ព័ត៌មានជាតិ
ថ្មម៉ាបមានប្រភពពីខេត្តកំពង់ស្ពឺ រាប់ម៉ឺនម៉ែត្រគីប យកទៅរៀបក្រាលនៅអាកាសយានដ្ឋានអន្តរជាតិតេជោ
ថ្មម៉ាបមានប្រភពក្នុងស្រុករាប់ម៉ឺនម៉ែត្រគីប ត្រូវបានជ្រើសរើសសម្រាប់រៀបក្រាលនៅបរិវេណអាកាសយានដ្ឋានអន្តរជាតិតេជោ។ នេះបើតាមលោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន (CAIC)។

ក្នុងឱកាសទទួលប្រតិភូទូតប្រទេសហ្វីលីពិន និងអូស្រ្តាលីមកទស្សនកិច្ចស្វែងយល់ពីដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លោកឧកញ៉ា ឆារស៍ វ៉ាន់ បានឲ្យដឹងថា ខណៈដែលដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោសម្រេចបានប្រមាណ ៩៤% ក្រុមការងារកំពុងរៀបចំតុបតែងសោភ័ណភាពទាំងខាងក្នុងនិងខាងក្រៅបរិវេណអាកាសយានដ្ឋាន។

ឆ្លើយតបការសាកសួររបស់កម្ពុជាថ្មី តើមានវត្ថុធាតុដើមក្នុងស្រុកណាខ្លះត្រូវបានប្រើប្រាស់នៅអាកាសយានដ្ឋានតម្លៃជាង ១ ៥០០ លានដុល្លារនេះ? លោក ឆារស៍ វ៉ាន់ បានចង្អុលពីថ្មម៉ាបរាប់ម៉ឺនម៉ែត្រគីបដែលនឹងត្រូវរៀបក្រាលនៅបរិវេណអាកាសយានដ្ឋានអន្តរជាតិតេជោ។
លោក ឆារស៍ វ៉ាន់ បានអះអាងថា ថ្មម៉ាបប្រមាណ ៣ ម៉ឺនម៉ែត្រគីប ដែលជាវត្ថុធាតុដើមក្នុងស្រុកនឹងត្រូវប្រើប្រាស់នៅក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិតេជោ។
លោក ឆារស៍ វ៉ាន់ បានគូសបញ្ជាក់ថា ការប្រើប្រាស់ផលិតផលក្នុងស្រុក ក៏ជាចំណែកមួយក្នុងការជួយគាំទ្រនិងលើកតម្លៃផលិតផលជាតិ ផ្សារភ្ជាប់ជាមួយសំណង់អាកាសយានដ្ឋានជាតិដ៏ទំនើប ដែលនឹងក្លាយជាមុខមាត់ជាមោទនភាពសម្រាប់ប្រជាជនកម្ពុជា។
ពាក់ព័ន្ធការជ្រើសរើសថ្មម៉ាបនៅអាកាសយានដ្ឋានអន្តរជាតិតេជោ បើតាមសមាគមថ្មអារកម្ពុជាបានគូសបញ្ជាក់ថា គឺមានប្រភពយកមកពីខេត្តកំពង់ស្ពឺ។

អ្នកស្រី ឡេង ដាវី អនុប្រធានសមាគមថ្មអារកម្ពុជាបានគូសបញ្ជាក់ថា នៅតាមអាកាសយានដ្ឋាន ការជ្រើសរើសផលិតផលណាមួយត្រូវស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ មិនអាចជ្រើសរើសខុសស្តង់ដាកំណត់នោះទេ។
បើតាមអ្នកស្រី ឡេង ដាវី ថ្មម៉ាបខេត្តកំពង់ស្ពឺមានកម្រិតស្តង់ដាទទួលស្គាល់ ទើបក្រុមហ៊ុនអភិវឌ្ឍព្រលានជ្រើសរើសយកទៅបំពាក់នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលកំពុងដំណើរការសាងសង់ គ្រោងដាក់ឲ្យដំណើរការនៅអំឡុងខែកក្កដាខាងមុខនេះ។
អនុប្រធានសមាគមថ្មអារកម្ពុជាបានអះអាងថា តាមរយៈគម្រោងថ្នាក់ជាតិធំៗដូចជាគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជ្រើសរើសប្រើប្រាស់ផលិតផលក្នុងស្រុក ក៏បានរួមចំណែកជួយលើកតម្កើងមុខមាត់ជាតិ និងផ្តល់តម្លៃបន្ថែមសម្រាប់ជំរុញការអភិវឌ្ឍឧស្សាហកម្មក្នុងស្រុកឲ្យរីកចម្រើន៕

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី បានដៃ បាញ់មីស៊ីលស្រោចលើអ៊ុយក្រែន ចំពេល ត្រាំ និង ហ្សេលេនស្គី កំពុងឈ្លោះគ្នា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ