Connect with us

កីឡា

ឡើង​ជា​ប្រធាន​ថ្មី លោក ប៊ុយ សុភ័ណ្ឌ ប្តេជ្ញា​ដឹក​នាំ​សហព័ន្ធ​បង្កើត​កំណត់​ត្រា​ថ្មី

បានផុស

នៅ

លោក ប៊ុយ សុភ័ណ្ឌ ត្រូវ​បាន​អង្គមហា​សន្និបាន​បញ្ចប់​អាណត្តិ​ទី​៧ នៃ​សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា​បោះ​ឆ្នោត​ក្លាយ​ជា​ប្រធាន​សហព័ន្ធ​អាណត្តិ ទី​៨ ​(២០២៥-២០២៩) នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២៥ នៅ​ទី​ស្នាក់​ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​បទ​សម្ភាស​ក្រោយ​ចប់​មហា​សន្និបាត លោក ប៊ុយ សុភ័ណ្ឌ ដែល​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ជំនាញ​គ្រប់​គ្រង​កីឡា​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​លើក​ឡើង​ថា អាណត្តិ​ចាស់​ឆ្នាំ២០២១-២០២៥ សហព័ន្ធ​ទទួល​បាន​សមិទ្ធផល​ជា​ច្រើន។ ជា​ពិសេស​ការ​រៀបចំ​ការ​ប្រកួត​កីឡា​ប្រដាល់​សកល​ក្នុង​កីឡា​ស៊ីហ្គេម​គឺ​ទី១ រៀបចំ​បាន​ល្អ​តាម​ស្តង់ដា​អន្តរជាតិ ទី​២ បង្កើត​កំណត់​ត្រា​ជា​ប្រវត្តិ​សាស្ត្រ​ក្នុង​ការ​ទទួល​បាន​មេដាយ​ច្រើន​បំផុត និង​ទទួល​បាន​មេដាយ​សម្រាប់​ការ​ប្រកួត​កម្រិត​អាស៊ី​ដែល​សហព័ន្ធ​មិន​ធ្លាប់​បាន។

លោក​បាន​បន្ត​ថា ៖«សម្រាប់​អាណត្តិ​ថ្មី​នេះ យុទ្ធសាស្ត្រ​ថ្មី​របស់​សហព័ន្ធ​គឺ​យើង​មាន​គោល​ដៅ​ច្រើន ពាក់​ព័ន្ធ​នឹង​ការ​ប្រកួត។ ទិស​ដៅ​ទី​១ យើង​ត្រូវ​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​ក្នុង​ការ​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម​ចុង​ឆ្នាំ​នេះ​នៅ​ប្រទេស​ថៃ។ ឆ្នាំ​២០២៧ ស៊ីហ្គេម នៅ​ម៉ាឡេស៊ី និង​២០២៩ ស៊ីហ្គេម នៅ​សិង្ហបុរី។ ទិសដៅ​ទី២គឺ​កម្រិត​អាស៊ី ឆ្នាំ​២០២៦ យើង​នឹង​ចូល​រួម​ប្រកួត​ប្រដាល់​សកល​ជើង​ឯក​អាស៊ី​នៅ​ប្រទេស​ជប៉ុន ដែល​ជា​គោល​ដៅ​របស់​សហព័ន្ធ​ដើម្បី​បំបែក​កំណត់​ត្រា​ថ្មី​សម្រាប់​មេដាយ​ទ្វីប​អាស៊ី។ នៅ​ឆ្នាំ​២០២៥​នេះ យើង​គ្រោង​ចូល​រួម​ប្រកួត​ជើង​ឯក​ពិភព​លោក នៅ​ប្រទេស​អង់គ្លេស។ មួយ​ទៀត សហព័ន្ធ​ត្រៀម​យុវជន​អាយុ​១៣-១៤​ឆ្នាំ​ដើម្បី​ត្រៀម​​ប្រកួត​កីឡាយុវជន​អាស៊ី ឆ្នាំ​២០២៩ ដែល​ប្រទេស​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ»។

យោងតាមស្មារតីនៃអង្គមហាសន្និបាត សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានកំណត់​ទិស​ដៅ​សំខាន់​ៗ​ជា​ច្រើន។

១. រៀបចំផែនការយុទ្ធសាស្ត្រ ២០២៥-២០២៩ ដោយកំណត់បេសកកម្ម គោលដៅយុទ្ធសាស្ត្រ និងសូនាករ វាស់វែងច្បាស់លាស់ ជាមួយយន្តការអនុវត្ត ត្រួតពិនិត្យ និងវាយតម្លៃ និងធានាប្រភពធនធានសមស្រប ក្រោមចក្ខុវិស័យ “អភិវឌ្ឍកីឡាប្រដាល់សកលឱ្យក្លាយជាប្រភេទកីឡាសក្តានុពល និងមានប្រជាប្រិយភាព នៅកម្ពុជា” ក្នុងទិស​ដៅ ដណ្តើមមេដាយក្នុងការប្រកួតកីឡាកម្រិតតំបន់ ទ្វីប និងពិភពលោក។ ពិសេសឈាន​ទៅដណ្តើមមេដាយយ៉ាងតិច ១គ្រឿង ក្នុងការប្រកួតកីឡាយុវជនអាស៊ីហ្គេម “Asian Youth Games” លើកទី៤ ឆ្នាំ២០២៩ នៅព្រះរាជាណាចក្រកម្ពុជា។

២. ពង្រឹងយន្តការរដ្ឋបាល និងគ្រប់គ្រង ដើម្បីធានាប្រសិទ្ធភាពការងារដឹកនាំ ស្របតាមគោលការណ៍អភិបាលកិច្ចល្អ របស់សហព័ន្ធអន្តរជាតិ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ។

៣. ស្វែងរកដៃគូរៀបចំការប្រកួតតាមរាជធានី ខេត្ត និងការបង្កើតការប្រកួតកម្រិតផ្ទាល និងយុវជនផ្ទាល់របស់ សហព័ន្ធ ក៏ដូចជាបន្តឧបត្ថម្ភគាំទ្រដល់ក្លិប​ជាសមាជិកក្នុងទិសដៅ “ពង្រឹងគុណភាព និងបរិមាណក្លិប​”។

៤. អភិវឌ្ឍធនធានមនុស្សសហព័ន្ធ តាមរយៈការរៀបចំកម្មវិធីបណ្តុះបណ្តាលកម្រិតថ្នាក់ជាតិ អន្តរជាតិសម្រាប់ គ្រូបង្វឹក អាជ្ញាកណ្តាល ចៅក្រម និងមន្ត្រីបច្ចេកទេស ក្នុងទិសដៅអភិវឌ្ឍមន្ត្រីបច្ចេកទេសកម្រិតអន្តរជាតិ ដើម្បីធានានូវការបង្វឹកប្រកប​ដោយគុណភាព ក៏ដូចជាសុក្រឹតភាព និងយុត្តិធម៌នៃការវិនិច្ឆ័យ។

៥. អភិវឌ្ឍគុណវុឌ្ឍកីឡាកម្រិតខ្ពស់ ក្នុងក្រុមជម្រើសជាតិ តាមរយៈការពង្រឹងកម្មវិធី ហ្វឹកហាត់ស្របតាមស្តង់ដាអន្តរជាតិ បង្កើនកម្មវិធីបោះជំរុំហ្វឹកហាត់ និងផ្តល់ឱកាសចូលរួមប្រកួតកម្រិតជាតិ អន្តរជាតិជាប្រចាំ ដើម្បីពង្រឹងគុណផលត្រៀមការប្រកួតជើងឯកប្រចាំទ្វីបនិងពិភពលោក ការប្រកួតពហុកីឡា រួមមាន​កីឡាហ្គេម កីឡាអាស៊ីហ្គេម និង​កីឡា​អូឡាំពិកហ្គេម។

៦. បង្កើតបណ្ឌិតសភាប្រដាល់សកល “Boxing Academy” និងអភិវឌ្ឍកម្មវិធីជ្រើសរើសអត្តពលិកឆ្នើម សម្រាប់អភិវឌ្ឍអត្តពលិកផ្ទាល និងយុវជនកម្រិតខ្ពស់ ដើម្បីធ្វើការប្រមូលផ្តុំក្នុង ក្រុមជម្រើសជាតិ ត្រៀមចូលរួមការប្រកួតកីឡាយុវជនអាស៊ីហ្គេម លើកទី៤ ឆ្នាំ២០២៩ នៅព្រះរាជាណាចក្រ កម្ពុជា។

៧. អភិវឌ្ឍប្រដាល់សកលអាជីព តាមរយៈការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយគណៈកម្មការប្រដាល់សកលអាជីពកម្ពុជា និងបណ្តាសហព័ន្ធប្រដាល់សកលអាជីពពិភពលោកក្នុងការ រៀបចំព្រឹត្តិការណ៍ប្រកួតប្រដាល់សកលអាជីពកម្រិតជាតិ-អន្តរជាតិ និងការបញ្ជូនអត្តពលិកចូលរួមការប្រកួត ប្រដាល់សកលអាជីពនៅក្រៅប្រទេស ដើម្បីពង្រឹងគុណផល និងបង្កើនប្រាក់ចំណូលបន្ថែមដល់អត្តពលិក៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ នាទីutes មុន

ឡើង​ជា​ប្រធាន​ថ្មី លោក ប៊ុយ សុភ័ណ្ឌ ប្តេជ្ញា​ដឹក​នាំ​សហព័ន្ធ​បង្កើត​កំណត់​ត្រា​ថ្មី

ព័ត៌មានជាតិ២១ នាទីutes មុន

កម្ពុជា-ចិន សុទ្ធតែអះអាងពីចំណងដ៏រឹងមាំមិនអាចបំបែកបានក្នុងទំនាក់ទំនងយោធាប្រទេសទាំងពីរ

សង្រ្កាន្តថៃ
ព័ត៌មានអន្ដរជាតិ៣៦ នាទីutes មុន

ថៃ​ចង់ចំណាយប្រាក់ ៧ លាន​ដុល្លារ ដើម្បីរៀប​ចំសង្រ្កាន្តឆ្នាំនេះ

ព័ត៌មានជាតិ៥២ នាទីutes មុន

ម្ចាស់ក្រុមហ៊ុនទទួលទិញកាកាវស្រស់នៅខេត្តមណ្ឌលគិរី ជំរុញឱ្យកសិករដាំកាកាវឱ្យបានច្រើនដើម្បីនាំចេញទៅបរទេស

ព័ត៌មានអន្ដរជាតិ៥៨ នាទីutes មុន

តម្លៃស៊ុតនៅអាមេរិកកើនឡើងជាង​៥០%​ខ្ពស់បំផុត​មិនធ្លាប់មាន ខណៈរដ្ឋបាលត្រាំ​បញ្ចេញ​លុយ​១០០០​លាន​​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ ប្រាប់អង់គ្លេសថា បើកងទ័ពបញ្ជូនទៅអ៊ុយក្រែន ប៉ះទង្គិចជាមួយរុស្ស៊ី ដោះស្រាយខ្លួនឯងទៅ!

សន្តិសុខសង្គម១៨ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះរោងចក្រផលិតពូក នៅខណ្ឌពោធិ៍សែនជ័យ

អគ្គិភ័យ
សន្តិសុខសង្គម៥ ម៉ោង មុន

Update៖ ករណីអគ្គិភ័យឆេះរោងចក្រផលិតពូកនៅខណ្ឌពោធិ៍សែនជ័យ ឆេះអស់ទាំងស្រុង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​នាយករដ្ឋមន្ត្រីថៃនឹងទៅ​​​ព្រំដែន​ជាប់​​ប៉ោយប៉ែត​ ពិនិត្យ​មើល​សកម្មភាព​ឆបោក​តាម​អនឡាញ​​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

WHO កំពុងតាមដានជំងឺអាថ៌កំបាំងនៅកុងហ្គោ ព្រោះសឹងពាក់កណ្តាលនៃអ្នកស្លាប់ គឺចេញរោគសញ្ញាត្រឹម៤៨ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម