Connect with us

ព័ត៌មានអន្ដរជាតិ

ក្រោម​របប​លោក Assad ជនជាតិ​ស៊ីរីជាង ១ពាន់​នាក់​ត្រូវ​បាន​សម្លាប់ក្នុង​​គុក​ព្រលានយោធា

បានផុស

នៅ

របាយការណ៍ថ្មីៗរបស់មជ្ឈមណ្ឌលយុត្តិធម៌ និងគណនេយ្យភាពស៊ីរី កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៧​កុម្ភៈ បង្ហាញថា ប្រជាជនស៊ីរីជាង ១ ០០០​នាក់បានស្លាប់នៅក្នុងការឃុំឃាំងនៅឯអាកាសយានដ្ឋានយោធា Mezzeh នៅជាយក្រុង​ដាម៉ាស ចន្លោះឆ្នាំ​២០១១ និង​ឆ្នាំ​២០១៧។

រូប​លោក Bashar al-Assad (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុគ្គលទាំងនោះ បានទទួលរង​​ទោស​ប្រហារជីវិត និង​ការធ្វើទារុណកម្ម​យ៉ាង​ដំណំ។ របាយ​ការណ៍​នេះ​បាន​​កំណត់​ទីតាំង​ផ្នូរ​សង្ស័យ​ចំនួន​ប្រាំពីរ​​​កន្លែង ដោយ​ប្រើ​សក្ខីកម្មសាក្សី រូបភាព​ផ្កាយរណប និង​ឯកសារ​ពី​អាកាសយានដ្ឋាន​យោធា បន្ទាប់​ពី​ការ​ផ្ដួល​រំលំ​របប​អតីត​មេ​ដឹក​នាំ​ស៊ីរី លោក Bashar al-Assad កាល​ពី​ខែ​ធ្នូ​ឆ្នាំ​មុន។

អាកាសយានដ្ឋានយោធា Mezzeh គឺជាកន្លែងដ៏សំខាន់សម្រាប់​ការ​ឃុំខ្លួនមនុស្សប្រហែល ២៩ ០០០​នាក់ក្នុងអំឡុង​របប​លោក Assad។

ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានចេញការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងនឹងមន្ត្រីស៊ីរីពីរនាក់ចំពោះតួនាទីរបស់ពួកគេក្នុងការធ្វើទារុណកម្មអ្នកជាប់ឃុំនៅអាកាសយានដ្ឋាន Mezzeh។

របាយការណ៍នេះបន្ថែមទៅលើការរកឃើញពីមុន ដែលបង្ហាញពីការធ្វើទារុណកម្មជាប្រព័ន្ធ និងការស្លាប់នៅក្នុងកន្លែងឃុំឃាំងស៊ីរី។ អង្គការលើកលែងទោសអន្តរជាតិ បានប៉ាន់ប្រមាណថា មនុស្ស ១៧ ៧២៣​នាក់បានស្លាប់នៅក្នុងការឃុំឃាំងនៅក្នុងប្រទេសស៊ីរី ចាប់តាំងពីវិបត្តិបានចាប់ផ្តើមនៅក្នុងខែមីនាឆ្នាំ​២០១១ ដែលជាមធ្យមមានមនុស្សស្លាប់ច្រើនជាង ៣០០​នាក់ក្នុងមួយខែៗ។

គួរ​រំឭក​ថា ព្រឹត្តិការណ៍នៅក្នុងប្រទេសស៊ីរី បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលជាខ្លាំង ព្រោះគ្មានអ្នកនឹកស្មានដល់ឡើយថា រដ្ឋាភិបាលរបស់លោក Assad ត្រូវដួលរលំក្រោមដៃក្រុមឧទ្ទាម Hay’at Tahrir al-Sham (HTS) យ៉ាងលឿនបែបនេះ កាល​ពី​ថ្ងៃ​ទី​៨ខែ​ធ្នូ​ឆ្នាំ​២០២៤។

ក្រុមឧទ្ទាមជីហាដ បានបើកប្រតិបត្តិការ «ផ្លេកបន្ទោរ» ផ្តួលរំលំរដ្ឋាភិបាលស៊ីរី ដោយចាយពេលត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ ហើយលោក Assad ក៏រត់ភៀសខ្លួនទៅកាន់ប្រទេសរុស្ស៊ី ដើម្បីសុវត្ថិភាព៕

(រូបថត៖ Reuters)
(រូបថត៖ Reuters)

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម