Connect with us

ព័ត៌មានអន្ដរជាតិ

អតិផរណា​ឡាវ ធ្លាក់ចុះមកត្រឹម ១២,៧ ភាគរយ នៅខែ​កុម្ភៈ

បានផុស

នៅ

ទិន្នន័យពីការិយាល័យស្ថិតិជាតិឡាវ បាន​បង្ហាញ​ថា​ អត្រាអតិផរណារបស់​ឡាវ បានធ្លាក់ចុះបន្តិច​នៅ​ខែកុម្ភៈ មកត្រឹម ១២,៧ ភាគរយ ពី ១៥,៥ ភាគរយ នៅខែមករា។ ​នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​កាសែត Laotian Times កាលពីថ្ងៃព្រហស្បតិ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុងខែកុម្ភៈ ​តម្លៃនៃការថែទាំសុខភាព និងថ្នាំពេទ្យ​ បានថយចុះ ២២,៧ ភាគរយ ​ប៉ុន្តែវា​នៅស្ថិត​នៅក្នុងប្រភេទ​នៃ​ការចំណាយ​ខ្ពស់​។

ថ្លៃស្នាក់នៅ ទឹក ភ្លើង និងហ្គាសចម្អិនអាហារ បានធ្លាក់ចុះ ២១,៨ ភាគរយ ហើយ​បន្ទាប់​មក​ទៀត​គឺការចុះនៃថ្លៃអប់រំ (២០,៧ ភាគរយ) ​គ្រឿងប្រើប្រាស់ក្នុងផ្ទះ (២០,៣ ភាគរយ) ​ភោជនីយដ្ឋាន និងសណ្ឋាគារ (១៩ ភាគរយ) ​និងអាហារ និង​ភេសជ្ជៈគ្មានជាតិអាល់កុល ដែលជាទំនិញប្រើប្រាស់ច្រើនបំផុតដោយប្រជាជនឡាវ (១០,៨ ភាគរយ​)។

យោងតាមរបាយការណ៍ ការធ្លាក់ចុះនៃអត្រាអតិផរណានាពេល​នេះ គឺបណ្តាលមកពីកត្តាជាច្រើន រួមទាំងការផ្គត់ផ្គង់កសិផលដែលមានស្ថិរភាព និងការធ្វើឱ្យប្រសើរឡើងនូវស្ថិរភាពអត្រាប្តូរប្រាក់ ដែលបានជំរុញឱ្យអ្នកប្រើប្រាស់ ទិញទំនិញនាំចូលកាន់តែច្រើន និង​កាត់បន្ថយសម្ពាធលើតម្លៃក្នុងស្រុក។

គួរគូស​បញ្ជាក់ថា​ ថៃធ្លាក់ចូល​ទៅក្នុងវិបត្តិអតិផរណា​ខ្ពស់​កប់ពពក​ក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុង​ក្រោយ​នេះ ដោយសារតែការធ្លាក់ចុះ​នៃរូបិយប័ណ្ណក្នុងស្រុក ដែលធ្វើឱ្យ​ទំនិញ​ក្នុងប្រទេស​ពឹង​ផ្អែក​ខ្លាំងលើការនាំចូលមួយ​នេះ ហក់ឡើង​។

បូករួម​ទាំងកំណើនសេដ្ឋកិច្ចយឺតយ៉ាវ​ក្រោយ​វិបត្តិកូវីដ១៩ ​អតិផរណា​​បាន​ហក់ឡើងដល់ចំណុច​កំពូលប្រមាណ ៤១,២៦ ភាគរយ នៅខែ​កុម្ភៈ ឆ្នាំ ២០២៣។ អត្រាអតិផរណា​ធ្លាក់ចុះ​ចាប់ពីពេលនោះមក ប៉ុន្តែ​នៅ​តែស្ថិតក្នុងកម្រិតខ្ពស់​ ពោលគឺជាង​ ២០ ភាគរយ នៅក្នុងឆ្នាំ ២០២៤។ អត្រានេះ​ធ្លាក់ចុះ​ក្រោម ២០ ជាលើកដំបូង​នៅខែធ្នូ ២០២៤ មកត្រឹម ១៦,៩ ភាគរយ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម