល់និងទទួលបានការអនុញ្ញាតពីក្រសួងបរិស្ថាន និងបានយកសំណាកទឹកចំនួន៥ទីតាំងដើម្បីធ្វើការវិភាគ និងវាយតម្លៃដោយប្រៀបធៀបនឹងកម្រិតកំណត់ស្តង់ដារដែលមានស្រាប់ និងដើម្បីរៀបចំនីតិវិធីបន្ត។

ក្រុមការងារបានបញ្ជាក់ប្រាប់ក្រុមហ៊នដោយផ្ទាល់ថា ការបំពុលទឹកដោយធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ជីវៈចម្រុះ និងសុខភាពសាធារណៈ គឺជាការល្មើសទៅនឹងមាត្រា២៨៧ និងមាត្រា៦៩៤ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ ព្រមទាំងល្មើសនឹង មាត្រា៤ និង មាត្រា៦ និងមាត្រា៩ថ្មី នៃអនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលទឹក និងប្រការ៨ នៃកិច្ចសន្យាការពារបរិស្ថាន។

ក្រមបរិស្ថាននិងធនធានធម្មជាតិ ត្រង់មាត្រា ៨៤៥ បានចែងពីការមិនអុវត្តកតាព្វកិច្ចក្នុងការគ្រប់គ្រងសំណល់រាវ និងទឹកកខ្វក់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ និងពិន័យជាប្រាក់ផងដែរ។ ហើយការបង្ហូរដោយប៉ះពាល់ដល់បរិស្ថាន ជីវចម្រុះ ឬ សុខភាពសាធារណៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់តាមទំហំប៉ះពាល់បរិស្ថានជាក់ស្តែង។ នេះនៅមិនទាន់គិតទោសទណ្ឌផ្សេងទៀតដែលនឹងរកឃើញតាមនីតិវិធីបន្ត។

ក្រសួងបរិស្ថាន អគុណទៅដល់ប្រជាពលរដ្ឋ រស់នៅក្បែរទីតាំងនេះ បានជួយផ្តល់ព័ត៌មានទាន់ពេលហើយក្រសួងបរិស្ថាននិងធ្វើការអនុវត្តន៍វិធានការច្បាប់យ៉ាងតឹងរឹងដោយគ្មានការលើកលែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៣ វិនាទី មុន

ក្រសួងបរិស្ថានរកឃើញរោងចក្រកែច្នៃស្បែកនៅព្រះសីហនុ បង្ហូរទឹកកខ្វក់ និងសារធាតុខ្លាញ់ចូលសមុទ្រ ប៉ះពាល់ពលរដ្ឋ

ចរាចរណ៍១៤ នាទីutes មុន

យុវជនម្នាក់ បើកម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកអូសជាច្រើនម៉ែត្រ ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ

កីឡា១៦ នាទីutes មុន

សហព័ន្ធ​​បាល់ទះកំណត់​លក្ខខ័ណ្ឌ​ថ្មី​សម្រាប់​ពានមហាជន៤​ទល់៤

ធនធានធម្មជាតិ
សន្តិសុខសង្គម២៨ នាទីutes មុន

គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ កម្ទេចសាច់​អួនខុសច្បាប់ ជាង២៥០០០ម៉ែត្រ

ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

ហាម៉ាស ចេញមុខឆ្លើយតបទៅ Trump ក្រោយបង្ហោះវីដេអូ អំពីគម្រោង​កែប្រែតំបន់​ហ្គាហ្សា​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រាំ ប្រាប់អង់គ្លេសថា បើកងទ័ពបញ្ជូនទៅអ៊ុយក្រែន ប៉ះទង្គិចជាមួយរុស្ស៊ី ដោះស្រាយខ្លួនឯងទៅ!

សន្តិសុខសង្គម១៥ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះរោងចក្រផលិតពូក នៅខណ្ឌពោធិ៍សែនជ័យ

អគ្គិភ័យ
សន្តិសុខសង្គម២ ម៉ោង មុន

Update៖ ករណីអគ្គិភ័យឆេះរោងចក្រផលិតពូកនៅខណ្ឌពោធិ៍សែនជ័យ ឆេះអស់ទាំងស្រុង

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ប្រតិភូ​រាប់​សិប​នាក់ នាំ​គ្នា​ងើប​ដើរ​ចេញ ពេល​រុស្ស៊ី​ថ្លែង​សុន្ទរកថា​នៅ​អង្គការ​សហ​ប្រជាជាតិ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​នាយករដ្ឋមន្ត្រីថៃនឹងទៅ​​​ព្រំដែន​ជាប់​​ប៉ោយប៉ែត​ ពិនិត្យ​មើល​សកម្មភាព​ឆបោក​តាម​អនឡាញ​​

Sokha Hotels

ព័ត៌មានពេញនិយម