ជីវិតកម្សាន្ដ
អ្នកគាំទ្រនៅតែបារម្ភ Justin ក្រោយបង្ហាញសកម្មភាពជក់បារីដូចមនុស្សមិនដឹងអី
Justin Bieber បានបង្កើតភាពចម្រូងចម្រាសនិងក្តីបារម្ភម្តងទៀត បន្ទាប់ពីបានបង្ហោះវីដេអូមួយទៅកាន់ Instagram Stories ផ្ទាល់ខ្លួនដែលបង្ហាញថា គាត់ជក់បារី និងរាំដូចមនុស្សមិនដឹងអី។ វីដេអូដែលបានរីករាលដាលយ៉ាងឆាប់រហ័សនោះ បាននាំឲ្យមានការរំពឹងទុកយ៉ាងទូលំទូលាយអំពីសុខុមាលភាពរបស់តារាប៉ុប ជាពិសេសនៅក្នុងពន្លឺនៃការសង្កេតនាពេលថ្មីៗនេះអំពីរូបរាងដ៏អាក្រក់ និងអាកប្បកិរិយាខុសប្រក្រតីនាពេលកន្លងមក។
ក្នុងឃ្លិបដែលមានរយៈពេលមួយនាទី តារាប្រុសវ័យ៣១ឆ្នាំ អាចត្រូវបានគេមើលឃើញថា កំពុងជក់បារីបង្ហុយដាក់កញ្ចក់ទូរសព្ធបង្ហុយផ្សែងឲ្យទ្រលោមដូចមនុស្សដែលវីវក់នឹងអ្វីមួយ។ ក្រោយមក វីដេអូមួយទៀតបង្ហាញពីសកម្មភាពរបស់តារាប្រុស ជក់បារីជាមួយបុរសម្នាក់ដែលទំនងជាមិត្តភក្តិ និងសម្តែងក្បាច់រាំយ៉ាងរំភើយ។

សកម្មភាពចុងក្រោយនេះ បានធ្វើឲ្យអ្នកគាំទ្រមានមន្ទិលសង្ស័យជាខ្លាំង ដោយអ្នកខ្លះបកស្រាយថា ជាការព្យាយាមលេងសើច ដើម្បីឲ្យទស្សនិកជនយល់បានថាគាត់ធម្មតាមិនដូចព័ត៌មានលើកឡើង។ ចំណែកអ្នកផ្សេងទៀត ព្រួយបារម្ភយ៉ាងខ្លាំងអំពីសុខភាពផ្លូវចិត្ត និងផ្លូវកាយរបស់តារាចម្រៀងកាណាដា។
មិនតែប៉ុណ្ណោះ ពេលវេលានៃវីដេអូគឺគួរឲ្យកត់សម្គាល់ជាពិសេស ដោយវាធ្វើតាមការបង្ហាញខ្លួនជាសាធារណៈជាបន្តបន្ទាប់ ដែលអាកប្បកិរិយារបស់ Justin ហាក់បង្ហាញពីសកម្មភាពមិនប្រក្រតីជាច្រើន។ វីដេអូនេះបានទាក់ទាញការប្រតិកម្មយ៉ាងគគ្រឹកគគ្រេងនៅលើបណ្តាញសង្គម ដោយមានអ្នកគាំទ្រជាច្រើនបានសម្តែងការព្រួយបារម្ភ និងជំរុញឲ្យតារាចម្រៀងរូបនេះស្វែងរកជំនួយថែមទៀតផង។
ទោះយ៉ាងណា អ្នកផ្សេងទៀតបានប៉ាន់ស្មានថា សកម្មភាពរបស់លោក អាចជាការឆ្លើយតបទៅនឹងបញ្ហាផ្លូវច្បាប់ដែលកំពុងបន្តរបស់អតីតអ្នកណែនាំរបស់គាត់គឺ Diddy ដែលបច្ចុប្បន្នកំពុងប្រឈមមុខនឹងការចោទប្រកាន់ធ្ងន់ធ្ងរ។ Bieber មិនទាន់ដោះស្រាយកង្វល់ទាំងនេះដោយផ្ទាល់ទេ ដោយទុកឲ្យអ្នកតាមដានបកស្រាយអត្ថន័យនៅពីក្រោយវីដេអូដោយខ្លួនឯង។
យ៉ាងណាមិញ ក្នុងពេលដែលអ្នកគាំទ្រ និងអ្នកសង្កេតការណ៍បន្តតាមដានសកម្មភាពរបស់តារាចម្រៀងកាណាដា យ៉ាងដិតដល់ ក្តីសង្ឃឹមនៅតែមានថា តារាចម្រៀងរូបនេះនឹងផ្តល់អាទិភាពដល់សុខភាព និងសុខុមាលភាពរបស់គាត់។ សម្រាប់ពេលនេះ វីដេអូមួយនោះ ដើរតួជាការរំលឹកពីសម្ពាធ និងបញ្ហាប្រឈមនានាដែលមកជាមួយភាពល្បីល្បាញ និងឥទ្ធិពលដែលវាអាចមានលើតារាធំៗបំផុតផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖សភាពរបស់ Justin បាក់ស្រុតសម្រស់ខ្លាំង ឯសុខភាពក៏កាន់តែយ៉ាប់យ៉ឺនជាងមុន

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី បានដៃ បាញ់មីស៊ីលស្រោចលើអ៊ុយក្រែន ចំពេល ត្រាំ និង ហ្សេលេនស្គី កំពុងឈ្លោះគ្នា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ