Connect with us

ព័ត៌មានជាតិ

កងពលធំអន្តរាគមន៍លេខ២ ដំណើរការបាញ់គ្រាប់ពិតនៅភ្នំខ្យង ខេត្តសៀមរាប

បានផុស

នៅ

នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ កងពលធំអន្តរាគមន៍លេខ២ ធ្វើពិធីបាញ់គ្រាប់ពិតមេរៀនទី១ អាវុធAK47 ត្រួតពិនិត្យលទ្ធផលសិក្ខាកាមពលទាហានហ្វឹកហ្វឺន ឆ្នាំ២០២៤ ក្នុងភូមិសាស្ត្រភ្នំខ្យងVA (៣១-២៨ )ភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ក្រោមអធិបតីភាព លោក កែវ ធី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ២ ដោយមានការអញ្ជើញចូលរួមពីមេបញ្ជាការរង នាយនាយទាហានចូលរួមផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមរបាយការណ៍បានឲ្យដឹងថា ការអនុវត្តបាញ់គ្រាប់ពិតនេះមានរយៈពេល១ព្រឹក ដែលមានសិក្ខាកាម សរុបចំនួន ៩៧នាក់ ទទួលបានលទ្ធផលដូចជា និទ្ទេសពូកែ ចំនួន ១៥នាក់ ស្មើនឹង ១៦%, និទ្ទេសគ្រាន់បើ ចំនួន ៤៧នាក់ ស្មើនឹង ៤៨%, និទ្ទេសមធ្យម ចំនួន ៣៥នាក់ ស្មើនឹង ៣៦%។

ក្នុងឱកាសនេះដែរ លោក មេបញ្ជាការបានមាន ប្រសាសន៍ថា ចាប់ពីពេលហ្វឹកហ្វឺនរហូតមកដល់ថ្ងៃនេះបានអនុវត្តការបាញ់គ្រាប់ពិតកាំភ្លើងAK47 សម្រេចបានលទ្ធផលជោគជ័យល្អប្រសើរ ទាំងបច្ចេកទេសអាវុធ និងកាយវិការបាញ់។ លោកក៏បានរម្លឹកដាស់តឿនដល់សិក្ខាកាមទាំងអស់ត្រូវតែហ្វឹកហាត់រៀនសូត្រជាប់ជានិច្ច “ស៊ូបង្ហូរញើសនៅលើទីលាន  ប្រសើរជាងបង្ហូរឈាមលើសមរភូមិ”។ ជាមួយគ្នានោះលោកមេបញ្ជាការក៏ បានលើកទឹកចិត្តជូនរង្វាន់ដល់ពលទាហានដែលមានស្នាដៃ និទ្ទេសពូកែផងដែរ។ ជាចុងបញ្ចប់  លោកមេបញ្ជាការបានថ្លែងអំណរគុណ កោតសរសើរចំពោះយោធិនដែលបំពេញការងារទទួលបានលទ្ធផលល្អ និងជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លើបានប្រគល់ជូន៕

ដោយ៖ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤០ វិនាទី មុន

កងពលធំអន្តរាគមន៍លេខ២ ដំណើរការបាញ់គ្រាប់ពិតនៅភ្នំខ្យង ខេត្តសៀមរាប

កម្ពុជាចិន
ព័ត៌មានជាតិ៦ នាទីutes មុន

បញ្ចប់​យុទ្ធនាការ “ឆាំ្នផ្លាស់ប្ដូរប្រជាជននិង ប្រជាជន កម្ពុជា-ចិន ២០២៤» កម្ពុជា​-ចិន សម្រេច​​បាន​សមិទ្ធផល​អ្វី​ខ្លះ?

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

​ការ​បើក​ហាង​កាហ្វេនៅវៀតណាមកើន​ខ្លាំង ខណៈជំនួញផ្សេងៗបិទទ្វារ

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

កូរ៉េ​ខាង​ត្បូង៖ ក្រុង​ព្យុងយ៉ាង​បញ្ជូន​ទ័ព​បន្ថែម​ទៅ​កាន់​រុស្ស៊ី ដើម្បី​ធ្វើ​សង្គ្រាម​ជាមួយ​អ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

Putin៖ មានមនុស្សច្រើនណាស់មិនសប្បាយចិត្ត ពេលឃើញរុស្ស៊ី-អាមេរិក ត្រូវរ៉ូវគ្នា 

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រាំ ប្រាប់អង់គ្លេសថា បើកងទ័ពបញ្ជូនទៅអ៊ុយក្រែន ប៉ះទង្គិចជាមួយរុស្ស៊ី ដោះស្រាយខ្លួនឯងទៅ!

សន្តិសុខសង្គម១៥ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះរោងចក្រផលិតពូក នៅខណ្ឌពោធិ៍សែនជ័យ

អគ្គិភ័យ
សន្តិសុខសង្គម២ ម៉ោង មុន

Update៖ ករណីអគ្គិភ័យឆេះរោងចក្រផលិតពូកនៅខណ្ឌពោធិ៍សែនជ័យ ឆេះអស់ទាំងស្រុង

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ប្រតិភូ​រាប់​សិប​នាក់ នាំ​គ្នា​ងើប​ដើរ​ចេញ ពេល​រុស្ស៊ី​ថ្លែង​សុន្ទរកថា​នៅ​អង្គការ​សហ​ប្រជាជាតិ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​នាយករដ្ឋមន្ត្រីថៃនឹងទៅ​​​ព្រំដែន​ជាប់​​ប៉ោយប៉ែត​ ពិនិត្យ​មើល​សកម្មភាព​ឆបោក​តាម​អនឡាញ​​

Sokha Hotels

ព័ត៌មានពេញនិយម