Connect with us

ព័ត៌មានជាតិ

អ្នកអភិរក្សប្រទះឃើញសត្វទន្សោងមួយហ្វូង នៅដែនជម្រកសត្វព្រៃភ្នំត្នោត ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ

បានផុស

នៅ

កាលពីពេលថ្មីៗនេះក្រុមអ្នកអភិរក្សប្រទះឃើញ ហ្វូងសត្វទន្សោងមួយហ្វូង កំពុងនាំគ្នាដើរ​រកចំណី យ៉ាងសុខសាន្តនៅដែនជម្រកសត្វព្រៃភ្នំត្នោត ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។ ហ្វូងសត្វទន្សោង ដែលថតបានដោយកាម៉េរ៉ា មានចំនួនជាង ១០ ក្បាល មានទាំងញី ឈ្មោល និងកូនតូចៗ ទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្សោងជាប្រភេទជីវៈចម្រុះកម្រ និងជាប្រភេទ ជិតផុតពូជលើពិភពលោក ហើយបានចុះក្នុងបញ្ជីក្រហម របស់អង្គការ IUCN។ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា  បានចាត់ទុកថា នេះជាលទ្ធផល ជោគជ័យមួយ ក្នុងការអភិរក្សសត្វព្រៃ និងធនធានធម្មជាតិនៅកម្ពុជា។

លោកសំណូមពរឱ្យអ្នកពាក់ព័ន្អ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅតាមសហគមន៍ ចូលរួមប្រសើរថែមទៀត ការពារថែរក្សាសម្បត្តិធនធានធម្មជាតិ កម្រលើពិភពលោកនេះ ឱ្យបានគង់វង្សសម្រាប់ប្រព័ន្ធអេកូឡូស៊ី និងសម្រាប់បម្រើ ដល់គោលដៅលំហែបៃតង ដើម្បីរួមចំណែកដល់ការបង្កើន ជីវភាពសហគមន៍មូលដ្ឋានផ្ទាល់។

គួរបញ្ជាក់ថាទន្សោង មានវត្តមាននៅតាម​តំបន់ព្រៃ ក្នុងភូមិភាគឦសាន និរតី និង ភាគខាងជើងប្រទេសកម្ពុជា ដោយរស់នៅជាហ្វូង អាចលាយឡំជាមួយ គោព្រៃ ប្រើស ខ្ទីងជាដើម ភាគច្រើននៅតំបន់ព្រៃរបោះ មានអូរ ស្ទឹង ត្រពាំង ថ្លុកដែលមានស្មៅ ស្បូវ ព្រេច ឬស្សី ឈ្នះ រុក្ខជាតិ គម្ពោតព្រៃ ទឹកជប់ ដីច្រាបជាដើម។

ទន្សោងមានមាឌ រូបរាង និងក្រចកជើងចំពាម ដូច​គោស្រុក​ដែរ តែខុសត្រង់ គ្មានបូកលើខ្នង និងបួរក​ធ្លាក់ចុះក្រោមដូចគោស្រុក ទន្សោងមាន​សម្បុរក្រហម​ត្នោតស្រាល និងប្រែទៅជាពណ៌ក្រហមត្នោត ឬ ក្រហមត្នោតចាស់ នៅពេលវាមានវ័យចំណាស់បន្តិច ហើយជើងទាំងបួនចាប់ពីជង្គង់ចុះក្រោមមានពណ៌ស ដូចខ្ទីង និងគោព្រៃដែរ ប៉ុន្តែខុសគ្នាត្រង់វាមានពណ៌ស នៅផ្នែកក្រោយ​ត្រង់កំពែងគូទ រីឯស្នែងវាមានរាងមូលជាងស្នែងខ្ទីង ពណ៌លឿងចាស់ភ្លឺរលោង ចាប់ពីពាក់កណ្តាលស្នែងចុះក្រោម និងចុងស្នែងមានពណ៌ខ្មៅ។  បន្ទាប់ពីពពោះរយៈពេល ប្រមាណជា ១០ខែ ទន្សោងអាចបង្កើតកូនបាន១-២ក្បាល និងអាចដោយឈ្មោលម្ដងទៀត ក្រោយពីកើតកូនបាន២ខែ៕

គួរបញ្ជាក់ថាយោងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ១៧៦អនក្រ.បក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក មានផ្ទៃដីចំនួន ៥១ ៧៣០ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តសៀមរាប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

អ្នកអភិរក្សប្រទះឃើញសត្វទន្សោងមួយហ្វូង នៅដែនជម្រកសត្វព្រៃភ្នំត្នោត ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

សិង្ហបុរីបង្កើនការចំណាយសម្រាប់វិស័យអវកាស

កីឡា១២ នាទីutes មុន

លោក Josep Muñoz ចាត់​ទុក​ទឹក​ដី​អង្គរថាយហ្គឺរ​ជា​កន្លែង​ពិបាកឈ្នះ​

ព័ត៌មានជាតិ១៣ នាទីutes មុន

អភិបាលខេត្តកណ្ដាល ប្រាប់កងទ័ពបន្តត្រៀមកម្លាំងសម្រាប់អន្តរាគមន៍ផ្សេងៗ ពិសេសបង្ក្រាបសកម្មភាពក្រុមជ្រុលនិយម

ព័ត៌មានជាតិ១៧ នាទីutes មុន

ព្រះតេជគុណ គូ សុភាព បិណ្ឌបាតរៀបចំតម្កល់ព្រះពុទ្ធរូបនៅអាកាសយានដ្ឋានថ្មី ដើម្បីសិរីសួស្ដី និងឱ្យសមជាប្រទេសកាន់ព្រះពុទ្ធសាសនា

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ ប្រាប់អង់គ្លេសថា បើកងទ័ពបញ្ជូនទៅអ៊ុយក្រែន ប៉ះទង្គិចជាមួយរុស្ស៊ី ដោះស្រាយខ្លួនឯងទៅ!

អគ្គិភ័យ
សន្តិសុខសង្គម៧ ម៉ោង មុន

Update៖ ករណីអគ្គិភ័យឆេះរោងចក្រផលិតពូកនៅខណ្ឌពោធិ៍សែនជ័យ ឆេះអស់ទាំងស្រុង

សន្តិសុខសង្គម២០ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះរោងចក្រផលិតពូក នៅខណ្ឌពោធិ៍សែនជ័យ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្លាប់​និងរបួស​ជិត​​៨០នាក់​ក្នុង​​ការបំផ្ទុះ​ដ៏សាហាវ​​​សំដៅ​ការ​ជួបជុំរបស់ក្រុមឧទ្ទាមM23​នៅកុងហ្គោ​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

WHO កំពុងតាមដានជំងឺអាថ៌កំបាំងនៅកុងហ្គោ ព្រោះសឹងពាក់កណ្តាលនៃអ្នកស្លាប់ គឺចេញរោគសញ្ញាត្រឹម៤៨ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម