Connect with us

ព័ត៌មានជាតិ

ឡានដឹកអ្នកដំណើរតាមផ្លូវជាតិលេខ១ ដែលបើកគ្មានវិជ្ជាជីវៈ រដ្ឋមន្ត្រីមហាផ្ទៃឱ្យសមត្ថកិច្ចចាត់វិធានការ

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់អគ្គស្នងការដ្ឋាននគរបាលជាតិ អនុវត្តវិធានការលើក្រុមរថយន្តដឹកអ្នកដំណើរផ្លូវជាតិលេខ១ ពីភ្នំពេញទៅកាន់ព្រំដែនកម្ពុជា-វៀតណាម ក្រោយមានការរិះគន់ពីប្រជាពលរដ្ឋ ថា រថយន្តដឹកអ្នកដំណើរតាមផ្លូវជាតិមួយនេះ បានបើកបរគ្មានវិជ្ជាជីវៈ បង្កគ្រោះថ្នាក់ញឹកញាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យលោក ស សុខា ឱ្យដឹងនាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ថា លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចំណារណែនាំឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រៀមអនុវត្តវិធានការមួយចំនួន ដើម្បីបង្ការ ទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍តាមបណ្ដោយផ្លូវជាតិលេខ១ ពីរាជធានីភ្នំពេញទៅព្រំដែនកម្ពុជា-វៀតណាម ដោយផ្តោតលើរថយន្តដឹកអ្នកដំណើរទៅមក ភ្នំពេញ-វៀតណាម។

លោក រ៉េន រតនៈ បន្តថា ចំណារណែនាំពីប្រមុខក្រសួងមហាផ្ទៃ បានធ្វើឡើងបន្ទាប់ពីការសង្កេតឃើញថា រថយន្តដឹកអ្នកដំណើរទៅមក ភ្នំពេញ-វៀតណាម មួយចំនួនទទួលរងការរិះគន់ និងមានការបង្ហាញក្ដីបារម្ភពីសំណាក់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ និងពលរដ្ឋរស់នៅតាមបណ្ដាផ្លូវជាតិលេខ១ ថា បើកបរលើសល្បឿនកំណត់ វ៉ាជែងគ្នា ដែលបានបង្កជាហានិភ័យ និងបណ្ដាលឱ្យមានគ្រោះថ្នាក់ជាញឹកញាប់។

«កត្ដាដែលនាំឱ្យកើតមានបញ្ហានេះ ជាអាទិ៍ មានអ្នកបើកបរគ្មានវិជ្ជាជីវៈ មិនគោរពច្បាប់ និងអ្នកបើកបរប្រញាប់ដឹកអ្នកដំណើរឱ្យទាន់ពេលកំណត់»។ នេះជាការបន្ថែមរបស់លោក រ៉េន រតនៈ។

សូមបញ្ជាក់ថា កន្លងមក មិនថាតែប្រជាពលរដ្ឋទូទៅនោះទេ ក្រុមអ្នកសារព័ត៌មាន ព្រមទាំងព្រះសង្ឃ ក៏បានផ្សព្វផ្សាយ និងមានសង្ឃដីកា ស្នើឱ្យក្រសួងមហាផ្ទៃ ចាត់វិធានការលើបញ្ហានេះ ដើម្បីធានាបាននូវសុវត្ថិភាពចរាចរណ៍តាមដងផ្លូវ ជាពិសេសគឺនៅផ្លូវជាតិលេខ១ ដែលមានសភាពតូចចង្អៀត និងមានការធ្វើចរាចរណ៍ច្រើន ដើម្បីផ្ដល់ភាពកក់ក្ដៅដល់ភ្ញៀវទេសចរវៀតណាម និងភ្ញៀវអន្តរជាតិផ្សេងទៀត ដែលធ្វើដំណើរមកលេងកម្សាន្តនៅកម្ពុជាតាមផ្លូវគោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៧ វិនាទី មុន

អ្នកគាំទ្រនៅតែបារម្ភ Justin ក្រោយបង្ហាញសកម្មភាពជក់បារីដូចមនុស្សមិនដឹងអី

ព័ត៌មានជាតិ៤៧ វិនាទី មុន

ឡានដឹកអ្នកដំណើរតាមផ្លូវជាតិលេខ១ ដែលបើកគ្មានវិជ្ជាជីវៈ រដ្ឋមន្ត្រីមហាផ្ទៃឱ្យសមត្ថកិច្ចចាត់វិធានការ

សន្តិសុខសង្គម៥៤ វិនាទី មុន

កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ខេត្តរតនគិរី ឃាត់ខ្លួនក្មេងទំនើងម្នាក់ ករណីបង្ហោះវីដេអូបង្ហាញដាវ

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

សាលាប៉ូលិសជប៉ុន បង្រៀនសិស្ស ត្រូវចេះ Makeup ឲ្យស្អាត ទើបពលរដ្ឋទុកចិត្តពេលធ្វើការ

Kazuyoshi Miura
កីឡា២២ នាទីutes មុន

ចូល​វ័យ​៥៩​ឆ្នាំ ខ្សែប្រយុទ្ធជប៉ុន Miura ត្រៀម​លេង​​រដូវកាលទី៤០

Sokha Hotels

ព័ត៌មានពេញនិយម