ជីវិតកម្សាន្ដ
Rick Kh ស្នើអ្នកផលិតមាតិកា ដែលចូលចិត្ត Prank បែបតក់ស្លុត ដាក់ក្មេងឬមនុស្សចាស់ បញ្ឈប់ទង្វើខ្លួន
Rick Kh គោប្រាក់ ឈ្មោះដើម Orn Richard ដែលមហាជនស្គាល់ថា ជាអ្នកផលិតមាតិកាមួយរូបទាក់ទងនឹងសកម្មភាពកម្សាន្តបែបប្រវត្តិសាស្ត្រ និងសង្គម បានស្នើអ្នកផលិតមាតិកាទាំងអស់ ដែលចូលចិត្តលេង Prank បែបតក់ស្លុតដាក់ក្មេងឬមនុស្សចាស់ បញ្ឈប់ការផលិតវីដេអូបែបនេះជាបន្តទៀត។

ការស្នើសុំនេះ ធ្វើឡើងស្របពេលដែលមហាជនកំពុងផ្ទុះការខឹងសម្បារនឹងអ្នកផលិតមាតិកា ដែលសាធារណជនស្គាល់ទូទៅថា ជាអ្នកផលិតវីដេអូផ្សព្វផ្សាយផលិតសម្រស់មួយរូប ទាក់ទងនឹងការ Prank ជាមួយនឹងកុមារីលក់សណ្តែកដី។
ដោយមើលឃើញសកម្មភាពនេះ Rick KH គោប្រាក់ បានស្នើរសុំ និងលើកឡើងថា “មិនមែនសុទ្ធតែអ្នកក្រ ចង់បានលុយទេ“។ លោកថា កន្លងមកធ្លាប់មានអ្នកយកលុយឱ្យមនុស្សចាស់ ប៉ុន្តែមុននឹងទទួលបាន Prank គាត់តក់ស្លុតស្ទើរគាំងបេះដូង ទើបជូនលុយគាត់តាមក្រោយ។ សូមស្តាប់វីដេអូលើកឡើងលម្អិត៖
គួរជម្រាបដែរថា គ្រាន់តែការស្នើសុំកុំឱ្យមានការផលិតមាតិកាប្រភេទនេះ ស្រាប់តែមានបុគ្គលម្នាក់ចេញមកប្រតិកម្មនឹង Rick KH គោប្រាក់ ដោយតិះដៀលនូវពាក្យពេចន៍មិនសមរម្យ រហូតក្លាយជារឿងរើងអើងភេទថែមទៀត។
យ៉ាងណា ជុំវិញរឿងរ៉ាវនេះ មហាជនបានចេញមកសម្តែងការហួសចិត្តនឹងបុគ្គលដែលប្រមាថលើ Rick KH ខណៈអ្នកផលិតមាតិកាដទៃផ្សេងទៀត ពិសេសអ្នកដែលជាអ្នកស្រលាញ់ភេទដូចគ្នា ចេញមកប្រតិកម្មលើបុគ្គលរូបនោះផងដែរ។
សូមជម្រាបថា Rick KH ជាអ្នកផលិតមាតិកាមួយរូប ដែលតែងតែចែករំលែកចំណេះដឹងជាច្រើនតាមរយៈវីដេអូស្រាវជ្រាវបុរាណវិទ្យា និងវីដេអូកម្សាន្តនានានៅលើបណ្ដាញសង្គម។ លោកជាបុគ្គលដែលពោរពេញដោយចំណេះដឹងផ្នែកអក្សរសាស្ត្រខ្មែរ ភាសាអន្តរជាតិ និងវោហាសាស្ត្រ ហើយរាល់វីដេអូដែល Rick Kh បង្ហោះលើបណ្តាញទំនាក់ទំនងសង្គម មានអ្នកចូលមើលច្រើន។
តួយ៉ាង វីដេអូទាំងអស់ដែលបង្កើតដោយ Rick Kh គឺជាការចែករំលែកវីដេអូទាក់ទងនឹងប្រាសាទ អក្សរសាស្ត្រ សារមន្ទីរជាតិ និងកន្លែងកម្សាន្តជាច្រើនទៀត សម្រាប់ប្រជាជនកម្ពុជាបានស្គាល់ និងស្វែងយល់។ លោកក៏ជាអ្នកដែលតែងតែចែករំលែក និងចូលរួមក្នុងសកម្មភាពមនុស្សធម៌ផ្សេងៗ ដូចជាការជួយសហគមន៍មនុស្សចាស់ ការជួយជនក្រីក្រ កុមារកំព្រា មន្ទីរពេទ្យ ក៏ដូចជាសាលារៀននៅតំបន់ដាច់ស្រយាលផងដែរ៕

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ចរាចរណ៍១ សប្តាហ៍ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី បានដៃ បាញ់មីស៊ីលស្រោចលើអ៊ុយក្រែន ចំពេល ត្រាំ និង ហ្សេលេនស្គី កំពុងឈ្លោះគ្នា