ព័ត៌មានជាតិ
កម្ពុជា-វៀតណាមបញ្ជាក់ពីការធ្វើឱ្យព្រំដែនមានសន្ដិភាពនិងជំរុញការបោះព្រំដែនដែលនៅសល់ឱ្យឆាប់ចប់
ឧបនាយករដ្ឋមន្ត្រីការបរទេសលោក ប្រាក់ សុខុន និងឧបនាយរដ្ឋមន្ត្រីការបរទេសវៀតណាមលោក ប៊ូយ ថាញ់សឺន បានបញ្ជាក់ពីការប្ដេជ្ញាចិត្តសាជាថ្មីចំពោះការប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់ពោពេញដោយសន្ដិភាព ព្រមទាំងប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹងសាមគ្គីភាពនិងកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរ។

រដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានលើកឡើងក្នុងជំនួបមួយក្នុងពេលដែលលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញចូលរួមវេទិកាអនាគតអាស៊ានលើកទី២ នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងសេចក្ដីប្រកាសព័ត៌មានពីលទ្ធផលនៃការចូលរួមប្រជុំនោះឱ្យដឹងថា៖ «ភាគីទាំងពីក៏បញ្ជាក់ពីការប្ដេជ្ញាចិត្តសាជាថ្មីចំពោះការប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់ពោពេញដោយសន្ដិភាព ស្ថេរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ និងការអនុវត្តនូវអ្វីដែលជាឯកភាពដោយថ្នាក់ដឹកនាំរបស់ប្រទេសទាំងពីរ»។
ក្នុងសេចក្ដីប្រកាសព័ត៌មាននោះក៏បានឱ្យដឹងថាលោកឧបនាយករដ្ឋមន្ត្រី ក៏ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីវៀតណាមលោក ផាម មីញជីញ ផងដែរតែពុំបានលំអិតច្រើននោះទេ ខណៈសារព័ត៌មានរដ្ឋវៀតណាម Vietnam News បានចុះផ្សាយថាលោក ផាម មីញជីញ បានស្នើឱ្យ កម្ពុជា-វៀតណាមធ្វើការជាមួយគ្នាស្វែងរកដំណោះស្រាយដែលអាចទទួលយកបានបោះបង្គោលព្រំដែនដែលនៅសល់១៦%ឱ្យបានឆាប់ចប់ ដែលនឹងជួយឱ្យមានភាពកាន់តែងាយស្រួលដល់ការកសាងព្រំដែនសន្ដិភាព ស្ថេរភាព និងការអភិវឌ្ឍដោយចិរភាពនៃប្រទេសទាំងពីរ។

ប្រទេសវៀតណាម-កម្ពុជា មានព្រំដែនប្រវែង ១ ២៥៥គីឡូម៉ែត្រ និងបានបញ្ចប់ការបោះបង្គោលព្រំដែនប្រមាណ ១ ០៤៥ គ.មហើយ នៅសល់ប្រមាណ ១៦%ទៀតដែលត្រូវចរចារដោះស្រាយ។

ការបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាងក្រៅពីវៀតណាម កម្ពុជាក៏បានសម្រេចកំណត់ព្រំដែនជាមួយប្រទេសឡាវបានប្រមាណ៨៦ភាគរយ ខណៈជាមួយប្រទេសថៃ ភាគីទាំងពីរទទួលស្គាល់បង្គោលចាស់ដែលបានរកឃើញហើយបានបង្កើតគណៈកម្មការចម្រុះដើម្បីបន្ដការងារនេះ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី បានដៃ បាញ់មីស៊ីលស្រោចលើអ៊ុយក្រែន ចំពេល ត្រាំ និង ហ្សេលេនស្គី កំពុងឈ្លោះគ្នា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ