Connect with us

ព័ត៌មានអន្ដរជាតិ

ជនជាតិឥណ្ឌាចំនួន​៥២៦នាក់ដែលធ្វើការឲ្យCall- Center នៅមីយ៉ាន់ម៉ា​នឹងបញ្ជូន​ទៅស្រុកវិញ​

បានផុស

នៅ

យ៉ាងហោចណាស់មានជនជាតិឥណ្ឌាចំនួន៥២៦នាក់ រួមទាំងស្ត្រី២៨នាក់ ដែលបានជួយសង្គ្រោះពី​មជ្ឈមណ្ឌល​ឆបោក ដែល​គេ​ដឹងថា «Call-Center» នៅតំបន់ Myawaddy របស់ប្រទេសមីយ៉ាន់ម៉ា នឹងធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេស​ឥណ្ឌាវិញ។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត The Times of India នៅថ្ងៃទី២៨ខែកុម្ភៈនេះ។

(រូបភាព៖​ The Times of India)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនជាតិឥណ្ឌាទាំងនោះស្ថិតក្នុងចំណោមជនបរទេសរាប់ពាន់នាក់ដែល​ធ្លាប់​ធ្វើ​ការ​ឲ្យ​ Call- Center នៅ KK Park នៅជិតព្រំដែនថៃ-មីយ៉ាន់ម៉ា ដែលភាគច្រើនដំណើរការដោយក្រុមអ្នកលេងចិន។

ក្រសួងកិច្ចការបរទេសថៃ​​ (MEA) បានបញ្ជាក់ថា ជនបរទេសចំនួន៧,១៤១នាក់ កំពុងត្រូវបានធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសកំណើតរបស់ពួកគេ​ដោយ​ឆ្លង​​កាត់​​ប្រទេសថៃ។ ក្នុង​នោះ មាន​ជនជាតិ​ចិន​ចំនួន​៤.៨៦០​នាក់ ជនជាតិ​វៀតណាម មាន​៥៧២​នាក់ ឥណ្ឌាមាន​៥២៦​នាក់ និង​ជនជាតិអេត្យូពីមាន​៤៣០​នាក់​ ឥណ្ឌូណេស៊ីមាន​ ២៨៣នាក់ ម៉ាឡេស៊ី មាន​៧០នាក់ និងប៉ាគីស្ថាន​​មាន​៦៨នាក់។

ដំណើរការ​ធ្វើមាតុភូមិនិវត្តន៍នេះមានប្រជាជនមកពី ២៩ប្រទេស កំពុងត្រូវបានជួយ ខណៈមានប្រជាជនរហូតដល់ទៅ ៦៦​ប្រទេសធ្វើការនៅក្នុងកន្លែងឆបោកទាំងនេះ។

គួរបញ្ជាក់ថាប្រតិបត្តិការ​នេះ​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ធ្វើ​ឡើង​ដោយ​មាន​ការ​ការពារ​ពី​កងកម្លាំង​ឆ្មាំ​ព្រំដែន (BGF) គាំទ្រដោយយោធា​មីយ៉ាន់ម៉ា​ក្នុង​រដ្ឋ Karen ។

​អាជ្ញាធរ​ឥណ្ឌា​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា និង​ថៃ​កំពុង​ធ្វើ​បេសកកម្ម​ជួយ​សង្គ្រោះ​នោះ ការ​ប៉ាន់​ប្រមាណ​បាន​បង្ហាញ​ថា មាន​មនុស្ស​ប្រហែល២ពាន់​នាក់មានវត្តមាននៅក្នុង Call-Center ទូទាំងប្រទេសមីយ៉ាន់ម៉ា។ ទោះយ៉ាងណាមានតែ ៥២៦​នាក់​ប៉ុណ្ណោះ ដែលបានយល់ព្រមចាកចេញ ខណៈអ្នកផ្សេងទៀតហាក់ដូចជាស្ម័គ្រចិត្តធ្វើការនេះនិងមិនព្រមចាកចេញត្រឡប់ទៅប្រទេសខ្លួនវិញទេ។

មកដល់ពេលនេះកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងការធ្វើមាតុភូមិនិវត្តន៍នៅតែបន្ត ហើយអាជ្ញាធរ​ឥណ្ឌា​នៅ​តែ​ចូលរួម​ក្នុង​ការ​ចរចា​ដើម្បី​ជួយ​ជនជាតិ​ខ្លួនបន្ថែម​ទៀត​ក្នុង​ការ​វិល​ត្រឡប់​មក​ប្រទេស​កំណើត​វិញ៕

(រូបភាព៖​ X)
(រូបភាព៖ X)

អត្ថបទ៖​ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម