Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ប្រាប់​ថា កិច្ច​ចរចា​ហ្គាហ្សា​កំពុង​ដំណើរការ​​យ៉ាង​រលូន

បានផុស

នៅ

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសម្តែងសុទិដ្ឋិនិយម ហើយ​និយាយ​ថា ការ​ពិភាក្សា​ពាក់ព័ន្ធ​នឹង​បទ​ឈប់បាញ់​នៅ​តំបន់​ហ្គាហ្សា​កំពុង​ដំណើរការ​យ៉ាង​រលូន។

លោក Keir Starmer និង​លោក ដូណាល់ ត្រាំ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសន្និសីទសារព័ត៌មានមួយជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៧​ខែ​កុម្ភៈ លោក ត្រាំ បានប្រាប់​ថា ការ​បន្ត​​កិច្ច​ព្រមព្រៀង​បទ​ឈប់​បាញ់​រវាង​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស​​កំពុង​ស្ថិត​នៅ​​ក្នុង​ការ​ចរចា​ដ៏​ល្អ​ដើម្បីកែលម្អស្ថានភាព ដោយ​បន្ថែម​ថា៖ «យើងកំពុងធ្វើការយ៉ាងលំបាកនៅមជ្ឈិមបូព៌ា និងតំបន់ហ្គាហ្សា។ ខ្ញុំគិតថា យើងនឹងបង្កើតដំណោះស្រាយដ៏ល្អមួយចំនួន»។

ទន្ទឹម​គ្នា​នេះ​ដែរ នាយករដ្ឋមន្ត្រី​អង់គ្លេស បានរំលឹកឡើងវិញនូវការគាំទ្រចំពោះដំណោះស្រាយរដ្ឋពីរ ក្នុង​​ការ​បង្កើត​ឲ្យ​មាន​រដ្ឋ​ឯករាជ្យ​ប៉ាឡេស្ទីន ដោយ​​ទទួល​បាន​​អធិបតេយ្យភាព​ពេញ​លេញ​ ផ្អែក​តាម​ផែន​ទី​ព្រំ​ដែន​ឆ្នាំ​១៩៦៧ ដែល​មាន​ក្រុង​យេរ៉ូសាឡឹម​ខាង​កើត​ជា​រដ្ឋធានី។ លោក Starmer ដោយ​និយាយ​ថា៖ «ខ្ញុំជឿថា ដំណោះស្រាយរដ្ឋទាំងពីរនៅទីបំផុតគឺជាមធ្យោបាយតែមួយគត់សម្រាប់សន្តិភាពយូរអង្វែងនៅក្នុងតំបន់»។

តំបន់​ហ្គាហ្សា (រូបថត៖ Reuters)

ការ​អត្ថាធិប្បាយ​នេះ ធ្វើឡើងបន្ទាប់ពីការបញ្ចប់នាពេលថ្មីៗនេះនៃដំណាក់កាលទីមួយនៃកិច្ចព្រមព្រៀងឈប់បាញ់គ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែល​នាំទៅដល់ការប្រគល់ចំណាប់ខ្មាំងចំនួន ៣៣នាក់ដែលត្រូវបានឃុំខ្លួននៅហ្គាហ្សា និងអ្នកទោសប៉ាឡេស្ទីនប្រហែល ២ ០០០​នាក់ដែលត្រូវបានចាប់ខ្លួនដោយអ៊ីស្រាអែល។

កាលពីដើមខែ​កុម្ភៈ​នេះ លោក ត្រាំ បានស្នើផែនការដ៏ចម្រូងចម្រាសមួយ ដែលឲ្យសហរដ្ឋអាមេរិកកាន់កាប់តំបន់ហ្គាហ្សា ក្នុង​គោល​បំណងផ្លាស់ប្តូរតំបន់នេះទៅជារមណីយដ្ឋានមេឌីទែរ៉ាណេ។ សំណើ​នេះ​ បាន​រង​​ការ​រិះគន់ និង​មន្ទិល​ពី​អ្នក​សង្កេតការណ៍​អន្តរជាតិ​ផ្សេងៗ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ ប្រាប់អង់គ្លេសថា បើកងទ័ពបញ្ជូនទៅអ៊ុយក្រែន ប៉ះទង្គិចជាមួយរុស្ស៊ី ដោះស្រាយខ្លួនឯងទៅ!

សន្តិសុខសង្គម១៦ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះរោងចក្រផលិតពូក នៅខណ្ឌពោធិ៍សែនជ័យ

អគ្គិភ័យ
សន្តិសុខសង្គម៣ ម៉ោង មុន

Update៖ ករណីអគ្គិភ័យឆេះរោងចក្រផលិតពូកនៅខណ្ឌពោធិ៍សែនជ័យ ឆេះអស់ទាំងស្រុង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​នាយករដ្ឋមន្ត្រីថៃនឹងទៅ​​​ព្រំដែន​ជាប់​​ប៉ោយប៉ែត​ ពិនិត្យ​មើល​សកម្មភាព​ឆបោក​តាម​អនឡាញ​​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

WHO កំពុងតាមដានជំងឺអាថ៌កំបាំងនៅកុងហ្គោ ព្រោះសឹងពាក់កណ្តាលនៃអ្នកស្លាប់ គឺចេញរោគសញ្ញាត្រឹម៤៨ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម