Connect with us

ព័ត៌មានអន្ដរជាតិ

ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំ UN ជំរុញសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មលើយោធាតឹងរ៉ឹងជាងនេះ

បានផុស

នៅ

ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំនៅអង្គការសហប្រជាជាតិ (UN) បានជំរុញសហគមន៍អន្តរជាតិឲ្យដាក់ទណ្ឌកម្មតឹងរ៉ឹងជាងនេះប្រឆាំងនឹងយោធារបស់ប្រទេសខ្លួន ហើយមិនត្រូវទទួលស្គាល់ការគ្រប់គ្រងរបស់យោធាលើប្រទេសនេះឡើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Kyaw Moe Tun បានថ្លែងបែបនេះជាមួយសារព័ត៌មានជប៉ុន NHK នៅក្នុងបទសម្ភាសន៍មួយនៅថ្ងៃចន្ទនេះ ។ គាត់បានបន្តធ្វើជាឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិ ទោះបីជាគាត់ត្រូវបានយោធាបណ្តេញចេញ បន្ទាប់ពីបានថ្កោលទោសយោធានៅឯមហាសន្និបាតអង្គការសហប្រជាជាតិក៏ដោយ ។ គាត់កំពុងប្រឈមនឹងដីកាចាប់ខ្លួន ក្រោយត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិកម្រិតខ្ពស់ ។

លោក Kyaw Moe Tun បាននិយាយថា សហគមន៍អន្តរជាតិគួរតែចាត់វិធានការប្រឆាំងនឹងយោធាមីយ៉ាន់ម៉ាតាមគ្រប់មធ្យោបាយ ។ លោកបានបន្ថែមថា ទណ្ឌកម្មប្រឆាំងនឹងយោធាគួរតែត្រូវបានសម្របសម្រួល កំណត់គោលដៅ និងតឹងរ៉ឹងជាងមុន ។

ជាមួយគ្នានេះទូរទស្សន៍រដ្ឋរបស់មីយ៉ាន់ម៉ាបានដកស្រង់សុន្ទរកថារបស់មេដឹកនាំយោធាគឺឧត្តមសេនីយ Min Aung Hlaing ដែលក្នុងនោះលោកបាននិយាយថា ប្រទេសត្រូវតែការពារពីការគំរាមកំហែងពីខាងក្រៅ ។

ក្រុមអ្នកវិភាគនិយាយថា ការបង្ក្រាបយ៉ាងខ្លាំងទៅលើក្រុមបាតុករប្រឆាំងនឹងរដ្ឋប្រហារអាចនឹងកើតឡើងនៅជិតពិធីប្រារព្ធខួបយោធាដែលគ្រោងធ្វើឡើងនៅថ្ងៃសៅរ៍ ទី២៧ ខែមីនា ។

ក្រុមបាតុករនៅកណ្តាលក្រុង Monywa និងកន្លែងផ្សេងទៀតបានប្រឈមនឹងការបង្ក្រាបកាលពីថ្ងៃអាទិត្យ ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មនុស្ស ២ នាក់ត្រូវបានសម្លាប់ ។

ក្រុមសិទ្ធិមនុស្សក្នុងតំបន់បានចេញសេចក្តីថ្លែងការណ៍មួយដែលនិយាយថា ចំនួនអ្នកស្លាប់ដែលទាក់ទងនឹងការបង្ក្រាបចាប់តាំងពីរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈបានកើនឡើងដល់ ២៤៧ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ក្រុមប្រឹក្សាសន្តិសុខរបស់ UN បរាជ័យចាត់វិធានការរួមគ្នាលើប្រទេសមីយ៉ាន់ម៉ា

ចុចអាន ៖ UN ជំរុញឲ្យមានការដាក់ទណ្ឌកម្មអាវុធជាសកលលើប្រទេសមីយ៉ាន់ម៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម