Connect with us

ព័ត៌មានអន្ដរជាតិ

​ការ​បើក​ហាង​កាហ្វេនៅវៀតណាមកើន​ខ្លាំង ខណៈជំនួញផ្សេងៗបិទទ្វារ

បានផុស

នៅ

ឧស្សាហកម្ម​កាហ្វេវៀតណាម​កំពុងមាន​សន្ទុះខ្លាំងក្លា ដោយ​ប្រទេស​នេះ​បាន​កត់ត្រាពីកំណើន​នៃការ​បើក​ហាងកាហ្វេ​សរុប​រហូត​ដល់រាប់សែនកន្លែង​ ចំពេល​​​ដែល​ការបិទទ្វារនៃ​​អាជីវកម្ម​​ផ្សេង​ទៀតកំពុង​​ហក់ឡើង​។ នេះបើតាម​ការ​ចុះផ្សាយ​របស់​កាសែត Viet Nam News​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការិយាល័យស្ថិតិទូទៅវៀតណាម​ អាជីវកម្មជាង ៥៨ ៣០០ កន្លែង បាន​ដក​ខ្លួនចេញ​ពីទីផ្សារ ​ក្នុងខែមករា ឆ្នាំ ២០២៥ កើនឡើង ៨,១ ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន។ ​អាជីវកម្មប្រមាណ ៥២ ៨០០ កំពុងបិទទ្វារប្រតិបត្តិការ​ជាបណ្ដោះអាសន្ន​ ៣ ៥០០ កំពុងរងចាំការរំលាយ​ចោល និង ២ ០០០ ទៀត​ បាន​បញ្ចប់​នីតិវិធីរំលាយអាជីវកម្ម​។

ផ្ទុយទៅវិញ គេឃើញ​ថា​ហាងកាហ្វេថ្មីៗកំពុង​រីកស្គុះស្គាយ​នៅទូទាំងទីក្រុងធំៗ ជាពិសេសនៅទីក្រុងហាណូយ ដោយសារតែតម្រូវការខ្ពស់​។ សារព័ត៌មាន​ Daidoanket.vn បាន​រាយការណ៍ថា ហាងទាំង​នោះ​ផ្ដល់នូវសេវាកម្មចម្រុះដល់អតិថិជន ​រាប់តាំងពីការ​លក់កាហ្វេប្រពៃណីផ្សេងៗ ​រហូតដល់ការលក់ជាមួយ​នឹង​គំនិត (Concept) ជាច្រើនដូចជា​ ហាងកាហ្វេមាន​សត្វចិញ្ចឹម និងហាងកាហ្វេបច្ចេកវិទ្យាជាដើម​។

យោងតាមទិន្នន័យពីក្រុមប្រឹក្សាទីផ្សារ Mibrand ​រាប់តាំង​​ពីហាងកាហ្វេតាមចិញ្ចើមផ្លូវតូចៗ រហូតដល់​ហាងកាហ្វេលំដាប់ខ្ពស់ បច្ចុប្បន្ន វៀតណាម​មានហាងកាហ្វេដល់ទៅជាង ៥០០ ០០០ ហាង​។ ​​ហើយ​បើ​តាមក្រុមហ៊ុនស្រាវជ្រាវអាហារ និងភេសជ្ជៈ Ipis ​ទីផ្សារកាហ្វេរបស់វៀតណាម​​មានតម្លៃប្រហែល ៥១០ លាន​ដុល្លារ ក្នុងឆ្នាំ ២០២៤ ​នឹងរំពឹង​ថា​ឈានដល់ ៧៦៥ លាន​ដុល្លារ នៅឆ្នាំ ២០២៩។ ​

យោងតាមអ្នកជំនាញពាណិជ្ជកម្ម ឧស្សាហកម្មកាហ្វេរបស់វៀតណាមបានរួមចំណែកប្រហែល ៣ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស ហើយវិស័យភេសជ្ជៈ​ទាំងមូល (ទាំងកាហ្វេ និងផ្សេងៗទៀត) បង្កើតនូវប្រាក់ចំណូលជូនរដ្ឋ​​ប្រហែល ៦០ ទ្រីលានដុង (២,៥ ប៊ីលាន​ដុល្លារ)​ ក្នុងមួយឆ្នាំៗ។

ទោះបីជាយ៉ាងណាក៏ដោយ​ អ្នកជំនាញបានព្រមានថា ប្រាក់ចំណេញពីវិស័យ​នេះ​សម្រាប់អាជីវករ គឺ​ទាមទារឱ្យមានការគ្រប់គ្រងហិរញ្ញវត្ថុដោយប្រុងប្រយ័ត្ន ទីផ្សារជាយុទ្ធសាស្រ្ត និងការប្តេជ្ញាចិត្តរយៈពេលវែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៥ វិនាទី មុន

​ការ​បើក​ហាង​កាហ្វេនៅវៀតណាមកើន​ខ្លាំង ខណៈជំនួញផ្សេងៗបិទទ្វារ

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

កូរ៉េ​ខាង​ត្បូង៖ ក្រុង​ព្យុងយ៉ាង​បញ្ជូន​ទ័ព​បន្ថែម​ទៅ​កាន់​រុស្ស៊ី ដើម្បី​ធ្វើ​សង្គ្រាម​ជាមួយ​អ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

Putin៖ មានមនុស្សច្រើនណាស់មិនសប្បាយចិត្ត ពេលឃើញរុស្ស៊ី-អាមេរិក ត្រូវរ៉ូវគ្នា 

ជីវិតកម្សាន្ដ១៣ នាទីutes មុន

រិះគន់ច្រើនពេក Park Bom សុំផ្អាកសកម្មភាពទៅព្យាបាលផ្លូវចិត្ត និងផ្លូវកាយ

ព័ត៌មានជាតិ១៩ នាទីutes មុន

មន្រ្តី៖ លំហាត់សមយុទ្ធនៅព្រលានយន្តហោះសៀមរាប នឹងធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិធំៗមានទំនុកចិត្តលើកម្ពុជា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រាំ ប្រាប់អង់គ្លេសថា បើកងទ័ពបញ្ជូនទៅអ៊ុយក្រែន ប៉ះទង្គិចជាមួយរុស្ស៊ី ដោះស្រាយខ្លួនឯងទៅ!

សន្តិសុខសង្គម១៥ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះរោងចក្រផលិតពូក នៅខណ្ឌពោធិ៍សែនជ័យ

អគ្គិភ័យ
សន្តិសុខសង្គម២ ម៉ោង មុន

Update៖ ករណីអគ្គិភ័យឆេះរោងចក្រផលិតពូកនៅខណ្ឌពោធិ៍សែនជ័យ ឆេះអស់ទាំងស្រុង

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ប្រតិភូ​រាប់​សិប​នាក់ នាំ​គ្នា​ងើប​ដើរ​ចេញ ពេល​រុស្ស៊ី​ថ្លែង​សុន្ទរកថា​នៅ​អង្គការ​សហ​ប្រជាជាតិ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​នាយករដ្ឋមន្ត្រីថៃនឹងទៅ​​​ព្រំដែន​ជាប់​​ប៉ោយប៉ែត​ ពិនិត្យ​មើល​សកម្មភាព​ឆបោក​តាម​អនឡាញ​​

Sokha Hotels

ព័ត៌មានពេញនិយម