Connect with us

ព័ត៌មានជាតិ

ការរៀបចំឥណទានឡើងវិញនៅតែបើកចំហ សម្រាប់អ្នកប៉ះពាល់ពិតប្រាកដ ក្នុងគ្រាកូវីដ

បានផុស

នៅ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឲ្យដឹងថា ការស្នើសុំ​រៀបចំ​ឥណទាន​ឡើងវិញ​ នៅតែបន្តធ្វើជាធម្មតា សម្រាប់អ្នកប៉ះពាល់ពិតប្រាកដដោយ​សារជំងឺកូវីដ១៩។

លោក កាំង តុងី ប្រធាននាយកដ្ឋានទំនាក់ទំនងនិងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានប្រាប់ថា ក្នុងមួយសប្តាហ៍នេះ មានពលរដ្ឋកម្ពុជាប្រមាណជាង១ពាន់នាក់ បានស្នើរៀបចំឥណទានលើការបង់សងត្រឡប់ឡើងវិញដោយ សារផលប៉ះពាល់ដែលបណ្តាលមកពីផ្ទុះជំងឺកូវីដ១៩។

ចំនួននេះ មិនទាន់មានការកើនឡើងនៅឡើយ បើប្រៀបធៀបកាលពីមុនកើតព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅអំឡុងឆ្នាំមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

 បើតាម កាំង តុងងី បានបន្តទៀតថាប៉ុន្តែនៅខែខាងមុខទៀតប្រសិនបើស្ថានភាពជំងឺកូវីដ១៩មិនមានធូរស្បើយទេនោះចំនួនពលរដ្ឋស្នើសុំឥណទានឡើងវិញនេះ អាចនឹងមានអាចមានការកើនឡើងតែមិនខ្លាំងដូចកាលពីខែមីនាឆ្នាំ២០២០​កន្លងទៅនោះទេ។

របាយការណ៍របស់សមាគមន៍គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា បញ្ជាក់ឲ្យដឹងថាគិតចាប់តាំងពីខែមីនា ឆ្នាំ២០២០ ដល់ដំណាច់ខែកុម្ភៈឆ្នាំ២០២១នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានរៀបចំឥណទានឡើងវិញដល់អតិថិជន បានប្រមាណ២៩​ម៉ឺននាក់ ក្នុងទំហំទឹកប្រាក់ប្រមាណ១៤០០លានដុល្លារអាមេរិក។

អតិថិជនដែលមកធ្វើការស្នើសុំខាងស្ថាប័នហិរញ្ញវត្ថុអាចជ្រើសរើសយកជម្រើសចំនួន២គឺ ជម្រើសទី១បង់តែការប្រាក់ពី៣ទៅ៦ខែ និងជម្រើសទី២ ផ្អាកទាំងការទាំងដើម ពី៣ទៅ៦ខែ។

លោកបានបញ្ជាក់ទៀតថា «ចំពោះអ្នកដែលរងផលប៉ះពាល់ពិតប្រាកដ អាចទាក់ទងទៅមន្រ្តីឥណទាន ឬគ្រឹះស្ថានហិរញ្ញាវត្ថុ ដើម្បីសុំរៀបចំឥណទានឡើងវិញ នោះខាងគ្រឹះស្ថានហិរញ្ញនិងសិក្សាដើម្បីផ្តល់គោលការណ៍អនុគ្រោះដល់ពួកគាត់ ប៉ុន្តែប្រសិនបើអតិថិជនគ្រាន់តែបង្ហោះនៅលើបណ្តាញសង្គម ប៉ុន្តែការសិក្សាជាក់ស្តែងមិនមានផលប៉ះពាល់នោះ គ្រឹះស្ថានហិរញ្ញវត្ថុ នឹងមិនអាចផ្តល់ជូនពួកគាត់បានដែរ»។

លោកបានបន្ថែមទៀតថា គ្រឹះស្ថានហិរញ្ញមិនអាចរៀបចំឱ្យមានការផ្អាកឬពន្យារការបង់ប្រាក់ដល់អតិថិជនដោយស្វ័យប្រវត្តិបាននោះទេ ព្រោះខុសពីច្បាប់និតិសន្យា។

លោកកាំង តុងងីបានស្នើឱ្យសាធារណជនមានការជោគយល់ផងដែរព្រោះថា វិស័យហិរញ្ញវត្ថុក៏ទទួលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩នេះដូចវិស័យផ្សេងទៀតដែរ៕

អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

Sokha Hotels

ព័ត៌មានពេញនិយម