ព័ត៌មានជាតិ
រដ្ឋមន្ត្រីយុត្តិធម៌៖ ពលរដ្ឋខ្មែរចង់ដឹងរឿងគ្រួសារគេឈ្លោះគ្នាតាមហ្វេសប៊ុកជាជាងស្វែងយល់ពីច្បាប់ ដែលនេះជាបញ្ហាប្រឈមក្នុងសង្គម
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ដែលធ្លាប់ជាធ្វើជាវាគ្មិនពន្យល់អំពីច្បាប់ លើកឡើងថា ច្បាប់មិនមែនជារឿងងាយស្រួលយល់ឡើយ សម្រាប់ប្រជាពលរដ្ឋទូទៅ ដែលភាគីពាក់ព័ន្ធគួរទទួលស្គាល់ចំពោះបញ្ហាប្រឈមមួយនេះ។ ប៉ុន្តែលោក កើត រិទ្ធ ក៏លើកឡើងថា ប្រជាពលរដ្ឋខ្មែរមួយចំនួនបែជាចូលចិត្តចង់ដឹងជម្លោះគ្រួសារអ្នកដទៃហែកហួរគ្នាលើបណ្ដាញសង្គម រឿងលក់ឡេ ជាជាងតាមដានការពន្យល់អំពីច្បាប់ដែលទាក់ទងនឹងជីវភាពរស់នៅប្រចាំថ្ងៃទៅវិញ។ ជុំវិញបញ្ហានេះ លោក កើត រិទ្ធ រម្លឹកគ្រាដែលលោក និងរដ្ឋមន្ត្រីសុខាភិបាល ធ្វើសេចក្ដីពន្យល់ច្បាប់ទាក់ទងនឹងកូវីដ១៩ ដែលជាច្បាប់សំខាន់នាពេលកូវីដរាតត្បាតបែជាចំនួនអ្នកតាមដានទស្សនាតិចជាង ការផ្សាយជម្លោះគ្រួសារហែកហួរគ្នាទៅវិញ។

លោក កើត រិទ្ធ លើកឡើងបែបនេះ ក្នុងសម័យប្រជុំជាវិសាមញ្ញព្រឹទ្ធសភា កាលថ្ងៃទី២៦ ខែកុម្ភៈ ក្នុងពេលធ្វើជាតំណាងរដ្ឋាភិបាលឡើងការពារសេចក្ដីព្រាងច្បាប់ចំនួន២ ដូចជាសេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការមិនទទួល ស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជា ប្រជាធិបតេយ្យ។២.សេចក្តីព្រាងច្បាប់ស្តីពី ការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក ដើម្បីពិនិត្យ និងសុំយោបល់ពីព្រឹទ្ធសភា។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សង្កត់ធ្ងន់បែបនេះ៖«…ប៉ុន្តែច្បាប់យ៉ាងណាក៏ដោយមិនមែនជារឿងងាយស្រួលក្នុងការយល់ទេ យើងត្រូវទទួលស្គាល់បញ្ហាប្រឈមមួយនេះ។ ខ្ញុំលើកឧទាហរណ៍តូចមួយចុះ ប្រជាពលរដ្ឋរបស់យើង ឱ្យតែនិយាយរឿងច្បាប់ ឱ្យតែពន្យល់ពីច្បាប់គាត់ ជួនកាលគាត់អត់ចង់យល់ទេ ដោយសារខ្លឹមសារវាស្មុគស្មាញពេក អញ្ចឹងនៅពេលចេញច្បាប់ពាក់ព័ន្ធកូវីដដំបូង ខ្ញុំជាមួយនិងឯកឧត្ដមរដ្ឋមន្ត្រីសុខាភិបាល ធ្វើការផ្សព្វផ្សាយច្បាប់ហ្នឹងផ្សាយបន្តផ្ទាល់ និយាយពីច្បាប់ហ្នឹង ថាច្បាប់ថ្មីហ្នឹងមានអ្វីខ្លះ ប៉ុន្តែក្នុងពេលជាមួយគ្នាហ្នឹង នៅហ្វេសប៊ុកមានគេLive ដែរ ប៉ុន្តែ live រឿងឈ្លោះគ្នា live រឿងលែងលះ live រឿងលក់ឡេ ដល់ពេលទៅមើលចំនួនដែលគេមើលរបស់យើងមើលតិចជាង គេlive ឈ្លោះគ្នានោះទៅទៀត។ ចឹងហើយនេះគឺជាបញ្ហាប្រឈមរបស់សង្គមយើង»។

ប៉ុន្តែបើទោះបីជាបញ្ហាពលរដ្ឋមិនចង់ស្វែងយល់ពីច្បាប់ជាបញ្ហាប្រឈមក្នុងសង្គមយ៉ាងណាក៏ដោយ ក៏លោក កើត រិទ្ធ ប្ដេជ្ញាថានឹងនៅតែបន្តផ្សព្វផ្សាយពីច្បាប់តាមរយៈបច្ចេកវិទ្យាដែលកំពុងតែរីកចម្រើនឱ្យជួយផ្សព្វផ្សាយឱ្យដល់ដៃប្រជាពលរដ្ឋដែលកំពុងប្រើប្រាស់បច្ចេកវិទ្យា។

តាមលោក កើត រិទ្ធ វិធីសាស្ត្រថ្មីក្នុងការផ្សព្វផ្សាយច្បាប់ដែលទាក់ទងនឹងជីវភាពរបស់ប្រជាពលរដ្ឋ នឹងត្រូវធ្វើឡើងតាមបែបផែនថ្មីមួយទៀតឱ្យកាន់តែមានភាពទាក់ទាញជាងមុនដោយបញ្ចប់ចោលនូវការផ្សាយបែបផែនចាស់ដូចជាការដាក់តុមួយអង្គុយពន្យល់ពីច្បាប់ ទៅជាបែបផែនថ្មី គឺខ្លីខ្លឹម ហើយយកអ្នកដែលមានប្រជាប្រិយភាពមកជួយផ្សព្វផ្សាយ ដើម្បីទាក់ទាញពលរដ្ឋឱ្យចូលមើលសិន មើលហើយពលរដ្ឋស្ដាប់ស្វែងយល់ ដែលពេលនោះហើយពលរដ្ឋអាចយល់ពីច្បាប់បាន៕
ដោយ៖ ង៉ិល ណារ៉ាត់

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី បានដៃ បាញ់មីស៊ីលស្រោចលើអ៊ុយក្រែន ចំពេល ត្រាំ និង ហ្សេលេនស្គី កំពុងឈ្លោះគ្នា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ