Connect with us

ព័ត៌មានអន្ដរជាតិ

TikTok នឹងវិនិយោគ ៨,៨ ​ប៊ីលានដុល្លារ លើមជ្ឈមណ្ឌលទិន្នន័យនៅថៃ

បានផុស

នៅ

ទីភ្នាក់ងារសារព័ត៌មាន AFP បាន​រាយការណ៍ថា ក្រុមហ៊ុនបណ្ដាញសង្គម​ TikTok ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអ៊ិនធឺណិតចិន​ ByteDance គ្រោង​នឹងវិនិយោគ ៨,៨ ប៊ីលាន​ដុល្លារ លើ​មជ្ឈ​មណ្ឌល​ទិន្នន័យក្នុងប្រទេសថៃ ក្នុងរយៈពេល ៥ ឆ្នាំ។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុប្រធានគោលនយោបាយសាធារណៈរបស់ TikTok លោកស្រី Helena Lesch ដែល​បាន​ជួបជាមួ​យនាយករដ្ឋមន្រ្តីថៃ អ្នកស្រី ផែតងតាន​ ស៊ីណាវ៉ាត់ត្រា នៅក្រុងបាងកក នាថ្ងៃសុក្រនេះ បាន​ឱ្យដឹងថា ​ក្រៅពីហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការវិនិយោគក៏ផ្ដោត​ផងដែរ​លើ​ការអភិវឌ្ឍកម្លាំងពលកម្ម និងគំនិតផ្តួចផ្តើមសុវត្ថិភាពតាមអ៊ិនធឺណិត។

​គេ​មិនទាន់ច្បាស់លាស់នោះទេ ថាតើ​កញ្ចប់វិនិយោគនេះ រាប់បញ្ចូលទាំង​ការវិនិយោគ ៣,៨ ប៊ីលាន​ដុល្លារ ដែល​ក្រុមប្រឹក្សាវិនិយោគថៃ ប្រកាសកាលពីខែមុនឬយ៉ាងណា​។ ​

យ៉ាងណា​មិញ អ្នកស្រី ផែតងតាន​ បាន​បង្ហោះសារនៅលើ​បណ្ដាញសង្គម X ថា៖ «រដ្ឋាភិបាលមានសេចក្តីសោមនស្សរីករាយដែល TikTok បានជ្រើសរើស​ថៃជាដៃគូវិនិយោគយុទ្ធសាស្ត្រសម្រាប់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល រួមទាំងគម្រោងមជ្ឈមណ្ឌលទិន្នន័យ ៣០០ ប៊ីលាន​បាត (៨,៨ ដុល្លារអាមេរិក​)។ អ្នកស្រីបន្តថា​៖ ​«ទាំងអស់នេះតំណាងឱ្យការបោះជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការបង្កើត​ប្រទេសថៃឱ្យ​ក្លាយ​ជាមជ្ឈមណ្ឌលសកលសម្រាប់ឧស្សាហកម្មឌីជីថល»។

បច្ចុប្បន្ន​ TikTok មានអ្នកប្រើប្រាស់ច្រើនជាង ៥០ លាននាក់​ក្នុងប្រទេសថៃ និងអាជីវកម្មចំនួន ៣ លាន នៅលើវេទិកា​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ TikTok Shop ។

គួរគូស​បញ្ជាក់ថា​ ថៃ​បាន​ក្លាយជា​ទិសដៅទាក់ទាញដ៏សំខាន់មួយ​នៅអាស៊ីអាគ្នេយ៍ សម្រាប់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថលរួមទាំងមជ្ឈមណ្ឌលទិន្នន័យ​​ និង​បញ្ញាសិប្បនិម្មិត (AI)។ កន្លង​មក ក្រៅពី TikTok គេ​ឃើញ​មាន​ក្រុមហ៊ុនបច្ចេកវិទ្យា​យក្ស​ផ្សេងៗទៀត​ ដែល​ប្រកាសវិនិយោគលើវិស័យ​នេះ​នៅថៃ ដូចជា​ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក​ Amazon, Google និង Microsoft ជាដើម​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម