ព័ត៌មានជាតិ
ព្រះតេជគុណ គូ សុភាព បិណ្ឌបាតរៀបចំតម្កល់ព្រះពុទ្ធរូបនៅអាកាសយានដ្ឋានថ្មី ដើម្បីសិរីសួស្ដី និងឱ្យសមជាប្រទេសកាន់ព្រះពុទ្ធសាសនា
តាមរយៈទំព័រហ្វេសប៊ុក ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព នាថ្ងៃទី២៨ ខែកុម្ភៈ នេះ បានបិណ្ឌបាតរៀបចំតម្កល់ព្រះពុទ្ធរូប១អង្គ នៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីផ្ដល់សិរីសួស្ដី និងឱ្យសមជាប្រទេសដែលកំណត់យកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។ ព្រះតេជគុណ គូ សុភាព បិណ្ឌបាតដូច្នេះ ស្របពេលដែលអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានទីតាំងនៅក្នុងភូមិសាស្ត្រនៅក្រុងតាខ្មៅ ខេត្តកណ្តាល និងខេត្តតាកែវ សម្រេចការសាងសង់បានជាង៩៤% គ្រោងនឹងដាក់ឱ្យដំណើរនៅខែកក្កដា ឆ្នាំ២០២៥ នេះ។

ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព សរសេរលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការដូច្នេះ៖« អាត្មាសូមចម្រើនពរ សុំបិណ្ឌបាតសម្ដេចតេជោ សម្ដេចបវរធិបតី មេត្តាពិចារណារៀបចំតម្កល់ព្រះពុទ្ធរូប ១អង្គ នៅក្នុងព្រលានយន្ដហោះថ្មី ដើម្បីជាសិរីសួស្ដី និងសក្ដិសមជាប្រទេសដែលយកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ »។

តាមសេចក្ដីរាយការណ៍បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងដាក់នូវរូបចម្លាក់មួយចំនួនង្កប់ដោយ«រចនាបទខ្មែរ» ដូចជារូបចម្លាក់អប្សរា និងព្រហ្មមុខបួនជាដើម។

អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់លើផ្ទៃដីសរុប២,៦០០ហិកតា ស្ថិតនៅភាគខាងត្បូងរាជធានី មានចម្ងាយ១៩គីឡូម៉ែត្រ។ អាកាសយានដ្ឋាននេះ ត្រូវបានចាត់ថ្នាក់ ជាអាកាសយានដ្ឋាន 4F ដែលមានសមត្ថភាពទទួលការហោះហើរពីឆ្ងាយឆ្លងទ្វីប អនុញ្ញាតប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបានដោយសុវត្ថិភាព។

គួរឱ្យដឹងដែរថា ជុំវិញការដាក់រូបសំណាកនៅអាកាសយានដ្ឋាននេះ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ បានដាក់តម្កល់នូវរូបសំណាកព្រហ្មមុខ៤ ពណ៌មាសឆ្អិនឆ្អៅ កម្ពស់ ៧ម៉ែត្រ និងទម្ងន់ ៦តោន ដែលសាងសង់តាមរចនាបថខ្មែរបុរាណ។

គួរឱ្យបន្តិចថា សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ, លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន (CAIC) បានបង្ហើបពីផែនការក្នុងការនាំយកគំរូភូមិវប្បធម៌នៅខេត្តសៀមរាប មករៀបចំនៅក្នុងអាកាសយានដ្ឋានលំដាប់អន្តរជាតិមួយនេះ។ តាមលោកឧកញ៉ា ឆារស៍ វ៉ាន់ ការនាំយកគំរូភូមិវប្បធម៌នៅខេត្តសៀមរាបមករៀបចំនៅទីតាំងអាកាសយានដ្ឋានអន្តរជាតិតេជោ គឺក្នុងគោលដៅដើម្បីចូលរួមផ្សព្វផ្សាយ និងលើកតម្លៃនៃវប្បធម៌ដែលជាអត្តសញ្ញាណជាតិ៕
ដោយ៖ ង៉ិល ណារ៉ាត់

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី បានដៃ បាញ់មីស៊ីលស្រោចលើអ៊ុយក្រែន ចំពេល ត្រាំ និង ហ្សេលេនស្គី កំពុងឈ្លោះគ្នា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ