ព័ត៌មានជាតិ
ជប៉ុន ផ្តល់ជំនួយឥតសំណងអគារសិក្សា ៣ខ្នង ដល់សាលារៀន៣ សម្រាប់អប់រំកុមារក្នុងខេត្តព្រះវិហារ
ជប៉ុន បានផ្តល់ជំនួយឥតសំណងមកកម្ពុជា តាមរយៈការសាងសង់អគារចំនួន៣ខ្នង ដល់សាលាមត្តេយ្យសិក្សា២ និងបឋមសិក្សា ១នៅស្រុកជាំក្សាន្ត និងស្រុកសង្គមថ្មី ក្នុងខេត្តព្រះវិហារ។

កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅស្ថានទូតជប៉ុន មានពិធីចុះហត្ថលេខាផ្តល់ជំនួយឥតសំណងដោយអង្គការក្រៅរដ្ឋាភិបាលជប៉ុនលេីគម្រោងចំនួន២ ក្នុងនោះមានគម្រោងអប់រំស្តីពី “ការធ្វេីឱ្យប្រសេីរឡេីងនូវលទ្ធភាពទទួលបាន និងគុណភាពនៃការអប់រំកុមារតូចនៅក្នុងសាលាមត្តេយ្យសាធារណៈក្នុងខេត្តព្រះវិហារ” ដែលចុះហត្ថលេខាដោយ ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា លោក អ៊ូអិណុ ជាមួយតំណាងអង្គការសន្តិស្ម័គ្រចិត្ត (SVA)។

ជាមួយគ្នានេះ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ អង្គការសន្តិស្ម័គ្រចិត្ត បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ ស្តីពីការសាងសង់អគារសិក្សាចំនួន៣ខ្នង សម្រាប់ការអប់រំកុមារតូចនៅស្រុកជាំក្សាន្ត និងស្រុកសង្គមថ្មី។ ក្នុងនោះ សាលាមត្តេយ្យសិក្សាស្រអែម និងសាលាបឋមសិក្សាត្មាតប៉ើយ ក្នុងស្រុកជាំក្សាន្ត ទទួលបានអគារម្នាក់១ខ្នង។ ចំណែក សាលាមត្តេយ្យសិក្សាចំរើន ទទួលបានអគារ១ខ្នង ស្ថិតក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
តាមរយៈជំនួយឥតសំណងនេះ ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា សង្ឃឹមថា ជំនួយនេះនឹងជួយលើកកម្ពស់សុវត្ថិភាពប្រជាជន ក៏ដូចជាគុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងគម្រោង និងលើកកម្ពស់មិត្តភាពជប៉ុន-កម្ពុជាបន្ថែមទៀត៕


-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី បានដៃ បាញ់មីស៊ីលស្រោចលើអ៊ុយក្រែន ចំពេល ត្រាំ និង ហ្សេលេនស្គី កំពុងឈ្លោះគ្នា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ