Connect with us

ព័ត៌មានជាតិ

ឥណ្ឌូណេស៊ី ប្រកាសបន្តជួយគាំទ្រដល់ការពង្រឹងសមត្ថភាពកងទ័ពពិសេសរបស់កម្ពុជា

បានផុស

នៅ

ឥណ្ឌូណេស៊ី ប្រកាសបន្តជួយពង្រឹងសមត្ថភាពកងទ័ពពិសេសរបស់កម្ពុជា ខណៈកន្លងមក កងទ័ពជាតិរបស់ឥណ្ឌូណេស៊ី មានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយបញ្ជាការដ្ឋានទ័ពពិសេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសរបស់ភាគីឥណ្ឌូណេស៊ីនេះ បានធ្វើឡើងតាមរយៈរដ្ឋមន្ត្រីការពារជាតិ លោក Sjafrie Sjamsoeddin គ្រាដែលលោក ចូលជួបពិភាក្សាការងារទ្វេភាគីជាមួយនាយឧត្តមសេនីយ៍ ទៀ សីហា រដ្ឋមន្ត្រីការពារជាតិកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅប្រទេសម៉ាឡេស៊ី កាលពីរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។

តាមការស្នើសុំរបស់រដ្ឋមន្ត្រីការពារជាតិកម្ពុជា, រដ្ឋមន្រ្តីការពារជាតិឥណ្ឌូនេស៊ី បញ្ជាក់ថា ដោយមើលឃើញពីតួនាទីយ៉ាងសំខាន់របស់កងទ័ពពិសេសកម្ពុជាក្នុងការជួយដល់រាជរដ្ឋាភិបាលដូចជាការជួយសង្គ្រោះប្រជាពលរដ្ឋចេញពីគ្រោះមហន្តរាយ និងបង្រ្កាបបទល្មើសបទល្មើសផ្សេងៗ ឥណ្ឌូណេស៊ី នឹងបន្តជួយឧបត្ថម្ភគាំទ្រដល់កងទ័ពពិសេសកម្ពុជា តាមរយៈការជួយហ្វឹកហ្វឺន ដើម្បីបង្កើនធនធានមនុស្សដល់កងយោធពលខេមរភូមិន្ទឱ្យបានកាន់តែរឹងមាំ។

ក្នុងជំនួបនោះ លោករដ្ឋមន្រ្តីការពារជាតិឥណ្ឌូណេស៊ី ក៏បានរំលឹកឡើងវិញអំពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរនាពេលកន្លងមក ជាពិសេសរវាងកងទ័ពជាតិឥណ្ឌូណេស៊ី ជាមួយនឹងបញ្ជាការដ្ឋានទ័ពពិសេសនៃកងទ័ពជើងគោកកម្ពុជា។ លោក បញ្ជាក់ថា ទំនាក់ទំនងរវាងកងទ័ពទាំងពីរ កម្ពុជា-ឥណ្ឌូណេស៊ី បាននាំនូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពី ហើយលោក សន្យាថា ឥណ្ឌូណេស៊ី នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យបានកាន់តែល្អប្រសើរទៅថ្ងៃអនាគត ពីព្រោះកម្ពុជា គឺជាដៃគូរដ៏មានសារៈសំខាន់របស់ឥណ្ឌូណេស៊ី។

ជាការឆ្លើយតបវិញ លោកនាយឧត្តមសេនីយ៍ ទៀ សីហា រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានទទួលស្គាល់ពីការរួមចំណែករបស់ភាគីឥណ្ឌូណេស៊ី ដែលបានដើរតួនាទីយ៉ាងសំខាន់ចូលរួមដោះស្រាយបញ្ហាប្រឈម និងការចូលរួមចំណែករក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។ លោកនាយកឧត្តមសេនីយ៍ បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរដែលក្នុងរយៈពេលកន្លងមក ឥណ្ឌូណេស៊ី បានជួយឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការពារជាតិកម្ពុជា ក្នុងការហ្វឹកហ្វឺនដល់កម្លាំងកងទ័ពពិសេសកម្ពុជាជាបន្តបន្ទាប់។

ជាការកត់សម្គាល់ ដោយមានការសហការល្អរវាងស្ថាប័នកងទ័ព, រដ្ឋាភិបាលឥណ្ឌូណេស៊ី បានផ្ដល់ជំនួយយោធាដល់កម្ពុជាជាបន្តបន្ទាប់ ទាំងការបណ្ដុះបណ្ដាល ហ្វឹកហ្វឺន និងសព្វាវុធ ជាពិសេសកាលពីពាក់កណ្ដាលឆ្នាំ២០២៤ ក្រសួងការពារជាតិឥណ្ឌូណេស៊ី បានផ្ដល់អាវុធវែងខ្លីជាច្រើនដើមដល់បញ្ជាការដ្ឋានទ័ពពិសេសកម្ពុជា។ ក្នុងនោះ កាំភ្លើងវែង ១៥០ដើម កាំភ្លើងខ្លី ២០ដើម និងគ្រាប់កាំភ្លើងជាច្រើនម៉ឺនគ្រាប់ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ ប្រាប់អង់គ្លេសថា បើកងទ័ពបញ្ជូនទៅអ៊ុយក្រែន ប៉ះទង្គិចជាមួយរុស្ស៊ី ដោះស្រាយខ្លួនឯងទៅ!

សន្តិសុខសង្គម១៦ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះរោងចក្រផលិតពូក នៅខណ្ឌពោធិ៍សែនជ័យ

អគ្គិភ័យ
សន្តិសុខសង្គម៣ ម៉ោង មុន

Update៖ ករណីអគ្គិភ័យឆេះរោងចក្រផលិតពូកនៅខណ្ឌពោធិ៍សែនជ័យ ឆេះអស់ទាំងស្រុង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​នាយករដ្ឋមន្ត្រីថៃនឹងទៅ​​​ព្រំដែន​ជាប់​​ប៉ោយប៉ែត​ ពិនិត្យ​មើល​សកម្មភាព​ឆបោក​តាម​អនឡាញ​​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

WHO កំពុងតាមដានជំងឺអាថ៌កំបាំងនៅកុងហ្គោ ព្រោះសឹងពាក់កណ្តាលនៃអ្នកស្លាប់ គឺចេញរោគសញ្ញាត្រឹម៤៨ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម