សេចក្ដីជូនដំណឹង
ធនាគារ ABA ដាក់ដំណើរការកម្មវិធីផ្តល់ហិរញ្ញប្បទានសម្រាប់ដៃគូចែកចាយរបស់ក្រុមហ៊ុន TotalEnergies
ធនាគារ ABA ដែលជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា និងជាអ្នកនាំមុខនៃផ្នែកដំណោះស្រាយឌីជីថល បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុន TotalEnergies Marketing (Cambodia) Co., Ltd. (“TEMC”) ដែលជាក្រុមហ៊ុនមានវត្តមាននៅលើទីផ្សារយូ ហើយបានបើកដំណើរការស្ថានីយចែកចាយរាយថ្មី និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ TotalEnergies France ជាក្រុមហ៊ុនថាមពលដែលផលិត និងធ្វើទីផ្សារថាមពលជាលក្ខណៈសកល។ កិច្ចសហការនេះធ្វើឡើង ដើម្បីផ្តល់សេវាកម្មហិរញ្ញវត្ថុ និង ដល់អតិថិជនរបស់ TEMC តាមរយៈកម្មវិធីផ្តល់ហិរញ្ញប្បទានសម្រាប់ដៃគូចែកចាយពិសេសមួយ។

នៅថ្ងៃទី14 ខែកុម្ភៈ ឆ្នាំ 2025 អ្នកតំណាងពីភាគីទាំងសងខាង និងក្រុមការងារបានចូលរួមកម្មវិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ។ កម្មវិធីនេះផងដែរ ក៏បានដើរតួជាវេទិកាសម្រាប់ក្រុមការងារ ABA ផ្តល់ព័ត៌មានដល់អតិថិជនរបស់ TEMC រួមមានតំណាងអ្នកលក់បន្ត និងដៃគូចែកចាយ អំពីលក្ខណៈជាក់លាក់របស់កម្មវិធី។

ក្រោមអនុស្សរណៈយោគយល់គ្នានេះ ABA នឹងផ្តល់ជូននូវឥណទាន និងសេវាកម្មផ្តាច់មុខដូចជាសេវាធនាគារសម្រាប់តម្រូវការអាជីវកម្ម រំហូរសាច់ប្រាក់/ឥណទានសម្រាប់ទុនបង្វិល និងឥណទានសម្រាប់ពង្រីកអាជីវកម្មដល់អតិថិជនរបស់ TEMC។ គោលដៅនៃកម្មវិធីនេះ គឺដើម្បីអនុញ្ញាតឲ្យអាជីវកម្មបំពេញតម្រូវការហិរញ្ញវត្ថុរបស់ពួកគេបានឆាប់រហ័សសម្រាប់ប្រតិបត្តិការប្រចាំថ្ងៃ ឬគម្រោងពង្រីកអាជីវកម្ម។

លោក Zhiger Atchabarov នាយកប្រតិបត្តិការនៃធនាគារ ABA បានសង្កត់ធ្ងន់ទៅលើភាពបត់បែននៃកម្មវិធី និងការទទួលបានសាច់ប្រាក់យ៉ាងឆាប់រហ័ស ដែលបង្កើតឡើងក្នុងការពង្រឹងរំហូរសាច់ប្រាក់ គាំទ្រការពង្រីកស្ថានីយ៍ថ្មី ឬស្ថានីយ៍ដែលមានស្រាប់ និងផ្តល់នូវសេវាកម្មធនាគារដែលចាំបាច់។ “ភាពជាដៃគូសហការនេះមិនត្រឹមតែមានតម្លៃត្រឹមតែហិរញ្ញប្បទានប៉ុណ្ណោះទេ ប៉ុន្តែក៏បានកសាងមូលដ្ឋានគ្រឹះសម្រាប់ភាពជោគជ័យ និងចីរភាព។ ABA និង TEMC រួមគ្នាជំរុញភាពនវានុវត្តន៍ និងបង្កើតតម្លៃយូរអង្វែងសម្រាប់អាជីវកម្មរបស់លោកអ្នក។”

លោកស្រី Dinah Jogia Kumar អគ្គនាយិកាក្រុមហ៊ុន TEMC មានប្រសាសន៍ថា “ការសហការជាមួយ ABA ជាសាក្ខីភាពចំពោះការប្តេជ្ញាចិត្តរបស់យើងក្នុងការជំរុញការអភិវឌ្ឍន៍ និងផ្តល់ជូននូវឧបករណ៍ហិរញ្ញវត្ថុដល់អតិថិជនឆ្ពោះទៅរកភាពជោគជ័យ។ ភាពជាដៃគូនេះនឹងត្រួសត្រាយផ្លូវសម្រាប់ឱកាសថ្មីៗ និងជំរុញការច្នៃប្រឌិតក្នុងវិស័យនេះ។”

ក្នុងនាមជាអ្នកផ្តល់ដំណោះស្រាយហិរញ្ញវត្ថុក្នុងប្រទេស ធនាគារ ABA នៅតែបន្តប្តេជ្ញាចិត្តក្នុងការផ្តល់សេវាកម្មធនាគារនិងហិរញ្ញវត្ថុ ជូនដល់អតិថិជនពីគ្រប់ស្រទាប់វណ្ណៈ។ មិនថាជាអាជីវកម្មគ្រួសារ ឬសាជីវកម្មពហុជាតិធំៗ ធនាគារយើងខ្ញុំធានាគ្រប់ក្រុមហ៊ុននឹងទទួលបានបទពិសោធន៍ធនាគារកំពូល។
សម្រាប់សំណួរ ឬចម្ងល់ពាក់ព័ន្ធនឹងកម្មវិធីហិរញ្ញប្បទាន និងដំណោះស្រាយសេវាធនាគារសាជីវកម្ម សូមទាក់ទងមកកាន់ តាមរយៈទូរស័ព្ទ 093 630 065។

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី បានដៃ បាញ់មីស៊ីលស្រោចលើអ៊ុយក្រែន ចំពេល ត្រាំ និង ហ្សេលេនស្គី កំពុងឈ្លោះគ្នា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ