កីឡា
ការចាប់ឆ្នោតវគ្គជម្រុះ AFC Women’s Asian Cup ផ្អែកលើចំណាត់ថ្នាក់ FIFA
កម្ពុជាបានទទួលសិទ្ធិរៀបចំការប្រកួតវគ្គជម្រុះក្នុងពូលពានរង្វាន់នារីអាស៊ី AFC Women’s Asian Cup ដើម្បីជ្រើសរើសក្រុមឡើងទៅជុំចុងក្រោយ AFC Women’s Asian Cup ឆ្នាំ២០២៦ នៅប្រទេសអូស្ត្រាលី។

រហូតដល់ពេលនេះមានក្រុមជម្រើសជាតិនារីចំនួន៤ទទួលបានកៅអីនៅជុំចុងក្រោយ ដោយស្វ័យប្រវត្តិគឺ អូស្ត្រាលី ក្នុងនាមជាម្ចាស់ផ្ទះ ក្រុមជម្រើសជាតិនារីចិន ក្នុងនាមជាក្រុមជើងឯកកាលពីឆ្នាំ២០២២ ខណៈក្រុមនារីជប៉ុន និងកូរ៉េខាងត្បូង ក្នុងនាមជាក្រុមចំណាត់ថ្នាក់លេខ២ និងលេខ៣កាលពីឆ្នាំ២០២២។
ជុំចុងក្រោយ ត្រូវការក្រុមជម្រើសជាតិនារីចំនួន៨ទៀត ដែលត្រូវជ្រើសរើសចេញពីក្រុមទាំង៣៣នៅវគ្គជម្រុះក្នុងពូល។ កាលពីឆ្នាំ២០២២ ការចាប់ឆ្នោតជ្រើសរើសពូលគឺផ្អែកលើលទ្ធផលនៃការប្រកួត 2018 AFC Women’s Asian Cup ប៉ុន្តែសម្រាប់ឆ្នាំ២០២៥នេះ ការចាប់ឆ្នោតផ្អែកលើតារាងចំណាត់ថ្នាក់ពិភពលោក (FIFA Ranking Women)។

ក្រុមមិនទាន់ត្រូវបានបែងចែកទៅតាមកម្រិត Seeding និងប្រអប់ Pot ចាប់ឆ្នោតឡើយ ដោយសារត្រូវរង់ចាំការធ្វើបច្ចុប្បន្នភាពចុងក្រោយនៃតារាងចំណាត់ថ្នាក់ពិភពលោក (FIFA Ranking ) ប្រចាំខែមីនានេះសិន។
ក្រុមទាំង៣៣ត្រូវបានបែងចែកជា៨ពូល ពីពូល A ដល់ H ហើយមានតែពូល A មួយគត់មាន៥ក្រុម ខណៈ៧ពូលផ្សេងទៀតមាន៤ក្រុមដូចគ្នា។ ក្រុមលេខ១ប្រចាំពូលទាំង៨នឹងទទួលបានកៅអីឡើងទៅជុំចុងក្រោយ ឆ្នាំ២០២៦។
ប្រទេសជាម្ចាស់ផ្ទះវគ្គជម្រុះក្នុងពូលមាន៨គឺ កម្ពុជា ឥណ្ឌូណេស៊ី ហ្សកដានី មីយ៉ាន់ម៉ា ថៃ តាជីគីស្ថាន អ៊ូបេគីស្ថាន និងវៀតណាម។ ចាំមើលថា តើកម្ពុជានឹងទទួលធ្វើម្ចាស់ផ្ទះប្រចាំពូលមួយណា។

សូមបញ្ជាក់ថា ការចាប់ឆ្នោតធ្វើនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។
វិធីសាស្ត្រចាប់ឆ្នោត
- ក្រុមទាំងអស់ត្រូវបែងចែកជាប្រអប់ Pot 5, Pot 4, Pot 3, Pot 2 និង Pot 1 អាស្រ័យទៅលើតារាងចំណាត់ថ្នាក់ពិភពលោក។
- ជំហានទី១ ចាប់ឆ្នោតជ្រើសរើសម្ចាស់ផ្ទះប្រចាំពូលជាមុន។ បន្ទាប់មក ចាប់ក្រុមស្ថិតនៅប្រអប់ Pot 5, បន្តប្រអប់ Pot 4, បន្តប្រអប់ Pot 3, បន្តប្រអប់ Pot 2 និងចុងក្រោយប្រអប់ Pot 1។
- ការចាប់ពូលម្ចាស់ផ្ទះ នឹងធ្វើទៅតាមកម្រិតអក្សរ និងលេខរៀងរបស់ក្រុមម្ចាស់ផ្ទះ។
- ក្រុមស្ថិតនៅ Pot 5 នឹងត្រូវចាប់ឆ្នោតចូលលេខរៀងទី៥ ក្នុងពូល A ដែលជាពូលមាន៥ក្រុម។
- បន្ទាប់មក ក្រុមប្រអប់ Pots 4 នឹងត្រូវចាប់ឆ្នោតចូលលេខរៀងទី៤នៃពូលនីមួយៗដែលមាន៤ក្រុម។
- វិធីសាស្ត្រនេះនេះនឹងចាប់ប្រអប់ Pot 3 រហូតដល់ Pot 1 ។

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា៦ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១១ ម៉ោង ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អង់គ្លេស បិទអាកាសយានដ្ឋាន Heathrow ដោយសារអគ្គិភ័យ បង្កផលប៉ះពាល់ដល់ការធ្វើដំណើរទូទាំងពិភពលោក